លោក ដូណាល់ ត្រំា

លោក ដូណាល់ ត្រំា បញ្ជាឱ្យរៀបចំផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ


ក្រោយបង្កកជំនួយសហរដ្ឋអាម៉េរិក ដែលផ្តល់ដល់ពិភពលោកតាមរយៈអង្គការ USAID ដែលធ្វើឲ្យមានបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោននោះ នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាដ៏ចម្រូងចម្រាសថ្មីមួយបន្ថែមទៀត។ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាម៉េរិករៀបចំផែនការក្នុងការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រំា
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលទៀតហើយ ដោយលោកបានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ធ្វើការឱ្យជិតស្និទ្ធជាមួយទីប្រឹក្សាកំពូលរបស់ខ្លួន គឺលោក អេឡិន ម៉ាស់ ក្នុងកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធដោយកំណត់អត្តសញ្ញាណបុគ្គលិករដ្ឋាភិបាល ដែលអាចត្រូវបញ្ចប់ការងារ និងមុខងារដែលអាចត្រូវបានលុបចោលទាំងស្រុងពីក្របខណ្ឌតែម្តង។ ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ អ្នកវិភាគបានអះអាងថា លោក ត្រំា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអ្វីដែលលោកធ្លាប់បានមើលឃើញថា ជាកាកសំណល់របស់រដ្ឋាភិបាល។

ពាក់មួកដែលមានអក្សរ Make America Great Again ឬធ្វើឲ្យអាម៉េរិកអស្ចារ្យម្តងទៀត មហាសេដ្ឋីមានជាងគេនៅលើពិភបលោក អេឡិន ម៉ាស់ ទោះបីមិនមែនជាមន្ត្រីរដ្ឋាភិបាលសហព័ន្ធ តែត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងឱ្យដឹកនាំស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល និងផ្តល់សិទ្ធិអំណាចក្នុងការរុះរើផ្នែកខ្លះនៃរដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយ។

កំពូលមហាសេដ្ឋីរូបនេះ បានអះអាងថា សហរដ្ឋអាម៉េរិក មិនបណ្តោយឱ្យមានការិយាធិបតេយ្យសហព័ន្ធស្វយ័តទៀតនោះទេ ហើយលោកបានហៅការិយាធិបតេយ្យ​នេះថា ជាសាខាទីបួនរបស់រដ្ឋាភិបាលដែលមិនស្របតាមរដ្ឋធម្មនុញ្ញ។ លោក ម៉ាស់ ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុនបណ្តាញសង្គម X បានលើកទឹកចិត្តឲ្យក្រុមមន្រ្តីរបស់លោកធ្វើប្រតិបត្តិការយ៉ាងសម្ងាត់។

អ្នកវិភាគបានលើកឡើងថា បទបញ្ជាប្រតិបត្តិនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ លោក ត្រាំ និងលោក ម៉ាស់ ដើម្បីបង្រួម និងតម្រឹមរដ្ឋាភិបាលសហរដ្ឋអាម៉េរិកជាមួយនឹងអាទិភាពគោលនយោបាយរបស់លោក ត្រាំ។ លោក ម៉ាស់ និងលោក ត្រាំ បានអះអាងថា ពួកគេទាំងពីរកំពុងខិតខំធ្វើយ៉ាងណាសន្សំប្រាក់ឲ្យបានយ៉ាងហោចណាស់១ទ្រីលានដុល្លារ តាមរយៈការខិតខំប្រឹងប្រែង ដើម្បីកំណត់អត្តសញ្ញាណ និងការក្លែងបន្លំ រួមទាំងការខ្ជះខ្ជាយនៅក្នុងរដ្ឋាភិបាល ដែលមានទំហំ១៥% នៃការចំណាយសរុបរបស់សហព័ន្ធ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុន ស្នើឱ្យអាម៉េរិក លើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក យ៉ូជី មូតូ (Yoji Muto) បានលើកឡើងនៅថ្ងៃពុធ សប្តាហ៍នេះថា ប្រទេសជប៉ុន បានស្នើឱ្យសហរដ្ឋអាម៉េរិកលើកលែងពន្…

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile

ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ