វិនិយោគជប៉ុននៅកម្ពុជា

តើនៅជិត៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិនិយោគខ្លាំងក្លាកម្រិតណានៅកម្ពុជា?


រយៈពេលជិត៣០ឆ្នាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន ពោលចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាសរុបចំនួន១៤៨គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នាឱកាសទទួលជួបពិភាក្សាជាមួយក្រុមប្រតិភូវិនិយោគជប៉ុន កាលពីពេលថ្មីៗនេះ។
តើនៅជិត៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិនិយោគខ្លាំងក្លាកម្រិតណានៅកម្ពុជា?

ក្នុងរយៈពេល​ជាងប្រមាណ៣ទសវត្សរ៍មកនេះ ជប៉ុន​បានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការជួយអភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងការផ្ដល់ជំនួយ និងការវិនិយោគ ហើយជប៉ុន​ក៏ស្ថិត​នៅក្នុងចំណោម​ប្រទេស​ដែលជា​ដៃគូវិនិយោគ និងពាណិជ្ជកម្មធំៗ​របស់​កម្ពុជាផងដែរ។ ជាក់ស្ដែងជិត​៣០ឆ្នាំមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនសរុប​ចំនួន​១៤៨គម្រោង មានទុនវិនិយោគជិត​៣ពាន់លានដុល្លារ។

ហើយបើមើលនៅក្នុង​រយៈពេល​៨ខែដំបូង​នៅឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនជប៉ុន​ធ្វើការវិនិយោគ​លើគម្រោងថ្មី​ចំនួន​៣គម្រោង ក្នុងទុនវិនិយោគ​៦,៤លានដុល្លារ។

ក្នុងនោះ ដៃគូវិនិយោគសំខាន់ៗ ដែលបានវិនិយោគនៅកម្ពុជា មានដូចជា ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជា ប្រទេសជប៉ុន ជាដើម។ ប្រទេសជប៉ុន ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ បើងាកទៅមើលទំនាក់ទំនងសេដ្ឋកិ្ចនិងកិច្ចអភិវឌ្ឍន៍ប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន នារយៈពេលជិត៣០ឆ្នាំ មកនេះវិញ CDC បានអនុម័តឲ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុប ២ ៨៥០លានដុល្លារ ដែលអាចបង្កើតការងារយ៉ាងច្រើនដល់ប្រជាជន​និងជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជា។ ដោយឡែក នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២នេះ CDC បានអនុម័តឲ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ចំនួន ៣គម្រោង និងមានទុនវិនិយោគសរុប ៦,៤លានដុល្លារ។

នៅក្នុងជំនួបជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន រៀបចំដោយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) កាលពីពេលថ្មីៗ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់អង្គការ JETRO ដែលតែងតែសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញ និងទាក់ទាញវិនិយោគជប៉ុន មកកម្ពុជាដោយទទួលបាន លទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមក៏បានបញ្ជាក់ជូនក្រុមវិនិយោគិនជ៉ុន អំពីសារៈសំខាន់នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាសកាលពីពេលថ្មីៗ ក្នុងការជំរុញ និងទាក់ទាញវិនិយោគ បន្ថែមប្រកបដោយគុណភាព ដើម្បីចូលរួមឲ្យកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលតាមរយៈយុទ្ធសាស្ត្របូកមួយ។ ច្បាប់ថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ក្រុមវិនិយោគនៅកម្ពុជា ដូចជា កិច្ចសម្របសម្រួល ការធានានិងការការពារ ការលើកទឹកចិត្ត និងការថែទាំវិនិយោគ ជាដើម។

តាមរយៈជំនួបពិភាក្សារវាងឯកឧត្ដម សុខ ចិន្ដាសោភា និងក្រុមវិនិយោគិនជប៉ុន ឯកឧត្ដម សុខ ចិន្ដាសោភា បានវាយតម្លៃខ្ពស់ថា នឹងកាន់តែបង្កើននូវទំនាក់ទំនងល្អទ្វេភាគីរវាងកម្ពុជា និងជប៉ុន​ ពិសេសនឹងទាក់ទាញបន្ថែមនូវវិនិយោគិនជប៉ុនឲ្យចូលមកវិនិយោគនៅកម្ពុជា ដែលជាកត្តាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យប្រសើរឡើងមួយកម្រិតទៀត។

ជាក់ស្ដែង ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នារយៈពេល ៧ខែក្នុងឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើនឡើង១៦% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំនិញដែលកម្ពុជា បាននាំចេញទៅជប៉ុន មានទំហំទឹកប្រាក់ ៦៦៧លានដុល្លារ ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៧០លានដុល្លារ៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាបញ្ចេញសាច់ប្រាក់២០០លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងអតិផរណា

ព័ត៌មាន
ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី៣១សីហា បានសម្រេចបញ្ចេញសាច់ប្រាក់ជារូបិយប័ណ្ណបរទេសតម្លៃជាង ២០០លានដុល្លារបញ្ចូលទៅក្នុងទីផ្សារ ដើម្បីគ្រ…

ការកើនឡើងនូវតម្លៃថាមពលអាចនឹងបង្កើនចលាចលសង្គមនៅទូទាំងតំបន់អឺរ៉ុបនៅរដូវរងាឆ្នាំនេះ

ព័ត៌មាន
បណ្តាប្រទេសអ្នកមានៗបំផុតនៅតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើងនៃចលាចលសង្គមនៅក្នុងរដូវរងារខាងមុខនេះ មានដូចជាការតវ៉ាតាមដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ