លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ ប្រកាសមិនដកថយចំពោះផែនការកាត់បន្ថយចំនួនមន្ត្រី ទោះបីមានការតវ៉ា


ទោះបីរងការរិះគន់ និងផ្ទុះការតវ៉ាជាសាធារណៈក៏ដោយ តែលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងក្តែងៗពីការមិនដកថយចំពោះផែនការកាត់បន្ថយចំនួនបុគ្គលិក និងមន្ត្រីសហព័ន្ធ ដែលពង្រាងឡើងដោយលោក អេឡិន ម៉ាស់ ដែលជាមនុស្សជំនិតរបស់លោក។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តីលើកដំបូងកាលពីថ្ងៃទី២៦ កុម្ភៈ លោក ត្រាំ បានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធនានារៀបចំផែនការកាត់បន្ថយចំនួនបុគ្គលិកទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
លោក ដូណាល់ ត្រាំ
ដោយ

រដ្ឋាភិបាលអាម៉េរិក ដែលកំពុងកាច់ចង្កូតដោយលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យទីភ្នាក់ងារ និងការិយាល័យសហព័ន្ធនានារៀបចំផែនការកាត់បន្ថយចំនួនបុគ្គលិកទ្រង់ទ្រាយធំបន្ថែមទៀត បើទោះបីរដ្ឋបាលនេះបានបណ្តេញបុគ្គលិកសហព័ន្ធរាប់ពាន់នាក់រួចមកហើយក្តី។ លោក ត្រាំ បានលើកឡើងថា រដ្ឋាភិបាលអាម៉េរិកកំពុងស្ថិតក្នុងដំណាក់កាលមានមន្ត្រីច្រើនតែមិនសូវធ្វើការ ដូច្នេះលោកត្រូវតែកាត់បន្ថយ និងបន្តអនុវត្តការងារនេះបន្តទៀត។ តាមអ្វីដែលបានគ្រោងទុកលោក ត្រាំ បានជំរុញអនុវត្តការកាត់បន្ថយចំនួនបុគ្គលិកក្នុងទ្រង់ទ្រាយធំបន្ថែមក្នុងរង្វង់ថ្ងៃទី១៣ ខែមីនា ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីលោកបានបញ្ឈប់ការងារបុគ្គលិករាប់ពាន់នាក់កាលពីពេលថ្មីៗ។

ពាក់ព័ន្ធនឹងផែនការនេះ នាយកផ្នែកថវិកាសហព័ន្ធលោក រូសែល វ៉ូក (Russell Vought) និងនាយកស្តីទីការិយាល័យគ្រប់គ្រងបុគ្គលិកលោក ឆាល អ៊ីហ្សែល ( Charles Ezell ) បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធពិតជាកំពុងរ៉ាបរងការចំណាយច្រើន តែការងារគ្មានប្រសិទ្ធភាព និងជំពាក់បំណុលគេច្រើន ប៉ុន្តែលោក ជំរុញអនុវត្តផែនការនេះដោយផ្អែកលើគោលការណ៍សេវាកម្មកាន់តែប្រសើរ បង្កើនផលិតភាព និង កាត់បន្ថយថវិកា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ផែនការកាត់រំសាយបុគ្គលិកសហព័ន្ធទ្រង់ទ្រាយធំនេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារ និងសេដ្ឋកិច្ចមួយផ្នែក ប៉ុន្តែមិនអាចធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ចជារួមរបស់សហរដ្ឋអាម៉េរិកនោះទេ។ គួរបញ្ជាក់ថា បុគ្គលិកសហព័ន្ធបច្ចុប្បន្នមានប្រមាណជាង៣លាននាក់ ខណៈទីផ្សារការងារនៅអាម៉េរិកមានរហូតដល់ទៅជាង១៧០លាននាក់ឯណោះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ស្តេហ្វានី រ័ត្ន (Stephanie Roth ) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនស្រាវជ្រាវ Wolfe Research យល់ឃើញថា ផែនការកាត់បន្ថយចំនួនមន្ត្រីរបស់លោក ត្រាំ នឹងមិនធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចឡើយ។

ដោយឡែកលោក ចូ ប្រូស៊ូឡាស (Joe Brusuelas) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន RCM ហាក់មិនគាំទ្រចំពោះផែនការនេះនោះទេ ដោយសារលោកយល់ថា ការបញ្ឈប់ការងារយ៉ាងច្រើននៅក្នុងវិស័យសាធារណៈ វានឹងគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់បុគ្គលិកសហព័ន្ធ និងក្រុមគ្រួសាររបស់ពួកគេ ដូច្នេះវានឹងជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា បានរៀបចំផែនការមុនប៉ុន្មានឆ្នាំ ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?

បើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមក…

អាម៉េរិក មិនធានាការពារសន្តិសុខដល់អ៊ុយក្រែន នោះទេ ទោះព្រមចុះកិច្ចព្រមព្រៀងបែងចែកធនធានរ៉ែ

អ៊ុយក្រែន បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយសហរដ្ឋអាម៉េរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិរបស់ខ្លួនរួមទាំងរ៉ែកម្រ ប្រេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ