ថៃជួបបញ្ហាដឹកជញ្ជូនភ្ញៀវពីព្រលានយន្ដហោះ

ថ្ងៃដំបូងនៃការទទួលទេសចរបរទេស ថៃជួបបញ្ហាដឹកជញ្ជូនភ្ញៀវពីព្រលានយន្ដហោះ


នៅថ្ងៃដំបូងដែលថៃបើកទទួលទេសចរអន្តរជាតិ គេឃើញមានអ្នកដំណើរជាច្រើនសម្រុកចូលទៅ កម្សាន្ដនៅប្រទេសនេះ ហើយការមកដល់របស់ភ្ញៀវទេសចរជាតិនិង អន្តរជាតិច្រើន ក៏បានធ្វើឱ្យមានការកកស្ទះមធ្យោបាយធ្វើដំណើរ កង្វះយានជំនិះ ព្រមទាំងថ្លៃដឹកជញ្ជូនក៏មានការឡើងថ្លៃខ្ពស់ខុសធម្មតាផងដែរនៅព្រលានយន្តហោះថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍។
ភ្ញៀវទេសចរកំពុងយកវ៉ាលីនៅអាកាសយានដ្ឋានសុវណ្ណភូមិ

យានជំនិះ​សម្រាប់​អ្នកដំណើរ​ត្រូវ​តែ​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដារ​ប្រភេទ ហ្សា​រ​ផ្លាស់ (SHA Plus) ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ពួក​គេ​គោរព​តាម​គោលការណ៍​សុខភាព និង​បង្ការ​ជំងឺ​កូ​វី​ដ ១៩ ហើយ ៧០% នៃ​បុគ្គលិក​ទាំងអស់​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

ប្រធាន​ស្តីទី​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​របស់​ថៃ​លោក ឆ​ន បុរី បាន​និយាយ​ថា ការ​ខ្វះខាត​យានជំនិះ​ដឹក​អ្នកដំណើរ​នេះ ដោយសារ​តែ រថយន្ត​ដែល​អាច​ចូល​ទទួលភ្ញៀវ​ទេសចរ​នៅ​អាកាសយានដ្ឋាន​បាន គឺ​មាន​តែ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ពណ៌​លឿង​ដែល​ជា​រថយន្ត​ធ្វើ​អាជីវកម្ម និង​ស្លាក​លេខ​ពណ៌​បៃតង​ដែល​ជា​រថយន្ត​រប​ស់ណ្ឋាគារ​តែ​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ ចំនួន​យានជំនិះ​ទាំងនោះ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​បម្រើភ្ញៀវ​ទេសចរ​នោះ​ទេ ខណៈ​ដែល​តម្លៃ​ដឹក​ជញ្ជូន​វិញ​ក៏​ឡើង​ខ្ពស់​ជាង​ធម្មតា​ផង​ដែរ​។ 

លោក ឆ​ន បុរី បាន​បន្ត​ទៀត​ថា លំហូរ​ភ្ញៀវ​ទេសចរ​នឹង​ដំណើរការ​កាន់តែ​រលូន​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​រថយន្ត​ស្លាក​លេខ​ទូទៅ អាច​ចូល​ទៅ​ទទួលភ្ញៀវ​ទេសចរ​នៅ​ព្រ​លាន​យន្តហោះ​ថៃ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ​នេះ​។ ទន្ទឹម​នេះ យានជំនិះ​សម្រាប់​អ្នកដំណើរ​ត្រូវ​តែ​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដារ​ប្រភេទ ហ្សា​រ​ផ្លាស់ (SHA Plus) ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ពួក​គេ​គោរព​តាម​គោលការណ៍​សុខភាព និង​បង្ការ​ជំងឺ​កូ​វី​ដ ១៩ ហើយ ៧០% នៃ​បុគ្គលិក​ទាំងអស់​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

ជុំវិញ​បញ្ហា​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​ថៃ នឹង​ពិភាក្សា​ជាមួយ​ការិយាល័យ​ដឹក​ជញ្ជូន​ខេត្ត និង​ការិយាល័យ​ទេសចរណ៍​ខេត្ត ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ​។

សូម​ជម្រាប​ថា អ្នកគ្រប់គ្រង​ទូទៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​បាន​និយាយ​ថា ជើងហោះហើរ​សរុប ចំនួន ៦១ ជើង​បាន​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ ហើយ​ភាគច្រើន​ជា​អ្នកដំណើរ​មក​ពី​អឺរ៉ុប ដោយ​មាន​អ្នកដំណើរ​សរុប​ប្រហែល ៣ ពាន់​នាក់ ក្នុង​នោះ មាន​ជនបរទេស​ចំនួន ២ ពាន់ ៣ រយ​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តានៅពីក្រោយការពន្យារពេលបើកសាកល្បងព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង

ព័ត៌មាន
តាមអ្វីដែលបានគ្រោងទុកកាលពីមុន ព្រលានយន្តហោះ តារាសាគរខេត្តកោះកុង គ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១។ ប៉ុន្ដែ ដោយសារតែមាន…

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដំបូងគេ ដែលអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ប្រភេទ Novavax របស់អាមេរិក

ព័ត៌មាន
វ៉ាក់សាំងកូវីដ១៩ ប្រភេទណូវ៉ាវ៉ាក់ (Novavax) ដែលត្រូវបានផលិតឡើងដំបូងដោយក្រុមហ៊ុនរបស់អាមេរិក ថ្មីៗនេះ ត្រូវបាននិយ័តកររបស់ប្រទេសឥណ្ឌូន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ