បាតុភូតអែលនីណូ

បាតុភូតអែលនីណូអាចទាញទម្លាក់ទិន្នផលស្វាយចន្ទីឱ្យធ្លាក់ចុះពី១០ទៅ៣០%នៅឆ្នាំនេះ


ដំណាំស្វាយចន្ទីនៅកម្ពុជា កំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដោយបញ្ហានេះអាចបង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផល។ តាមរយៈការគំរាមកំហែងពីបាតុភូតអែលនីណូនេះបានជំរុញឱ្យសមាគមនស្វាយចន្ទីកម្ពុជាព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះអាចនឹងធ្លាក់ចុះចន្លោះពី១០%ទៅ៣០%បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាកាលពីឆ្នាំ២០២៣ សម្រេចបានជាង៦៥ម៉ឺនតោនធ្លាក់ចុះជាង៧% បើធៀបនឹងឆ្នាំ២០២២។
បាតុភូតអែលនីណូ
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ថា បច្ចុប្បន្នបាតុភូតអែលនីណូចាប់ផ្តើមបញ្ចេញឥទ្ធិពលមកលើការដាំដុះដំណាំស្វាយចន្ទីរបស់កសិករជាបណ្ដើរៗហើយ។ បាតុភូតនេះ បានធ្វើឱ្យដើមស្វាយចន្ទីរបស់កសិករមួយចំនួនជួបបញ្ហាគាំងក្តឹប និងខូចផ្កា និងបង្កើតឱ្យមានសត្វល្អិតបំផ្លាញច្រើន ដោយសារអាកាសធាតុនៅពេលព្រឹក និងពេលយប់បានចុះត្រជាក់ក្រោម២០អង្សាសេ និងពេលថ្ងៃមានកម្ដៅរហូតដល់៣៨ ទៅ៣៩អង្សាសេ។ កត្តានេះបានធ្វើឱ្យសមាគមស្វាយចន្ទីកម្ពុជាបានព្យាករថា ទិន្នផលស្វាយចន្ទីអាចនឹងធ្លាក់ចុះពី១០%ទៅ៣០%នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

ទោះបីយ៉ាងនេះក្តី ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះអះអាងថា ចម្ការស្វាយចន្ទីរបស់កសិករមួយចំនួនធំ ដែលជាសមាជិករបស់សមាគម ពុំបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបាតុភូតនេះនោះទេ។ មិនប៉ះពាល់ធ្ងន់ធ្ងរ ក៏ដោយសារពួកគេបានតាមដាន និងអនុវត្តតាមវិធីសាស្រ្តណែនាំរបស់អ្នកជំនាញតាំងពីចុងឆ្នាំ២០២៣ មក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានសរុបជាង៦៥ម៉ឺន៦ពាន់តោនថយចុះជាង៧% បើធៀបនឹងឆ្នាំ២០២២។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិនជាមួយនឹងការបើកដំណើរការសេវាកម្មទីក្រុងហូជីមិញ-ឆេងឌូ

ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី អមដោយការចាប់ផ្តើមបើកដំណើរការផ្លូវហោះហើរផ្ទាល់ពីទីក្រុងហូជីមិញ ទៅទីក្រុង ឆេងឌូ។ សេវាក…

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នរដ្ឋ កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ