វិស័យសេដ្ឋកិច្ច

អ្នកជំនាញជឿថា វៀតណាមនឹងទម្លាក់ថៃ ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅអាស៊ានក្នុងពេលដ៏ខ្លីខាងមុខ


នៅតំបន់អាស៊ីអគ្នេយ៍ នរណាក៏ទទួលស្គាល់ភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់វៀតណាម ដែលភាពរីកចម្រើននេះបានជួយឱ្យប្រទេសក្បែរខាងកម្ពុជា មួយនេះ វិវត្តន៍ខ្លួនពីប្រទេសក្រីក្រមួយនៅក្នុងតំបន់ទៅជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ាន ហើយកំពុងប្រជែងដណ្តើមតំណែងលេខ២ ពីប្រទេសថៃ។ កម្រិតប្រាក់ចំណូលរបស់ពលរដ្ឋវៀតណាម នៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩០ គឺមានត្រឹមតែ១ពាន់២រយដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះបានឡើងដល់ជិត១ម៉ឺន៦ពាន់៤រយដុល្លារទៅហើយ។ ប្រសិនបើវៀតណាម នៅតែបន្តរក្សាបានកំណើនខ្ពស់ក្នុងកម្រិត ៨% នៅក្ន
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន asianews.network បានរាយការណ៍ថា នៅពេលនេះអាជ្ញាធរវៀតណាម កំពុងដាក់ចេញនូវគ្រប់យន្តការធ្វើយ៉ាងណាជំរុញកំណើនផលិតផលក្នុងស្រុកសរុបឱ្យឡើងដល់កម្រិត ៨% នៅក្នុងមួយឆ្នាំ ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ អ្នកវិភាគជឿជាក់ថា តាមរយៈផែនការ ដែលបានដាក់ចេញកាលពីឆ្នាំ២០២៤ ដែលទម្រង់ស្របតាមចក្ខុវិស័យ និងគំរូសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ វៀតណាម អាចនឹងវ៉ាដាច់ថៃ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈពេលនេះវៀតណាម កំពុងកែលម្អកម្រិតជីវភាពពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ។

នៅអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ កម្រិតប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់នៅទីក្រុងហាណូយ មានត្រឹមតែ១ពាន់២រយ​ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋវៀតណាម បានឡើងដល់ជិត១ម៉ឺន៦ពាន់៤រយដុល្លារក្នុងមួយឆ្នាំ។

លោក នូណារិទ្ធ ប៊ីសុនយ៉ាបុត្រ (Nonarit Bisonyabut) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ បានអះអាងថា ភាពរីកចម្រើនរបស់វៀតណាម ប្រាកដណាស់វានឹងទាក់ទងជាមួយថៃ ដែលកំពុងក្តោបក្តាប់តំណែងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅអាស៊ាន។ ប្រទេសថៃ ធ្លាប់មានយុទ្ធសាស្ត្រជាតិរបស់ខ្លួន ដើម្បីសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣៦ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែមហិច្ឆតានេះបានរសាត់ទៅកាន់តែឆ្ងាយ ក្រោយប្រទេសថៃ រងការវាយលុកពីជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗ។ នៅមុនវិបត្តិកូវីដ-១៩ ថៃ សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣,៦% ក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវនេះវាបានថយចុះមកត្រឹមពី ២,៧% ទៅ ៣% ប៉ុណ្ណោះ ដែលអាចធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់ថៃ ដើរយឺតចន្លោះពី៧ ទៅ១២ឆ្នាំ។

លោក ក្រៀនក្រៃ ធៀនុគល់ (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ថា វៀតណាម មានកែទម្រង់គួរឱ្យកត់សម្គាល់ តាមរយៈការផ្តោតលើការទាញយកអត្ថប្រយោជន៍ពីទីផ្សារសហរដ្ឋអាម៉េរិក និងច្បាប់ពាណិជ្ជកម្មសកល។ លោកបានអះអាងថា វៀតណាម ពឹងផ្អែកលើទីផ្សារនាំចេញទៅអាម៉េរិក ៣០% ច្រើនជាងថៃ ដែលមានត្រឹមតែ១៨%។ លោកបានព្រមានថា បើវៀតណាម ជោគជ័យមុន នោះថៃនឹងរងផលប៉ះពាល់ដោយជៀសមិនរួច៕




អត្ថបទបន្ទាប់


ឥណ្ឌា កំពុងងាកទៅពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្មជាមួយចិន និងជប៉ុន ក្រោយទំនាក់ទំនងជាមួយអាម៉េរិក ប្រែជាល្វីងជូរចត់

ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកកំពុងងាកទៅពង្រឹងទំនាក់ទំនងការទូត និងជំរុញពាណិជ្ជកម្មជាមួយប្រទេសចិន និងជប៉ុន ក្រោយទ…

ផលិតផលដែក និងអាលុយមីញ៉ូមរហូតដល់ជាង៤០០មុខរងគំនាបពន្ធ ៥០% ពីអាម៉េរិក

រដ្ឋបាលលោក ដូណាល់ ត្រាំ បានពង្រីកការអនុវត្តពន្ធគយ ៥០% ដែលលោកបានដាក់លើដែក និងអាលុយមីញ៉ូមដោយស្ងាត់ៗ ដោយបានរួមបញ្ចូលផលិតផលពាក់ពន្ធដែលធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ