វិស័យថាមពល

អឺរ៉ុប កំពុងសម្លឹងនាំចូលហ្គាសពីកាតា និងកាណាដា ក្រោយរងសម្ពាធពីអាម៉េរិក


ដោយសារធុញទ្រាន់នឹងការផ្លាស់ប្តូគោលនយោបាយពន្ធលើពាណិជ្ជកម្មរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ សហភាពអឺរ៉ុប កំពុងរៀបចំផែនការ និងសម្លឹងមើលលទ្ធភាពកាត់បន្ថយការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ មិនថា តែវិស័យការពារជាតិ នោះទេ សូម្បីវិស័យថាមពល ក៏អឺរ៉ុបកំពុងសម្លឹងរកប្រភពផ្គត់ផ្គង់ងាកចេញអាម៉េរិកផងដែរ។ ជាក់ស្តែងបណ្តាប្រទេសនៅអឺរ៉ុប កំពុងសម្លឹងមើលការនាំចូលហ្គាសពីប្រទេសកាតា និងកាណាដា ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុក។
វិស័យថាមពល
ដោយ

ប្រធានទីភ្នាក់ងារថាមពលសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការពឹងផ្អែករបស់ខ្លួនលើហ្គាស ដែលមានប្រភពពីសហរដ្ឋអាម៉េរិក ជាពិសេសបន្ទាប់ពីមានការគំរាមកំហែងពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះហ្គ្រីនលែន។ លោក ដាន ហ្សកជេនសេន (Dan Jorgensen) ស្នងការទីភ្នាក់ងារថាមពលអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ថា ភាពល្អក់កករជុំវិញបញ្ហាកោះហ្គ្រីនលែនថ្មីៗនេះបានដាស់តឿនអឺរ៉ុប ឱ្យមានការប្រុងប្រយ័ត្នចំពោះការពឹងផ្អែកខ្លាំងលើធនធានហ្គាសរបស់អាម៉េរិក ដែលបច្ចុប្បន្នហ្គាសស្ទើរតែជាងពាក់កណ្តាលនៅក្នុងតំបន់ដែលមានសមាជិក២៧ប្រទេសនេះនាំចូលពីប្រទេសមហាអំណាចមួយនេះ។

កត្តានេះបានជំរុញឱ្យអឺរ៉ុប កំពុងសម្លឹងមើលប្រភពផ្គត់ផ្គង់បន្ថែមដូចជាពីប្រទេសកាណាដា កាតា និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងជើង។ ប្រធានទីភ្នាក់ងារថាមពលអឺរ៉ុប បានសង្កត់ធ្ងន់ថា ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការចង់ដំណ្តើមកាន់កាប់ ហ្គ្រីនលែន ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក និងការគំរាមកំហែងចំពោះប្រទេស ដែលព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំ បានបង្ខំឱ្យអឺរ៉ុបវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកនៅគ្រប់វិស័យ រួមទាំងការពារជាតិ និងថាមពល។

ពីមុនអឺរ៉ុបពឹងផ្អែកស្ទើរតែទាំងស្រុងលើថាមពលហ្គាសរបស់រុស្ស៊ី ប៉ុន្តែក្រោយរុស្ស៊ី ឈ្លានពានអ៊ុយក្រែន អឺរ៉ុប ក៏បានបង្វែរកប្រភពពីសហរដ្ឋអាម៉េរិក ដោយកាលពីឆ្នាំមុនប្លុកនេះបានចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ដែលមានតម្លៃរហូតដល់ទៅ៧៥០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការទូទាត់កាន់តែងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ជាមួយ ខេអេចឃ្យូអរសំឡេង របស់ធនាគារ ខេប៊ីប្រាសាក់

ដើម្បីសម្រួលម្ចាស់អាជីវកម្មក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទទួលប្រាក់តាមបែបទំនើបនិងប្រសិទ្ធភាព ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនដោយឥតគិតថ្លៃ ន…

ធនាគារកណ្តាលថៃ ព្រមានថា សេដ្ឋកិច្ចថៃនឹងសម្រេចបានកំណើនទាបបំផុតមិនធ្លាប់មាន

ទេសាភិបាលធនាគារកណ្តាលថៃ បានព្រមានថា សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងល្បឿនយឺតបំផុតមិនធ្លាប់មានក្នុងរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ