រថយន្ត​ប្រណីត​ចូល​មក​ទីផ្សារ​កម្ពុជា

Showroom ​ម៉ាករថយន្ត​ប្រណីតលំដាប់ពិភពលោក Lamborghini នឹង​បើក​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​


បន្ទាប់ពីនាំចូល​រថយន្ត​ប្រណីត​ Lamborghini ចូលមក​ទីផ្សារកម្ពុជាបាន​ជាង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​ឧកញ៉ា ង៉ូវ លាងហួត គ្រោង​នឹង​បើក​សម្ពោធ​អគារ showroom ដ៏ទំនើប​បំផុត នៅកណ្ដាល​រាជធានី​ភ្នំពេញ សម្រាប់​ការលក់ចែកចាយ​ផ្ដាច់​មុខ នូវម៉ាករថយន្ត​ដ៏ប្រណីត​បំផុត​នៅ​លើ​ពិភលោក ម៉ាក Lamborghini នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។
អគារ​ showroom សម្រាប់​ការតាំងលក់​និង​បម្រើសេវា​រថយន្ត​ប្រណីត​បំផុត​នៅលើពិភពលោក​ ម៉ាក Lamborghini គ្រោង​បើក​សម្ពោធ​នៅ​ពេល​ឆាប់ៗខាង​មុខ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបថត៖ ខេមបូណូមីស
ដោយ

យោងតាមគេហ​ទំព័រ​ផ្លូវការរបស់​ក្រុមហ៊ុន HGB Group របស់​លោក​ឧកញ៉ា ង៉ូវ លាងហួត បាន​ឲ្យ​ដឹងថា អគារ​តាំងលក់​និង​បម្រើ​សេវាថែទាំ​រថយន្ត​ម៉ាក​ប្រណីត Lamborghini ដ៏ទំនើប​​និង​ទាន់សម័យ​បំផុត​នេះ គ្រោង​នឹង​សម្ពោធ​បើក​ជា​ផ្លូវការ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ អគារ showroom ដ៏ធំអស្ចារ្យនេះ ស្ថិតនៅលើ​ទីតាំង​មជ្ឈមណ្ឌលក្រុងភ្នំពេញ (អតីត បឹង​កក់) សង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។ 

ជាប្រទេស​តូច​មួយនៅក្នុងអាស៊ានដែលមានប្រជាជនប្រមាណ ១៦លាននាក់ និង GDP ក្នុង​ប្រជាជន​ម្នាក់​ មានត្រឹមជាង ១៦០០​ដុល្លារ​ (តួលេខ​ឆ្នាំ២០១៩) ពិតជាមិនធម្មតាទេ ដែល​កម្ពុជា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ម៉ាក​រថយន្តល្បីៗនិង​ថ្លៃៗ​បំផុត​នៅលើ​ពិភពលោក ចូលមក​រកស៊ី និង​បើក​ showroom ដ៏អស្ចារ្យ ដូចជា ម៉ាក Lamborghini នេះ​ ជាឧទាហរណ៍។ 

Lamborghini ជាម៉ាក​រថយន្ត​ដ៏ប្រណីត​បំផុត​និងថ្លៃ​បំផុត​មួយ នៅ​លើ​ពិភព​លោក។

មិនចម្លែកភ្នែកទេ ដែល​ញឹកញយ ឃើញរថយន្ត​ម៉ាកទំនើបៗបំផុត​នៅលើពិភពលោក ដូចជា Rolls-Royce, Lamborghini, Bentley ដែលមានតម្លៃ​រាប់សែនដុល្លារ បើកបរ​នៅ​លើ​ដង​ផ្លូវ​ដ៏ចង្អៀត​នៃរាជធានី​ភ្នំពេញ ខណៈ​ដែល​អគារ​ស្កឹមស្កៃ​ខ្ពស់កប់​ពពក​ រីកដុះដាល​ដូចផ្សិត​នៅជុំវិញទីក្រុង​នេះ។

លោកឧកញ៉ា ង៉ូវ លាងហួត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន HGB Group មិន​សូវ​ចេញ​មុខ​ចេញ​មាត់​នៅក្នុង​សារព័ត៌មាន​ដូច​មហាសេដ្ឋី​ឧកញ៉ា​ជាច្រើន​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ។ ប៉ុន្តែ ក្នុង​វិស័យ​រថយន្ត​​វិញ ជាពិសេស រថយន្ត​ម៉ាក​ទំនើបៗ​​ប្រណីតៗនៅ​លើ​ពិភពលោក ដែល​នាំ​ចូល​មក​លក់​នៅ​កម្ពុជា ក្រុមហ៊ុន HGB Group របស់​ឧកញ៉ា​មិនសូវល្បីរូបនេះ អាចនិយាយបានថា ជាក្រុមហ៊ុន​ឈាន​មុខ​គេ​បំផុតហើយ នៅកម្ពុជា។

អគារ showroom របស់រថយន្ត​ប្រណីត​ម៉ាក Lamborghini គ្រោង​បើក​ឆាប់ៗ​ខាង​មុខ​នេះ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

ម៉ាករថយន្ត​ល្បីៗ​បំផុត​នៅ​លើ​ពិភពលោក ដែល​ក្រុមហ៊ុន HGB Group នាំ​ចូលមក​ទីផ្សារ​កម្ពុជា រួមមាន Lamborghini, Rolls-Royce, Bentley, Aston Martin, McLaren, Maserati, BMW, Volvo, Volkswagen, Mazda, Harley-Davidson និង Kia ជាដើម៕ 




អត្ថបទបន្ទាប់


រយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍, ទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា

ព័ត៌មាន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីលទ្ធផល នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈ…

ហ្វីលីពីន សម្លឹងឃើញអង្ករកម្ពុជា ស្របពេលតម្រូវការអង្ករក្នុងប្រទេសខ្លួនកំពុងហក់កើនឡើង

ព័ត៌មាន
ដោយសារតែបញ្ហាកូវីដ-១៩ ផង រួមទាំងបញ្ហាការផលិតស្រូវអង្ករក្នុងស្រុកមានការថមថយចុះផងនោះ បានធ្វើឲ្យប្រទេសហ្វីលីពីនកំពុងមានតម្រូវការអង្ករនាំចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ