
នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដែលដឹកនាំដោយលោក អេឡិន ម៉ាស បានជីកកកាយប្រព័ន្ធរដ្ឋបាលដ៏ចាស់គំរិលរបស់សហរដ្ឋអាម៉េរិក ជាច្រើនវិស័យ និងបានរកឃើញរឿងរ៉ាវមិនប្រក្រតីជាច្រើន។ រឿងរ៉ាវមិនប្រក្រតីទាំងនោះ ត្រូវបានរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចកែលម្អ និងលុបបំបាត់ចោលភ្លាមៗ រួមមានការកាត់បន្ថយជំនួយសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាត់បន្ថយចំនួនបុគ្គលិកសហព័ន្ធ កាត់ផ្តាច់ជំនួញសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ រួមមានវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក និងការរុះរើក្រសួងអប់រំជាដើម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះទៀត គឺនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលក្រោមការដឹកនាំរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស កាលពីពេលថ្មីៗបានរកឃើញឈ្មោះខ្មោចទទួលអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមរហូតដល់ទៅ៣,២លាននាក់។ ឈ្មោះខ្មោចទាំងនេះ ត្រូវបានលោក អេឡិន ម៉ាស ដែលជាដៃស្តាំរបស់លោក ត្រាំ សម្រេចលុបចេញពីបញ្ជី ដោយសន្មតថា ពួកគេទាំងនេះបានស្លាប់បាត់ទៅហើយ។
ការសម្រេចលុបចេញពីបញ្ជីបែបនេះធ្វើឡើងក្រោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល រកឃើញថា ក្នុងចំណោមពួកគេទាំងនេះ ភាគច្រើនមានអាយុ១២០ឆ្នាំ និងអ្នកលើសពីនេះ។ លោក អេឡិន ម៉ាស បានចាត់ទុកបញ្ហានេះ គឺជាគម្រោងក្លែងបន្លំ ដែលរំលោភលើការបង់ពន្ធរបស់ពលរដ្ឋអាម៉េរិក ដែលមានតម្លៃដល់ទៅ៧០០ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕
ដោយៈ សរ សុជាតិ