កំពូលមហាសេដ្ឋី អេឡិន ម៉ាស់

លោក អេឡិន ម៉ាស តម្រូវឱ្យបុគ្គលិកសហព័ន្ធធ្វើរបាយការណ៍ការងារប្រចាំសប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋាភិបាល


កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលកំពុងកាន់កាប់ការងារជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាលដែលទើបបង្កើតថ្មី ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតភាពភ្ញាក់ផ្អើលជាថ្មី តាមរយៈការតម្រូវឱ្យបុគ្គលិកសហព័ន្ធទាំងអស់បង្ហាញពីភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់ពួកគេ តាមរយៈការធ្វើរបាយការណ៍ការងារប្រចាំសប្តាហ៍ បើមិនដូច្នេះទេវាស្មើនឹងការលាលែងពីតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
កំពូលមហាសេដ្ឋី អេឡិន ម៉ាស់
ដោយ

កំពូលមហាសេដ្ឋី អេឡិន ម៉ាស ដែលជាមនុស្សជំនិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបង្កការភ្ញាក់ផ្អើលក្នុងចំណោមបុគ្គលិកសហព័ន្ធ និងបង្កឱ្យមានការខឹងសម្បាជាថ្មី ក្រោយលោកស្នើឱ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធទាំងអស់ធ្វើរបាយការណ៍សង្ខេបការងារប្រចាំសប្តាហ៍ និងបានព្រមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការខកខានក្នុងការធ្វើរបាយការណ៍នឹងត្រូវបានចាត់ទុកជាការលាលែងពីតំណែង។ សារព្រមានបង្ខំឲ្យបុគ្គលិកសហព័ន្ធឲ្យធ្វើរបាយការណ៍ប្រចាំសប្តាហ៍នេះត្រូវបានផ្ញើចេញពីការិយាល័យគ្រប់គ្រងបុគ្គលិកតាមអ្វីដែលកំពូលមហាសេដ្ឋីនេះបានបញ្ជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។

សារនេះត្រូវបានផ្ញើចេញទៅកាន់ការិយាល័យរដ្ឋាភិបាលនានាដោយរួមទាំងការិយាល័យស៊ើបអង្កេតសហព័ន្ធដែលហៅកាត់ថា FBI ក្រសួងការបរទេស ទីភ្នាក់ងារការពារបរិស្ថាន រដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឱសថ នាយកដ្ឋានកិច្ចការអតីតយុទ្ធជន មជ្ឈមណ្ឌលសម្រាប់សេវាសង្គមកិច្ច និងការិយាល័យការពារអ្នកប្រើប្រាស់នៅអាម៉េរិកជាដើម។

ក្រោយសារនោះត្រូវបានបញ្ជូនចេញ លោក ម៉ាស់ ក៏បានបន្តព្រមានចេញពីបណ្តាញសង្គម X របស់លោកថា ការខកខានក្នុងការឆ្លើយតបនឹងត្រូវចាត់ទុកជាការលាលែងពីតំណែង។ ប្រតិកម្មនឹងសារព្រមាននេះ លោក អេវើរ៉េត ឃេលលី (Everett Kelley) ប្រធានសហព័ន្ធបុគ្គលិករដ្ឋាភិបាលអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការព្រមានរបស់កំពូលមហាសេដ្ឋីនេះ។ លោកបានចាត់ទុកការព្រមាននេះថា វាជារឿងឃោរឃៅ និងមិនគោរពចំពោះការទទួលខុសត្រូវនៃភាពត្រឹមត្រូវ និងកាតព្វកិច្ចការងាររបស់មន្រ្តី។

សាររបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ទទួលបានទាំងការគាំទ្រ និងប្រឆាំង ដោយអ្នកគាំទ្រថា វាជាដំណើរការដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល តាមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ តែអ្នកប្រឆាំងបានចាត់ទុកសារនេះថា ជាការដើរលើសសិទ្ធិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់ការងារបុគ្គលិក USAID ចំនួន១,៦០០នាក់

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបណ្តេញបុគ្គលិកទីភ្នាក់ងារជំនួយសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលធ្វើការនៅសហរ…

ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD សហការគាំទ្រកសិករដំណាំស្រូវ

ខេត្តបាត់ដំបង ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ - កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ