អាម៉េរិកនឹងពិចារណាបន្ធូរបន្ថយពន្ធលើទំនិញចិន

អាម៉េរិកនឹងពិចារណាបន្ធូរបន្ថយពន្ធលើទំនិញចិន បើប្រទេសនេះព្រមលក់ TikTok ឱ្យខ្លួន


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានដាក់លក្ខខណ្ឌសម្រាប់មហាយក្សចិន ក្នុងករណីចង់ចរចាបញ្ចុះពន្ធ ដែលខ្លួនបានដាក់ចេញកាលពីពេលថ្មីៗ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ចិនអាចនឹងទទួលបានការបន្ធូរបន្ថយអត្រាពន្ធ ប្រសិនបើប្រទេសនេះព្រមចុះកិច្ចព្រមព្រៀងលក់កម្មវិធី TikTok នៅសហរដ្ឋអាម៉េរិកឱ្យទៅក្រុមហ៊ុនអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាម៉េរិកនឹងពិចារណាបន្ធូរបន្ថយពន្ធលើទំនិញចិន
ដោយ

​​​ ឆ្លើយតបជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងថា ប្រសិនបើចិនព្រមចុះកិច្ចព្រមព្រៀងលក់កម្មវិធីវីដេអូខ្លីៗ TitTok របស់ក្រុមហ៊ុន Byte Dance ឱ្យក្រុមហ៊ុនអាម៉េរិក លោកនឹងពិចារណាបន្ធូរបន្ថយពន្ធ ដែលអាម៉េរិកបានដាក់លើទំនិញរបស់ចិន។

កម្មវិធី TikTok ដែលកំពុងរកការគំរាមកំហែងពីអាម៉េរិកឱ្យបិទប្រតិបត្តិការនៅលើទឹកដីសហរដ្ឋអាម៉េរិក នឹងផុតកំណត់ក្នុងការស្វែងរកអ្នកទិញ ដែលមិនមែនជាជនជាតិចិននៅថ្ងៃទី៥ ខែមេសា នេះ។ តែយ៉ាងណាលោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកជិតឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីការលក់កម្មវិធី TikTok ហើយដោយមានអ្នកវិនិយោគជាច្រើនចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ តែយ៉ាងណាក្រុមហ៊ុន TikTok មិនបានឆ្លើយតបចំពោះការលើកឡើងរបស់លោក ត្រាំ នេះទេ។

ការបញ្ជាក់របស់លោក ត្រាំ នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានប្រកាសពន្ធមូលដ្ឋាន ១០%លើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក និងពន្ធខ្ពស់ជាងនេះលើដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួនរបស់អាម៉េរិក។ បច្ចុប្បន្នប្រទេសចិនប្រឈមមុខនឹងការយកពន្ធរហូតដល់៥៤%លើទំនិញដែលនាំទៅសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លក់ដូរក៏ស្រួល ឱកាសឈ្នះម៉ូតូក៏ច្រើន! LOLC ដាក់រង្វាន់ម៉ូតូ ៣គ្រឿង សម្រាប់អតិថិជនប្រើប្រាស់ អិលអូអិលស៊ី KHQR របស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

LOLC ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា បានប្រកាសនឹងផ្ដល់រង្វាន់ម៉ូតូ ហុងដា ឌ្រីម ថ្មីសន្លាងសរុបចំនួន ៣គ្រឿង ដើម្បីផ្ដល់ជូន…

ទីផ្សារភាគហ៊ុននៅកម្ពុជាមានការរំជើបរំជួលយ៉ាងណាដែរ ក្រោយគោលនយោបាយពន្ធរបស់លោក ត្រាំ ធ្វើឱ្យទីផ្សារហ៊ុននៅអាម៉េរិករងការរង្គោះរង្គើ?

ការដាក់ពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលើប្រទេស និងដែនដីជាង១៨០ បានធ្វើឱ្យទីផ្សារភាគហ៊ុននៅសហរដ្ឋអាម៉េរិកបានដាំក្បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ