ការនាំចេញ​វៀតណាម

វៀតណាមនាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ជិត ២៥ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ


គ្រាន់តែក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បាននាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលមានតម្លៃសរុបជិត ២៥ពាន់ដុល្លារអាមេរិក ដែលចំនួននេះ កើនឡើងប្រមាណ ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ

សមាគម​ បានបញ្ជាក់ឲ្យដឹងថា វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ បានចំណាយ​ទុនប្រមាណ ១៥ពាន់លាន​ដុល្លារអាមេរិក ដើម្បីនាំចូល​វត្ថុធាតុដើម សម្រាប់ផលិតកម្ម​វាយនភណ្ឌ និងសម្លៀកបំពាក់ ក្នុងនោះរាប់បញ្ចូល​ទាំង ការវិនិយោគ​ដោយផ្ទាល់​របស់ ក្រុមហ៊ុន​បរទេស​ផងដែរ ដូច្នេះហើយ វិស័យនេះ​ រកប្រាក់​ចំណេញ​បានជាង ១០ពាន់​លាន​ដុល្លារអាមេរិក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានបញ្ជាក់ថា សហគ្រាស​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​ក្នុងស្រុក ជួបប្រទះ​នឹងបញ្ហា​ជាច្រើន​នៅក្នុង​ផលិតកម្ម និងសកម្មភាព​ពាណិជ្ជកម្ម​របស់ពួកគេ។

ក្រសួង បន្តថា សង្គ្រាមពាណិជ្ជកម្ម​សកល បានធ្វើឲ្យ​ប៉ះពាល់ដល់ អត្រាប្តូរប្រាក់ ដែលធ្វើឲ្យ​តម្លៃទំនិញ​វត្ថុធាតុដើម ខ្ពស់ជាងមុន ត្រូវការចំណាយ​ច្រើនជាងមុន បើធៀបនឹង​បណ្តាដៃគូប្រកួត​ប្រជែង​ក្នុងតំបន់ ដូចជា ចិន និងកូរ៉េខាងត្បូង។

ក្រុមអ្នកជំនាញខាង​ពាណិជ្ជកម្ម បានអះអាងថា ផលិតផល​វាយនភណ្ឌ និងសម្លៀក​បំពាក់វៀតណាម កាន់តែទាក់ទាញ​សម្រាប់ អតិថិជន​បរទេស ដោយសារតែ គុណភាព​ និងតម្លៃ កាន់តែមាន​ភាពប្រកួត​ប្រជែង​ខ្លាំង នៅលើទីផ្សារ។

រីឯខ្សែសង្វាក់ផ្គត់ផ្គង់ ក៏បានបញ្ចប់​ជាបណ្តើរៗហើយ ដោយសារតែ​លំហូរមូល​ធន​វិនិយោគ​ ក្នុងវិស័យ​វាយនភណ្ឌ មានការកើនឡើង ជាពិសេសគឺការចុះព្រមព្រៀង​ពាណិជ្ជកម្ម​របស់វៀតណាម​ជាមួយ​បណ្តាប្រទេស​ជាច្រើន ដែលជំរុញ​ឲ្យផលិតផល​វាយនភណ្ឌ និងសម្លៀកបំពាក់​វៀតណាម កាន់តែ​ទាក់ទាញ។

យ៉ាងណាមិញ អ្នកជំនា​ញបានអះអាងថា ការកម្ម៉ង់​ទិញផលិតផល​វៀតណាម ធ្លាក់ចុះខ្លាំង ហើយមានតែ​ការកម្ម៉ង់ទិញ​លក់រាយប្រចាំខែ ប៉ុណ្ណោះ ខណៈដែល​កាលពីឆ្នាំ ២០១៨កន្លង​ទៅ គឺមានការកម្ម៉ង់​ទិញធំៗ សម្រាប់​លក់ដុំ ពេញមួយឆ្នាំតែ​ម្តង។

យោងតាម សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់​វៀតណាម បានព្យាករណ៍ សម្រាប់ឆ្នាំ ២០១៩នេះថា នឹងរកចំណូល​ពីការនាំចេញ​ផលិតផល​វាយនភណ្ឌ និងសម្លៀកបំពាក់​ឲ្យបានដល់ ៤០ពាន់លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន​ប្រមាណ​ជិត ១១% ធៀបនឹងឆ្នាំមុន។

ការឈានទៅ​សម្រេចនូវ​គោលដៅ ត្រូវបានគេដឹងថា នឹងជួយឲ្យ​ប្រជាជន​វៀតណាម​ប្រមាណ ជិត៣លាននាក់​មានការងារធ្វើ នឹងរកអាច​ចំណូល​បានសមរម្យ​សម្រាប់​ជីវភាពគ្រួសារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅដើមឆ្នាំ ២០២០ខាងមុខ

ព័ត៌មាន
ដោយសារតែកំណើនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាន់តែកើនឡើងឆាប់រហ័ស ជាពិសេសភ្ញៀវទេសចរចិន ក៏ដូចជាអ្នកវិនិយោគិនមកកា…

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ក្នុងរយៈពេល ៨ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៨ ខែដំបូងដើមឆ្នាំ២០១៩ នេះកម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មជាង ១០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុប ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ