វិស័យកសិកម្ម

ក្រសួងកសិកម្ម ជំរុញឱ្យកសិករបង្កើនដាំដុះបន្លែ ដើម្បីផ្គង់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តកសិករដែលមានលទ្ធភាពបង្កើនការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់តម្រូវប្រើប្រាស់ក្នុងស្រុកដែលកំពុងមានកើនឡើងក្រោយកម្ពុជា បិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ក៏ដូចជាកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ក្រោយមើលឃើញតម្រូវបន្លែមានការកើនឡើងខ្ពស់ ក្រសួងកសិកម្ម គ្រោងបង្កើតសហគមន៍កសិកម្មទំនើបផ្នែកដាំដុះបន្លែស្លឹកប្រមាណ៧បន្ថែមទៀតផងដែរនៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានប្រមាណ៧រួចទៅហើយ។
វិស័យកសិកម្ម
ដោយ

ប្រធានសហគមន៍បន្លែត្រាំកក់ បានអះអាងថា បច្ចុប្បន្នបន្លែស្លឹកដូចជា ស្ពៃជាដើម កំពុងមានទីផ្សារ និងតម្រូវការខ្ពស់ បន្ទាប់ពីកម្ពុជា បិទការនាំចូលបន្លែពីប្រទេសថៃ ដោយប្រធានសហគមន៍រូបនេះលើកទឹកចិត្តឱ្យកសិករប្រមូលផ្ដុំដាំជាក្រុម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទីផ្សារ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ការចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដាំបន្លែមានចំនួន៧សហគមន៍នៅក្នុងខេត្តចំនួន៦ ដូចជា ខេត្តតាកែវ ព្រៃវែង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និងកំពង់ចាម ខណៈក្រសួងគ្រោងបង្កើតចំនួន៧បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានការកើនឡើង។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ បច្ចុប្បន្នកម្ពុជា បាននាំចូលប្រភេទបន្លែស្លឹកពីក្រៅស្រុកយ៉ាងច្រើនមកបំពេញតម្រូវការក្នុងស្រុក ដោយសារកត្តាអាកាសធាតុបានធ្វើឱ្យកម្ពុជា ពិបាកក្នុងការដាំដុះប្រភេទបន្លែស្លឹកនេះ ដូច្នេះមានតែការដាំក្នុងផ្ទះសំណាញ់នោះទេ ទើបអាចប្រឆាំងជាមួយអាកាសសធាតុបាន និងអាចទទួលបានទិន្នផលខ្ពស់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានដល់ការកាត់បន្ថយនាំចូលបន្លែពីក្រៅប្រទេស។

​ជាមួយគ្នានេះ លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ ខេត្តតាកែវ បានអះអាងថា បន្ទាប់ពីរដ្ឋាភិបាលបិទការនាំចូលបន្លែពីប្រទេសថៃ ប្រភេទបន្លែស្លឹកនៅក្នុងសហគមន៍របស់លោកហាក់លក់បានក្នុងតម្លៃខ្ពស់គួរសម ក្នុងនោះបន្លែស្លឹកអាចលក់បានជាង១ពាន់រៀលក្នុង១គីឡូក្រាម ខណៈកាលពីមុនអាចលក់បានត្រឹមតែ៥០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ ប្រធានសហគមន៍រូបនេះយល់ឃើញថា ប្រសិនបើកសិករនៅតែបន្តដាំលក្ខណៈរាយប៉ាយមិននាំគ្នាចងក្រងជាក្រុម ឬសហគមន៍ទេ នោះអាចប្រឈមនឹងក្នុងការគ្រប់គ្រងបរិមាណបន្លែឱ្យឆ្លើយតបនឹងតម្រូវការ ដែលបញ្ហានេះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កសិករ។ បើតាមការអះអាងរបស់ប្រធានសហគមន៍រូបនេះ ការចងក្រង និងចូលជាសមាជិកសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម បានជួយឱ្យការដាំដុះរបស់កសិករមានភាពងាយស្រួលជាងមុន ក្រោយទទួលបានការជួយផ្តល់បច្ចេកទេសដាំដុះ ដំណោះស្រាយទីផ្សារ ផែនការផលិត​តាមទីផ្សារ។

​បើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ នៅក្នុងឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាប់យកទីតាំងគោលដៅនៅតាមបណ្ដាខេត្តជុំវិញទីក្រុងភ្នំពេញ សម្រាប់បង្កើតឱ្យមានសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែ ដោយសារវាកៀកនឹងតំបន់ទីផ្សារ។ តែយ៉ាងណាក្រសួងកសិកម្ម ក៏កំពុងមានផែនការជំរុញឱ្យមានសហគមន៍កសិកម្មទំនើបគ្រប់ខេត្ត និងក្រុងទាំងអស់នៅទូទាំងប្រទេសផងដែរ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋបានចូលរួម ដោយផ្ដោតលើដំណាំសក្ដានុពលរបស់ខេត្តទាំងនោះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកដាំម្រេចកំពត ទទួលបានការដំឡើងថ្លៃ៣ដុល្លារក្នុង១គីឡូក្រាមបន្ថែមទៀតនៅឆ្នាំនេះ

សមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ការនាំចេញម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ទទួលប…

អ្នកជំនាញស្នើរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ

អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកច្បាប់ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងមេដឹកនាំថៃ ទៅកាន់អង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ