ទណ្ឌកម្មសេដ្ឋកិច្ច

អាម៉េរិកដាក់ទណ្ឌកម្មបុគ្គលនិងស្ថាប័នរុស្ស៊ីចំនួន៥០០ នៅថ្ងៃខួប២ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន


អាម៉េរិកបានដាក់ចេញទណ្ឌកម្មលើបុគ្គល និងស្ថាប័នរបស់រុស្ស៊ីចំនួន៥០០ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនអស់រយៈពេលពីរឆ្នាំកន្លងមកនេះ និងដើម្បីឆ្លើយតបនឹងការស្លាប់របស់មេដឹកនាំប្រឆាំងនៅរុស្ស៊ី លោក អាឡិកសេ ណាវ៉ាលនី (Alexey Navalny) កាលពីពេលថ្មីៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាម៉េរិក បាននិយាយកាលពីពេលថ្មីៗថា គោលដៅដែលត្រូវរងទណ្ឌកម្មទាំងនេះរួមមានស្ថាប័ន និងវិស័យមួយចំនួនរបស់រុស្ស៊ី ដូចជាប្រព័ន្ធទូទាត់ប្រាក់មៀ (Mir) របស់រុស្ស៊ី ស្ថាប័នហិរញ្ញវត្ថុ និងមូលដ្ឋានឧស្សាហកម្មយោធា ការគេចវេសពីទណ្ឌកម្ម និងការផលិតថាមពលនាពេលអនាគត ហើយក៏នឹងរួមបញ្ចូលទាំងមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ណាវ៉ាលនី ផងដែរ។

លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោនក៏បានរឹតបន្តឹងលើការនាំចូលទៅលើស្ថាប័នចំនួនជិត១០០ ដែលផ្ដល់ការគាំទ្រដល់ប្រទេសរុស្ស៊ី និងចាត់វិធានការ ដើម្បីកាត់បន្ថយទុនបម្រុងថាមពលរបស់រុស្ស៊ី។ កញ្ចប់ទណ្ឌកម្មនេះបានតំណាងឱ្យការពិន័យដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយទណ្ឌកម្មនេះ ក៏បានផ្តោតលើពាណិជ្ជកររុស្ស៊ីមួយចំនួនរួមទាំងប្រធានធនាគារ VTB ដែលគ្រប់គ្រងដោយរដ្ឋ និងជាធនាគារធំបំផុតទីពីររបស់រុស្ស៊ីផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក វ៉ល់លី អាដេយ៉េម៉ូ (Wally Adeyemo) បានលើកឡើងថា ទណ្ឌកម្មនេះក៏នឹងត្រូវធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹងប្រទេសដទៃទៀតដែលចង់បន្តដាក់សម្ពាធលើរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនដើម្បីកាត់ផ្ដាច់រុស្ស៊ីចេញពីសេដ្ឋកិច្ចសកលផងដែរ​។

ជាក់ស្ដែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន សហភាពអឺរ៉ុប បានប្រកាសពីកញ្ចប់ទណ្ឌកម្មទី១៣របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយហាមឃាត់ស្ថាប័ន និងបុគ្គលចំនួនជិត២០០ដោយចោទពួកគេថា បានពាក់ព័ន្ធនឹងជម្លោះដែលមានរយៈពេល២ឆ្នាំមកនេះ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេហ្វ បូរែល (Josep Borrell) បាននិយាយថា ឥឡូវពួកគេកំពុងបន្តឹងវិធានការរឹតត្បិតថែមទៀតទៅលើវិស័យ យោធា និងការពារជាតិរបស់រុស្ស៊ី ហើយពួកគេនៅតែប្ដេជ្ញាចិត្តរួមគ្នាក្នុងការកម្ទេចក្បាលម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី និងជួយអ៊ុយក្រែនឱ្យឈ្នះការប្រយុទ្ធដោយស្របច្បាប់សម្រាប់ការការពារខ្លួន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ដាក់ទិសដៅ១០ឆ្នាំជាមួយទុនជាង៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម

ព័ត៌មាន
ទីបំផុតកម្ពុជា បានរៀបចំផែនទីបង្ហាញផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡា ដើម្បីជួយគាំទ្រដល់ការធ្វើធុរកិច្ចឱ្យ…

ធនាគារ SME រំពឹង ទុនកម្ចី៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនឹងបញ្ចេញអស់នៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រំពឹងទុន ៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប នឹងបញ្ចេញអស់នៅឆ្នាំនេះ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ