អត្ថបទពាណិជ្ជកម្ម

សភាពាណិជ្ជកម្មឌូបៃ បានបំពេញបេសកកម្មពាណិជ្ជកម្មនៅទីក្រុងភ្នំពេញជាមួយនឹងកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើនរវាងក្រុមហ៊ុនមកពីប្រទេសកម្ពុជា និងទីក្រុងឌូបៃ


- Salem AlShamsi៖ "យើងប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូរឹងមាំនៅទីផ្សារអាទិភាព។" - ពាណិជ្ជកម្មមិនមែនប្រេងរបស់ប្រទេសកម្ពុជាជាមួយទីក្រុងឌូបៃឈានដល់ ៣៩៤.៥ លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលមានកំណើន ៣% ធៀបនឹងឆ្នាំ២០២៣។
សភាពាណិជ្ជកម្មឌូបៃ បានបំពេញបេសកកម្មពាណិជ្ជកម្មនៅទីក្រុងភ្នំពេញជាមួយនឹងកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើនរវាងក្រុមហ៊ុនមកពីប្រទេសកម្ពុជា និងទីក្រុងឌូបៃ
ដោយ

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម – សភាពាណិជ្ជកម្មឌូបៃ ​​​​​​​​​​ដែលជាសភាមួយក្នុងចំណោមសភាទាំងបី​​​​​នៅក្រោមសភាឌូបៃបានបំពេញបេសកកម្មពាណិជ្ជកម្មរបស់ខ្លួនមកប្រទេសកម្ពុជាដោយជោគជ័យ។ ​សភាពាណិជ្ជកម្មឌូបៃ​ បានរៀបចំកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើននៅទីក្រុងភ្នំពេញ រវាងក្រុមហ៊ុនមកពីប្រទេសកម្ពុជា និងទីក្រុងឌូបៃ ដើម្បីស្វែងរកឱកាសភាពជាដៃគូថ្មីនៅវិស័យចម្រុះជាច្រើន។ ​ ​​​ ​​​ ​

ជាផ្នែកមួយនៃបេសកកម្មនេះ សភាពាណិជ្ជកម្មឌូបៃបានរៀបចំវេទិកា ‘Doing Business with Cambodia’ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ​​ ​​ស្ថានទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំទីក្រុងបាងកក​ (បច្ចុប្បន្នកំពុងបម្រើការជាស្ថានទូត non-resident របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ប្រទេសកម្ពុជា)។ ​ ​​​​

វេទិកានេះ ក៏មានសុន្ទរកថាស្វាគមន៍ដែលថ្លែងដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និងលោក Salem AlShamsi ដែលជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាឌូបៃ។ ​ ​

អ្នកចូលរួមដែលមានដូចជាមន្ត្រីជាន់ខ្ពស់ អ្នកដឹកនាំធុរកិច្ច និងតំណាងក្រុមហ៊ុនក្នុងស្រុក​ បានចូលរួមក្នុងវេទិកានេះដើម្បីស្វែងរក​មធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការ និងឱកាសនៃភាពជាដៃគូរវាងសមាជិកនៃគណៈប្រតិភូឌូបៃ និងសហគមន៍ធុរកិច្ចកម្ពុជា។ ​​ ​

លោក Salem AlShamsi អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាឌូបៃមានប្រសាសន៍ថា៖ “យើងប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូរឹងមាំនៅទីផ្សារអាទិភាព

និងបើកផ្លូវថ្មីសម្រាប់ការពង្រីកអន្តរជាតិ។ សកម្មភាពទាំងនេះគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព

នៃសហគមន៍ធុរកិច្ចរបស់ទីក្រុងឌូបៃនិងពង្រឹងកេរ្តិ៍ឈ្មោះរបស់អេមីរ៉ាតនេះជាមជ្ឈមណ្ឌលអាជីវកម្មឈានមុខគេលើពិភពលោក។”

ពាណិជ្ជកម្មមិនមែនប្រេងរបស់ទីក្រុងឌូបៃជាមួយប្រទេសកម្ពុជា ឈានដល់ ៣៩៤.៥ លានដុល្លារក្នុងឆ្នាំ ២០២៤ដែលមានកំណើន ៣% ធៀបនឹងឆ្នាំ២០២៣។ ​​​​​​​​​​​ ​​​​​​ ​ ​ ​​​​​

ក្នុងវេទិកានេះ សភាពាណិជ្ជកម្មឌូបៃ បានធ្វើបទបង្ហាញលម្អិតមួយដែលបង្ហាញពីឱកាសដែលផ្តល់ដោយបរិយាកាសធុរកិច្ច

ដ៏មានថាមពលរបស់ទីក្រុងឌូបៃ។ វគ្គនេះបានគូសបញ្ជាក់ពីគុណសម្បត្តិផ្នែកប្រកួតប្រជែងរបស់អេមីរ៉ាតសម្រាប់ក្រុមហ៊ុនខ្មែរ​ក្នុងវិស័យចម្រុះ និងបង្ហាញពីរបៀបដែលទីក្រុងឌូបៃបម្រើជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារតំបន់ដែលមានសក្តានុពលខ្ពស់។ ​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ​​បរិយាកាសធុរកិច្ច យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងទិដ្ឋភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា រួមជាមួយនឹងឱកាសវិនិយោគសំខាន់ៗសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគបរទេស។ ​

សភាពាណិជ្ជកម្មឌូបៃ បានកំណត់នូវវិស័យដែលមានសក្តានុពលខ្ពស់ជាច្រើនសម្រាប់ពាណិជ្ជកម្ម​​រវាង ទីក្រុងឌូបៃ និងប្រទេសកម្ពុជា រួមមានអាលុយមីញ៉ូម ដែក ភេសជ្ជៈ ពូក គ្រឿងសង្ហារិម និងគ្រឿងយន្តហោះ។​​ ​​ ​ ​​ ​ ​

វិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅ​ប្រទេសកម្ពុជា​​ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃរួមមាន ​ ​វិស័យទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ដឹកជញ្ជូន វាយនភ័ណ្ឌ ផលិតផលប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់ ក៏ដូចជាការវិនិយោគលើសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។ ​​​ ​​​​ ​ ​​​​​​​​​

គណៈប្រតិភូពីទីក្រុងឌូបៃមានតំណាងក្រុមហ៊ុនវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃចំនួន ១៦ ដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មចម្រុះរួមមាន ឧស្សាហកម្មសម្ភារៈសំណង់ និងសំណង់ វិស្វកម្ម FMCG អាហារនិងភេសជ្ជៈ សេវាថែទាំសុខភាព លក់រាយ សម្លៀកបំពាក់ វាយនភ័ណ្ឌ គ្រឿងសំអាង និងវិស័យប្រេង និងឧស្ម័ន។ ​

Salem Al Shamsi, Executive Vice President of International Relations at Dubai Chambers

អំពីសភាឌូបៃ ​​

សភាឌូបៃ គឺជាស្ថាប័នសាធារណៈមិនរកប្រាក់ចំណេញដែលគាំទ្រចក្ខុវិស័យរបស់ទីក្រុងឌូបៃក្នុងនាមជាអ្នកដឹកនាំសកលតាមរយៈ​ការផ្តល់អំណាចដល់អាជីវកម្ម ការផ្តល់សេវាប្រកបដោយភាពច្នៃប្រឌិត ​​​​​​​​​​​​​​​​​និងការជួយភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញដែលមានឥទ្ធិពល។​ ​ ​នៅខែមីនា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃសភាពាណិជ្ជកម្មឌូបៃនិងការបង្កើតសភាចំនួនបីសម្រាប់អេមីរ៉េតដែលរួមមាន សភាពាណិជ្ជកម្មឌូបៃ សភាអន្តរជាតិឌូបៃ និងសភាសេដ្ឋកិច្ចឌីជីថលឌូបៃដែលនៅក្រោមសភាឌូបៃ។

តាមដានពួកយើងនៅលើបណ្តាញសង្គមខាងក្រោមនេះ៖

facebook.com/dubaichambers

x.com/dubaichambers

linkedin.com/company/dubai-chambers

youtube.com/@dubaichamberstv

instagram.com/dubaichambers




អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple អាចប្រឈមការពិន័យរហូតដល់ជិត៤០ពាន់លានដុល្លារ ក្រោមច្បាប់ប្រឆាំងការផ្តាច់មុខថ្មីរបស់ឥណ្ឌា

បើយោងតាមឯកសារផ្លូវច្បាប់ ដែលក្រុមហ៊ុន Apple បានដាក់ទៅតុលាការជាន់ខ្ពស់របស់ឥណ្ឌា ក្រុមហ៊ុន Apple កំពុងតតាំង និងទាមទារឱ្យប្រទេសឥណ្ឌា លុប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ