ជម្លោះប្រដាប់អាវុធ

មហាយក្សចិន និងរុស្ស៊ី ព្រមានសហរដ្ឋអាម៉េរិក កុំឱ្យលូកដៃចូលក្នុងសង្គ្រាមអុីរ៉ង់-អុីស្រាអែល


ខណៈដែលជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែកើនឡើងកម្ដៅឈានទៅដល់ការវាយប្រហារដោយកាំជ្រួចមីស៊ីល ការវាយប្រហារដោយយន្តហោះដ្រូន និងការទម្លាក់គ្រាប់បែក ដាក់គ្នាយ៉ាងខ្លាំងក្លានោះ ប្រទេសមហាអំណាចធំៗកំពុងបង្ហាញប្រតិកម្មជាបន្ដបន្ទាប់ជុំវិញបញ្ហានេះ រួមទាំង សហរដ្ឋអាម៉េរិក ដែលជាបងធំរបស់អ៊ីស្រាអែលផង បានចេញមកព្រមានចំៗទៅកាន់អ៊ីរ៉ង់ និងបង្ហាញពីបំណងចង់លូកដៃចូលក្នុងសង្គ្រាមនេះផងដែរ។
ជម្លោះប្រដាប់អាវុធ
ដោយ

ខណៈដែលជម្លោះប្រដាប់អាវុធដែលបានផ្ទុះឡើងនៅថ្ងៃទី១៣ ខែមិថុនា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានចូលដល់ថ្ងៃ៧ គិតត្រឹមថ្ងៃទី២០ ខែមិថុនា នេះ មហាយក្សចិន និងរុស្ស៊ី បានព្រមានសហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោកកុំឱ្យលូកដៃចូលក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល នៅតំបន់មជ្ឈិមបូព៌ា។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺរឺហ្គេ រីយ៉ាប់កូវ (Sergei Ryabkov) បាននិយាយថា ការលូកដៃរបស់សហរដ្ឋអាម៉េរិក អាចបង្ក "មហន្តរាយនុយក្លេអ៊ែ" ដោយសារទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល សុទ្ធតែមានសព្វាវុធធុនធ្ងន់ដូចគ្នា ហើយមានមនោគមវិជ្ជាប្រឆាំងគ្នាដាច់ខាត។

សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា និងបានអនុម័តផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់រួចហើយ ប៉ុន្តែបានផ្អាកសិនដោយរង់ចាំមើលថា តើអ៊ីរ៉ង់ នឹងឆ្លើយតបបែបណាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក ដូណាល់ ត្រាំ បានទាមទារឱ្យអ៊ីរ៉ង់ ចុះចាញ់ដោយឥតលក្ខខណ្ឌ ខណៈដែលរក្សាជម្រើសបើកចំហក្នុងការវាយប្រហារទៅលើទីតាំងសំខាន់ៗដូចជារោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Fordow នៅក្រោមដីជាដើម។

រុស្ស៊ី ដែលជាដៃគូសេដ្ឋកិច្ច និងយោធាដ៏ជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារដោយអ៊ីស្រាអែល ថា ជាការប៉ុនប៉ងបំផ្លាញការទូត។ ប្រទេសចិន ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ផងដែរ ដោយជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី។

ជាការពិតណាស់ ប្រទេសមហាអំណាចទាំងពីរនេះកំពុងស្វះស្វែងទប់ស្កាត់កុំឱ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះរីករាលដាលកាន់តែធំ ដែលអាចបង្កអស្ថិរភាពដល់ទីផ្សារថាមពល និងសន្តិសុខរបស់ពិភពលោក ជាពិសេសប្រសិនបើច្រកសមុទ្រហ័រមូស (Straits of Hormuz) ដ៏មានសារសំខាន់ត្រូវបានគំរាមកំហែង ព្រោះរហូតដល់ទៅប្រមាណ២០%នៃការដឹកជញ្ជូនប្រេងទូទាំងពិភលោកត្រូវឆ្លងកាត់ច្រកសមុទ្រនេះ។

ប្រទេសអ៊ីស្រាអែល ដែលមិនសូវសម្បូរធនធានរ៉ែប្រេង ប៉ុន្តែដែលសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើនខ្លាំងដោយសារវិស័យបច្ចេកវិទ្យា បានចាត់ទុកមហិច្ឆតានុយក្លេអ៊ែ និងសកម្មភាពយោធារបស់អ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ថាជាការគំរាមកំហែងដល់ការរស់រានរបស់ខ្លួន។

ចំណែកឯប្រទេសអ៊ីរ៉ង់ ដែលសម្បូរធនធានរ៉ែប្រេង និងឧស្ម័ន ប៉ុន្តែដែលសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយដោយសាររងទណ្ឌកម្មពីលោកខាងលិច បាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើអ៊ីស្រាអែល ធ្វើឡើងក្រោមហេតុផលការការពារខ្លួនតែប៉ុណ្ណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO/IEC 27001: 2022 ស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន

អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការទទួលបានវិញ្ញាបនបត្រ ISO/IEC 27001: 2022…

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្ដរជាតិ ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានរៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្ដរជាតិ ដើម្បីបើកឱកាសដល់វិនិយោគិនបរទេស អាចសិក្សារស្វែងយល់កាន់ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ