វិស័យ ពាណិជ្ជកម្ម

ឧស្សាហកម្មរថយន្ត និងដែកថែបរបស់សហភាពអឺរ៉ុប ជំរុញឱ្យមានការការពារពួកគេពីផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ


ឧស្សាហកម្មរថយន្ត និងឧស្សាហកម្មដែកថែបរបស់សហភាពអឺរ៉ុប បានជំរុញឱ្យមានការការពារពួកគេពីផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ ស្របពេលរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ការងាររហូតដល់ទៅ១៨ម៉ឺន៦ពាន់កន្លែង អាចនឹងត្រូវបាត់បង់ក្នុងឧស្សាហកម្មរថយន្តនៅអឺរ៉ុបក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
វិស័យ ពាណិជ្ជកម្ម
ដោយ

ប្រសិនបើលោក ដូណាល់ ត្រាំ ធ្វើតាមអ្វីដែលលោកបានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមែននោះ កំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះប្រធានាធិបតីអាម៉េរិក ទើបជាប់ឆ្នោតរូបនេះ បាននិយាយម្តងហើយម្តងទៀតថា លោកមានបំណងកំណត់យកពន្ធគយ១០% លើទំនិញអឺរ៉ុប ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។

សារព័ត៌មាន Euro News បានគូសបញ្ជាក់ថា ឧស្សាហកម្មដែកថែប និងឧស្សាកម្មរថយន្តរបស់សហភាពអឺរ៉ុប នឹងរងគ្រោះខ្លាំងជាងគេ ហើយជាពិសេសគឺឧស្សាហកម្មរថយន្តក្នុងប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបតែម្ដង។  

សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែចាត់រាល់វិធានការចាំបាច់ ដើម្បីធានាបានថា ពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក មិនត្រូវបានដាក់ចេញឱ្យអនុវត្ត។

សូមបញ្ជាក់ថា ឧស្សាហកម្មរថយន្តនៅប្រទេសអាល្លឺម៉ង់ កំពុងជួបការលំបាករួចទៅហើយ ដោយថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Volkswagen បានប្រកាសបិទរោងចក្រចំនួន៣។ ការសិក្សាថ្មីមួយបានរកឃើញថា ការងាររហូតដល់ទៅប្រមាណ១៨ម៉ឺន៦ពាន់កន្លែងអាចនឹងត្រូវបាត់បង់ក្នុងឧស្សាហកម្មរថយន្តនៅអឺរ៉ុប ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ នៅពេលដែលឧស្សាហកម្មនេះងាកទៅរកផលិតកម្មរថយន្តអគ្គិសនី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន

ភ្នំពេញ ប្រទេសកម្ពុជា - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្…

ហេតុអ្វីការឈ្នះឆ្នោតរបស់លោក ត្រាំ អាចជះឥទ្ធិពលមិនល្អដល់ផែនការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន TSMC និង Samsung?

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC របស់តៃវ៉ាន់ និងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅសហរដ្ឋអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ