ប្រាក់ដុល្លារអាម៉េរិក

លោក ដូណាល់ ត្រាំ ថា លុយដុល្លារឡើងថ្លៃកំពុងធ្វើឱ្យផលិតកម្មនៅអាម៉េរិកគាំង តែរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកច្រានចោល


យុទ្ធនាការឃោសនារកសំឡេងឆ្នោតផ្លូវការមិនទាន់ចាប់ផ្តើមផង ឥទ្ធិពលនៃលុយដុល្លារកំពុងក្លាយជាកម្មវត្ថុជជែកដេញដោលគ្នាយ៉ាងក្តៅគគុកបណ្តើរៗហើយនៅក្នុងសង្គមប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក។ លោកស្រី ជេណេត យេឡែន រដ្ឋមន្រ្តីទទួលបន្ទុករតនាគារសហរដ្ឋអាម៉េរិក បានចេញសេចក្តីរាយការណ៍ដោយច្រានចោលការលើកឡើងរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលថា ការឡើងថ្លៃនៃប្រាក់ដុល្លារកំពុងធ្វើឲ្យគាំងផលិតកម្មនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

លោកស្រី ជេណេត យេឡែន រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាម៉េរិក បានច្រានចោលទាំងស្រុងនូវការលើកឡើងរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ដែលថា ការឡើងថ្លៃរបស់ប្រាក់ដុល្លារកំពុងធ្វើឱ្យគាំងផលិតកម្មនៅក្នុងប្រទេស។ លោកស្រីបានអះអាងថា ប្រាក់ដុល្លារអាម៉េរិក ចាំបាច់ត្រូវតែពិចារណាឱ្យបានល្អិតល្អន់ មុននឹងវាយតម្លៃពីផលប៉ះពាល់របស់វា។ លោកស្រីបានបន្ថែមថា លុយដុល្លារកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្តនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ពោលគឺវាមានចំណុចពិសេសៗជាច្រើនលើសពីអ្វីដែលមនុស្សគ្រប់គ្នាមើលឃើញ ដូចជានៅពេលប្រាក់ដុល្លារឡើងថ្លៃវាអាចបង្អាក់ការនាំចេញ និងរួមចំណែកដល់ការនាំចូល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាមានបញ្ហារួមផ្សំជាច្រើនទៀតដែលពាក់ព័ន្ធនិងសេដ្ឋកិច្ច ដែលត្រូវតែពិចារណាឲ្យច្បាស់លាស់។

លោកស្រី ជេណេត យេឡែន បានលើកឡើងនៅក្នុងបទសម្ភាស​មួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គណបក្សសាធារណរដ្ឋ អាចកំពុងតែបង្ហាញជំហរមិនចង់ឲ្យប្រាក់ដុល្លារឡើងថ្លៃ។ លោកស្រីបានអះអាងថា ច្បាប់ដែលអនុម័តដោយរដ្ឋបាលប្រធានាធិបតី ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យ ដែលត្រូវបានគេហៅថា Bidenomics គឺជាច្បាប់ដែលជំរុញឲ្យមានការងើបឡើងវិញនូវពាណិជ្ជកម្មបន្ទះសៀឃ្វីអគ្គិសនី និងថាមពលស្អាត ហើយក៏កំពុងតែស្ថិតនៅក្នុងដំណើរការនាំទៅរកការកាត់បន្ថយអតិផរ​ណា ដូច្នេះហើយទើបបានជាលុយដុល្លារមានភាពរឹងមាំ។

រដ្ឋមន្ត្រីរតនាគាររូបនេះបានបន្ថែមទៀតថា កម្លាំងសេដ្ឋកិច្ចដ៏រឹងមាំរបស់សហអាម៉េរិក កំពុងទាញមូលធនបរទេស និងបង្កើនតម្លៃប្រាក់ដុល្លារ ដែលវាជារបៀបដែលប្រព័ន្ធសេដ្ឋកិច្ចរបស់អាម៉េរិកគួរតែដំណើរការបន្ត ដើម្បីធានាភាពខ្លាំងនៃមហាអំណាចសេដ្ឋកិច្ចលេខ១ លើពិភពលោក។

យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានលើកឡើងពាក់ព័ន្ធលុយដុល្លារឡើងថ្លៃនេះថា អាម៉េរិក​កំពុងមានបញ្ហារូបិយប័ណ្ណធំ ហើយថា គ្មាននរណាម្នាក់ចង់ទិញផលិតផលរបស់អាម៉េរិកនោះទេ ព្រោះវាថ្លៃពេក ដោយសារតែតម្លៃលុយដុល្លារវាថ្លៃ។ បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះ បានអះអាងទៀតថា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាម៉េរិកមួយចំនួនបានឃុបឃិតគ្នា ដើម្បីរក្សារូបិយប័ណ្ណរបស់ពួកគេឱ្យមានតម្លៃថោកបើធៀបនឹងប្រាក់ដុល្លារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏អយុត្តិធម៌។

ដោយឡែកព្រឹទ្ធសមាជិក ជេឌី វេន (JD Vance) ដែលបានស្ម័គ្រចិត្តធ្វើជាអនុប្រធានាធិបតីនៅពេលដែលលោក ត្រាំ ឈ្នះឆ្នោតនោះ ក៏បានលើកឡើងស្រដៀងគ្នាថា ការធ្វើឱ្យរូបិយប័ណ្ណអាម៉េរិក មានតម្លៃថោក នឹងផ្តល់ឱ្យក្រុមហ៊ុនផលិតរបស់អាម៉េរិកនូវឱកាសដ៏មុតស្រួចក្នុងការវាយលុកទីផ្សារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើការហូរចូលបន្លែតម្លៃថោកៗពីក្រៅប្រទេសអាចធ្វើឱ្យប៉ះពាល់ដល់គម្រោងសហគមន៍កសិកម្មទំនើបដែរឬទេ?

បន្លែ និងផ្លែឈើនាំចូលពីបរទេសយ៉ាងច្រើនត្រូវបានគេសង្កេតឃើញចរាចរដាក់លក់នៅលើទីផ្សារនានានៅក្នុងប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្…

តើផ្អែកលើហេតុផលអ្វីបានជាអ្នកជំនាញហ៊ានអះអាងថា ប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ?

អ្នកជំនាញរូបិយប័ណ្ណអន្តរជាតិ ដ៏ល្បីល្បាញមួយរូបបានព្រមានធ្ងន់ៗថា ប្រទេសណាដែលធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬឈប់ប្រើប្រាស់ដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ