នយោបាយចិន

ហេតុអ្វីចិនសម្រេចដកតំណែង លោក Li Shangfu រដ្ឋមន្ត្រីការពារជាតិ


រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ត្រូវបានបណ្ដេញចេញពីតំណែងកាលពីថ្ងៃអង្គារ ទី២៤ តុលា ពោលគឺពីរខែបន្ទាប់ពីលោកបានបាត់មុខពីសាធារណៈ ដែលជាការរុះរើរដ្ឋមន្ត្រីកំពូលទីពីររបស់ប្រទេសចិន ក្នុងរយៈពេលបីខែមកនេះ។ ការដកតំណែងប្រមុខការពារជាតិចិនរូបនេះ មិនត្រូវបានគេបញ្ជាក់ពីមូលហេតុនោះទេ ខណៈកាលពីខែមុន មានសេចក្តីរាយការណ៍ដោយទាញការសង្ស័យថាលោកមានជាប់ពាក់ព័ន្ធនឹងបទចោទពុករលួយក្នុងជួរយោធា។
នយោបាយចិន
ដោយ

យោងតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចិន CCTV លោក Li ក៏ត្រូវបានដកចេញពីមុខតំណែងពីក្របខណ្ឌរដ្ឋផងដែរ ក្នុងនាមជាសមាជិកនៃគណៈកម្មការយោធាមជ្ឈិម ដែលជាស្ថាប័នដ៏មានអំណាចមួយ និងដកចេញពីសមាជិកក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ដែលមានចំនួនប្រាំរូប។

ការដកតំណែងនេះត្រូវបានយល់ព្រមដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា ប្រជាជនចិន ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។ គណៈកម្មាធិការនេះ ក៏មិនបានប្រាប់ថា នរណានឹងចូលមកជំនួសតំណែងកំពូលរបស់ប្រទេសនេះដែរ។ ជាមួយគ្នានេះ តាមការប្រកាសដោយ CCTV កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេវិទ្យា លោក Wang Zhigang និងរដ្ឋមន្ត្រីហិរញ្ញាវត្ថុលោក Liu Kun ក៏ត្រូវបានផ្លាស់ប្តូរតំណែងផងដែរ។

មែនទែនទៅ ការបញ្ចប់តំណែងលោក លី សាងហ្វូ ជារដ្ឋមន្ត្រីការពារជាតិ និងសមាជិកក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្វើឡើងក្រោយលោកបានបាត់មុខពីសាធារណៈ និងកិច្ចប្រជុំធំៗពីរខែមកនេះ ដែលបានធ្វើឱ្យគេមានសង្ស័យយ៉ាងខ្លាំង។

បើតាមការរាយការណ៍របស់សារព័ត៌មានដ៏ធំមួយកាលពីខែមុន លោក លី បានឋិតនៅក្រោមការស៊ើបអង្គេតពីបទពុករលួយជុំវិញការផលិត និងអភិវឌ្ឍសម្ភារយោធា។ គួរបញ្ជាក់ថា លោក លី ត្រូវបានតែងតាំងជាប្រមុខការពារជាតិចិន ​កាលពីខែមីនា កន្លងទៅ និងត្រូវបានគេដឹងថា ស្និទ្ធនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

អ្នកជំនាញបាននិយាយថា ការប្រកាសកាលពីថ្ងៃអង្គារ បានបង្កើននូវភាពមិនច្បាស់លាស់ និងបង្ហាញពីការធ្វើកំណែទម្រងស៊ីជម្រៅបន្ថែមទៀតជុំវិញតំណែងរបស់មន្ត្រីកំពូលៗរបស់ចិន។

បើតាមលោក Neil Thomas អ្នកជំនាញនយោបាយចិន នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា ភាពចលាចលនាពេលថ្មីៗនេះបានបង្ហាញពីភាពខ្វះខាតធ្ងន់ធ្ងរនៅក្នុងដំណើរការពិនិត្យមើលមន្ត្រីកំពូលៗ ដែលបានឡើងមកនៅក្នុងសមាជគណបក្សលើកទី២០ កាលពីឆ្នាំមុន។ តែយ៉ាងណា លោក នែល ថា ការដកនេះតំណែងលោក លី និងលោក ឈីង កាង រដ្ឋមន្ត្រីការបរទេសកាលពីប៉ុន្មានខែមុននេះ នឹងមិនធ្វើឱ្យរំជើបរំជួលដល់អំណាចរបស់លោក ស៊ី ជិនពីង ឡើយ។

មិនខុសគ្នាប៉ុន្មាននោះទេ លោកស្រី Yun Sun សហការីជាន់ខ្ពស់ និងជានាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ក្នុងទីក្រុង Washington បានប្រាប់ AFP ថា ការដួលរលំរបស់លោក ឈីង និងលី មិនគួរឱ្សសរសើរចំពោះការដឹកនាំរបស់លោក ស៊ី នោះទេ ពីព្រោះការដកចេញនេះវាបានបង្ហាញពីការជ្រើសរើសមនុស្សខុស។

ប៉ុន្តែលោកស្រី សុន ថា ក្នុងរយៈពេលអន្តរកាលនេះការគ្រប់គ្រង និងអំណាចរបស់លោក ស៊ី គឺមិនបានរង្គោះរង្គើឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញក្នុងវិស័យ SME ទទូចស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញពីខាងក្រៅ ដើម្បីលើកកម្ពស់ SME នៅកម្ពុជា

ព័ត៌មាន
វិស័យសហគ្រាសធុនតូច និងមធ្យម(SME)ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ព្រោះវិស័យនេះបានដើរតួនាទី និងរួមចំណែកយ៉ាងស…

ក្រុមហ៊ុន Vinfast ប្តេជ្ញាជ្រៀតរថយន្តអគ្គិសនីនៅទីផ្សារអាម៉េរិក ទោះមានបញ្ហាប្រឈម

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម វីនហ្វាស (Vinfast) បានប្ដេជ្ញាចិត្តថា ខ្លួននឹងជម្នះរាល់បញ្ហាប្រឈមទាំងអស់ ដើម្បីនាំយករថយន្តអគ្គិសនីខ្លួនទៅលក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ