លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ ប្រើពន្ធគយដាក់សម្ពាធឲ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់


ស្របពេលប្រទេសនានានៅក្នុងតំបន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក ហើយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល់ប្រធានាធិបតី ដូណាល់ ត្រាំ បានយកបញ្ហាពន្ធនេះដាក់សម្ពាធលើកម្ពុជា និងថៃ។ លោកបានអះអាងថា បើកម្ពុជា និងថៃមិនអាចសម្រេចបានបទឈប់បាញ់ទេ នោះអាម៉េរិកនឹងមិនចុះកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសទាំងពីរឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃសៅរ៍ថា កម្ពុជា និងថៃត្រូវតែអនុវត្តឲ្យបាននូវបទឈប់បាញ់ បើមិនដូច្នេះទេ ប្រទេសទាំងពីរនឹងមិនមានឱកាសទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកឡើយ។ មកដល់ពេលនេះកម្ពុជា និងថៃកំពុងរងគំនាបពន្ធនាំចូលទៅកាន់ទីផ្សារអាម៉េរិកចំនួន៣៦%ដូចគ្នា ហើយក៏កំពុងខិតខំចរចា ដើម្បីបន្តបញ្ចុះពន្ធបន្ថែមទៀត ស្របពេលដែលប្រទេសនានានៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីនទទួលបានការបញ្ចុះពន្ធនាំចូលមកនៅត្រឹម១៩% ហើយវៀតណាម២០%ជាដើម។

ទន្ទឹមនឹងការដាក់សម្ពាធនេះលោក ត្រាំ បានអំពាវនាវឱ្យភាគីទាំងពីរទទួលយកបទឈប់បាញ់ និងបញ្ចប់សង្រ្គាមក្រោមការសម្របសម្រួលរបស់ខ្លួន ខណៈបច្ចុប្បន្នសហរដ្ឋអាម៉េរិកកំពុងចរចាពាណិជ្ជកម្មជាមួយទាំងថៃ និងកម្ពុជា។ លោក ត្រាំ បានអះអាងថា លោកកំពុងព្យាយាមសម្រួលស្ថានភាពសង្គ្រាមដ៏ស្មុគស្មាញឲ្យមានភាពធូរស្រាល ក្រោយមនុស្សជាច្រើនបានបាត់បង់ជីវិតក្នុងសង្រ្គាមនេះ។ ការណ៍នេះបានធ្វើឱ្យលោកនឹងឃើញដល់ជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានបញ្ឈប់ដោយជោគជ័យ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចជាការបំបាក់មុខចិន នៅក្នុងតំបន់ ឬយ៉ាងណា?

ភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានឡើងតាំងពីយោធាថៃ បានលបចូលវាយឆ្មក់ធ្វើឱ្យយោធិនកម្ពុជាម្នាក់ពលីតាំងពីថ្ងៃទី២៨ ខែឧសភា ហើ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីជីវិតនៅខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ