អ្នកជំនាញព្យាករថា

អ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ឡើងខ្លាំង ប្រសិនបើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ


អ្នកជំនាញក្នុងទីផ្សារជួញដូរមាសជឿជាក់ថា តម្លៃមាសនឹងហក់ឡើងខ្លាំងនៅពេលបើកផ្សារជួញដូរនាដើមសប្ដាហ៍ក្រោយ ប្រសិនបើការប្រយុទ្ធគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តភាពតានតឹង។ ទោះជាយ៉ាងណា អ្នកជំនាញ ក៏បានព្រមានដែរថា ហាងឆេងមាសអាចនឹងមានការដាំក្បាលចុះមកវិញ ប្រសិនបើភាគីជម្លោះមានការចរចាបញ្ចប់ការប្រយុទ្ធគ្នា។
អ្នកជំនាញព្យាករថា
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នទីផ្សារមាសអន្តរជាតិត្រូវបានបិទការជួញដូរនៅចុងសប្ដាហ៍នេះ ប៉ុន្តែការផ្ទុះអាវុធនៅតំបន់មជ្ឈិមបូព៌ាបានក្លាយជាកត្តាជំរុញឱ្យតម្លៃមាសប្រែប្រួលរួចជាស្រេចទៅហើយ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ហាងឆេងមាសនៅលើទីផ្សារកម្ពុជាមានតម្លៃប្រមាណ៦,៥៤០ដុល្លារក្នុងមួយតម្លឹង។ បើតាមការវាយតម្លៃរបស់លោក ឡុង សំណាង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងរុញច្រានឱ្យតម្លៃមាសកើនឡើងជាបន្តបន្ទាប់ ហើយលោកជឿជាក់ថា ការទិញមាសទុកនាពេលនេះនឹងផ្ដល់ផលចំណេញដល់អ្នកវិនិយោគនាពេលខាងមុខ ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។

ដោយឡែកលោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា ទីផ្សារមាសអន្តរជាតិបានបិទផ្សារការជួញដូរក្នុងតម្លៃ៥,២៧៨ដុល្លារក្នុង១អោន ឬប្រមាណ៦៣៤០ដុល្លារក្នុង១តម្លឹង។ បើតាមអ្នកជំនាញរូបនេះ ការការព្រួតគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីរ៉ង់ អាចនឹងធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំងនៅក្នុងការបើកទីផ្សារជួញដូរនៅថ្ងៃទី២ ខែមីនា។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ពីហានិភ័យនៃតម្លៃមាសដែលអាចធ្លាក់ចុះវិញភ្លាមៗផងដែរ ប្រសិនបើសញ្ញានៃការចរចាសន្តិភាពលេចរូបរាងឡើង។

គួររំលឹកថា តម្លៃមាសនៅលើទីផ្សារកម្ពុជាធ្លាប់បានហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររហូតដល់៦,៨០០ដុល្លារក្នុងមួយតម្លឹង កាលពីចុងខែមករា ឆ្នាំ២០២៦ កន្លងទៅ មុននឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ៦,០០០ដុល្លារវិញនៅដើមខែកុម្ភៈ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ

ចាប់តាំងពីលោក ត្រាំ ឡើងមកកាន់កាប់សេតវិមានជាថ្មីម្តងទៀត តើប្រទេសណាខ្លះដែលបានរងការវាយប្រហារពីអាម៉េរិក? ទោះបីជាធ្លាប់បានសន្យាក្នុងយុទ្ធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ