អែលនីណូ នឹងទាញទម្លាក់ទិន្នផលកសិកម្មពិភពលោក

បាតុភូត អែលនីណូ កំពុងបង្ហាញផលប៉ះពាល់នៅតាមប្រទេសមួយចំនួនបណ្ដើរៗហើយ


ដោយសារតែបាតុភូត អែលនីណូ ខ្វះទឹកភ្លៀង កាលពីខែសីហា បានធ្វើឲ្យទិន្នផលកសិកម្មរាប់ចាប់តាំងពីស្រូវរហូតដល់ដំណាំដូងប្រេង និងផលិតផលកសិកម្មនៅក្នុងតំបន់អាស៊ីរកការខូចខាត ខណៈកម្រិតល្បាយទឹកភ្លៀងដែលបង្អុរចុះក្នុងខែកញ្ញាបានត្រូវបានព្យាករដែរថា អាចនឹងគំរាមកំហែងបន្ថែមទៀត ដែលនាំអោយរំខានដល់ការផ្គត់ផ្គង់ទិន្នផលកសិកម្ម ។ នេះបើតាមសេចក្ដីដោយសារព័ត៌មាន CNA។
អែលនីណូ នឹងទាញទម្លាក់ទិន្នផលកសិកម្មពិភពលោក
ដោយ

បាតុភូតអែលនីណូ មិនមែនគំរាមកំហែងដល់ទិន្នផលកសិកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ សូម្បីតែអូស្រ្តាលី និង ឥណ្ឌា និង ផ្នែកផ្សេងៗទៀតក៏រងនូវការគំរាមកំហែងដែរ ។
ប្រភពដដែលបានរាយការណ៍ថា ទិន្នផលស្រូវសាឡីនៅអូស្រ្តាលី ដែលជាជម្រុកស្រូវសាឡីទីពីររបស់ពិភពលោក និង ទិន្នផលស្រូវនៅឥណ្ឌា ដែលជាជម្រុកស្រូវ ដ៏ធំរបស់ពិភពលោក សុទ្ធតែត្រូវបានព្យាករថា ធ្លាក់ចុះ។

សម្រាប់តំបន់អាស៊ីអគ្នេយ៍វិញ ក្រៅពីទិន្នផលស្រូវ ទិន្នផលដំណាំដូងប្រេង និង កសិកម្មផ្សេងទៀត គឺសុទ្ធតែរងការព្យាករអវិជ្ជមាន ហើយសូម្បីតែចិន ដែលនាំចូលពោត និងសណ្តែកសៀងដ៏ធំ ក៏ព្រួយបារម្ភខ្លាំងដែរអំពីកំណើនតម្លៃដែរ។
លោក គ្រីស្ទ ហាយ (Chris Hyde) អ្នកឧតុនិយមនៅក្រុមហ៊ុន Maxar Technologies ដែល ជាស្ថាប័នវិភាគទិន្នន័យអាកាសធាតុឯករាជ្យ មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ពិភពលោកមួយផ្នែកធំកំពុងតែស្ថិតក្រោមសំពាធនៃបាតុភូតអាកាសធាតុ អែលនីណូ ដែលស្ថានភាពវានឹងកាន់តែអាក្រក់ថែមទៀតនៅចុងឆ្នាំ ។
អ្នកសេដ្ឋកិច្ចបានបានបង្ហាញនូវក្តីព្រួយបារម្ភថា ឥទ្ធិពលធំបំផុតរបស់អែលនីណូ អាចប៉ះពាល់ដល់ស្ថិរភាពនៃតម្លៃស្បៀងអាហារ ពីព្រោះអូស្រ្តាលី ឥណ្ឌា អាស៊ីអាគ្នេយ៍ គឺជាមជ្ឈមណ្ឌល ផលិតស្បៀងដ៏ចម្បងសម្រាប់ចិញ្ចឹមពលរដ្ឋនៅលើពិភពលោក ។ បណ្តាប្រទេសទាំងនេះ គឺជាឃ្លាំងស្បៀង រាប់តាំងពីអង្ករ ស្រូវសាឡី ពោត សណ្តែក អំពៅ កាហ្វេ ដែលសុទ្ធតែសំខាន់សម្រាប់ផលិតកម្មចាំបាច់របស់មនុស្សជាតិ ។
អ្នកជំនាញខាងឧតុនិយមឥណ្ឌាជាន់ខ្ពស់ម្នាក់បាននិយាយថា ឥទ្ធិពលនៃអែលនីណូ គឺធ្ងន់ធ្ងរ ជាងអ្វីដែលយើងបានរំពឹងទុក ។ សម្រាប់ឥណ្ឌា បរិមាណទឹកបានធ្លាក់ចុះរហូតដល់ទៅ ៣០% ហើយនៅខែកញ្ញា នឹងរិតតែធ្ងន់ធ្ងរបន្ថែមទៀត ។
តាមការព្យាករដំណាំស្រូវ ដូងប្រេង អំពៅ និង កាហ្វេ នៅឥណ្ឌូនេស៊ី និង ថៃ ដែលជាដំណាំត្រូវការទឹកច្រើន នៅពេលនេះ កំពុងតែរងការគំរាមកំហែងខ្លាំង ពីព្រោះគ្រោះរាំងស្ងួតអាចនឹងធ្ងន់ធ្ងរនៅប្រទេសទាំងពីរ ។
ការសិក្សាបានបង្ហាញថា ផ្នែកភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី និងភាគច្រើននៃប្រទេសថៃមានភ្លៀងធ្លាក់តិចតួចបំផុតក្នុងរយៈពេល ៣០ ទៅ ៤០ ថ្ងៃចុងក្រោយមកនេះ ។
អែលនីណូ គឺជាការកើនឡើងកម្ដៅនៃទឹកតំបន់នៅប៉ាស៊ីហ្វិក ដែលជាធម្មតាបណ្ដាលឲ្យមានភាពរាំងស្ងួតខុសធម្មតានៅតំបន់អាស៊ី និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃអាមេរិកខាងជើង និងអាមេរិកខាងត្បូង។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីនឹងបើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ តើអ្វីគុណសម្បត្តិ និងគុណវិបត្តិរបស់គម្រោងនេះ?

ព័ត៌មាន
ខ្សែរថភ្លើងអគ្គិសនីល្បឿនលឿនតម្លៃជាង ៧ពាន់លានដុល្លារ ដែលធ្វើដំណើររវាងទីក្រុងធំបំផុតទាំង២របស់ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុង…

ក្រុមហ៊ុនយក្ស តូយ៉ូតា ដាក់មហិច្ឆតាផលិតរថយន្តឱ្យបានជាង ១០ លានគ្រឿងជាលើកដំបូងនៅក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា ម៉ូទ័រ (Toyota Motor) របស់ប្រទេសជប៉ុនកំពុងព្យាយាមបំបែកកំណត់ត្រាផលិតកម្មរបស់ខ្លួននៅឆ្នាំនេះ ដោយមានបំណងផលិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ