ការនាំចេញកង់និងគ្រឿងបង្គុំកង់នាំមុខគេ៣ឆ្នាំជាប់គ្នា

ការនាំចេញកង់និងគ្រឿងបង្គុំកង់នាំមុខគេក្នុងចំណោមមុខទំនិញ ដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា


ការនាំចេញកង់ និងគ្រឿងបង្គុំកង់ បានក្លាយជាទំនិញដែលមានការនាំចេញច្រើនជាងគេក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ពោលគឺចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២។ ខណៈនៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញកង់ និងគ្រឿងបង្គុំកង់ពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៣៣០លានដុល្លារ។ ហើយសូមជម្រាបថាមុខទំនិញដែលបាននាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ភាគច្រើនស្ថិតក្នុងវិស័យមិនមែនកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើរ មានរហូតដល់ជាង៩០% ឯណោះ។
ដោយ

យោងតាមរបាយការណ៍ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ដល់ឲ្យសារព័ត៌មានខេមបូណូមីស បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញទំនិញសរុបពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង២ពាន់៦រយលានដុល្លារ។ ក្នុងនោះ ការនាំចេញកង់ និងគ្រឿងបង្គុំកង់ បានឈានមុខគេ ក្នុងចំណោមទំនិញសំខាន់ៗ ដែលបាននាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៣៣៨លានដុល្លារ។ បន្ទាប់មក ការនាំចេញគ្រឿងបំណែកអេឡិចត្រូនិកបានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលមានទំហំទឹកប្រាក់២៦២លានដុល្លារ។

បើតាមររបាយការណ៍ដដែលនៅរយៈពេល៣ឆ្នាំជាប់ៗគ្នា ពោលចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ ការនាំចេញផលិតផលកង់ និងគ្រឿងបង្គុំកង់ កើនឡើងជាបន្តបន្ទាប់ និងបាននាំមុខគេក្នុងចំណោមមុខទំនិញទាំងអស់ ដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ជាក់ស្ដែង នៅឆ្នាំ២០២០ ទំហំទឹកប្រាក់ដែលបានពីការនាំចេញកង់ និងគ្រឿងបង្គុំកង់មានជាង៥៣០លានដុល្លារ ខណៈនៅឆ្នាំ២០២១ បានទំហំទឹកជាង៦៥លលានដុល្លារ និងឆ្នាំ២០២២ ការនាំចេញបានកើនឡើងដល់ជិត១ពាន់លានដុល្លារ បើទោះបីដ្បិតថាជាឆ្នាំនេះសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងវិបត្តិនានា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានគូសបញ្ជាក់នៅក្នុងវេទិធុរកិច្ចកម្ពុជាកាលពីពេលថ្មីៗថា ស្ថិតក្នុងបរិបទដែលពិភពលោកជួបនូវបញ្ហាប្រឈម តែវិស័យវិនិយោគនៅកម្ពុជា នៅតែបង្ហាញសញ្ញាណជាវិជ្ជមាន។ បើតាមឯកឧត្តម ជា វុទ្ធី ដ្បិតនៅឆមាសទី១ ឆ្នាំ២០២៣ ទំហំទុនវិនិយោគហាក់ថយចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ តែចំនួនគម្រោងវិនិយោគដែលបានចុះបញ្ជីនៅតែកើនឡើង ជាពិសេសវត្តមានតំបន់សេដ្ឋកិច្ចពិសេស ដែលបានគាំទ្រនិងជំរុញដល់ការនាំចេញរបស់កម្ពុជា។ ឯកឧត្តមបន្តថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការធ្វើពិពិធកម្មឧស្សាហកម្ម រួមទាំងការធ្វើពិពិធកម្មនៃប្រភពទុនវិនិយោគ។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ តែការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា រក្សាបានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញទំនិញសរុបពីតំបន់សេដ្ឋកិច្ចពិសេស សម្រេចបានទឹកប្រាក់ជាង២ពាន់៦រយលានដុល្លារ។ ក្នុងនោះផលិតផលកង់ និងគ្រឿងបង្គុំកង់ សម្រេចបានទឹកប្រាក់ច្រើនជាងគេ ក្នុងចំណោមផលិតផលសំខាន់ៗដែលបាននាំចេញដោយមានចំនួន៣៣៨លានដុល្លារ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តារាជធានី-ខេត្តសរុបចំនួន២៤ ដោយតំបន់សេដ្ឋកិច្ចពិសេសទាំងនេះមានក្រុមហ៊ុនវិនិយោគចំនួន៦៥៥ កំពុងធ្វើប្រតិបត្តិការលើវិស័យផ្សេងៗ ដែលមានទំហំវិនិយោគសរុប៨,១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋធ្វើចំនួន១៧៥ពាន់កន្លែង។ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ គឺមានក្រុមហ៊ុនមិនមែនវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររហូតដល់ជាង ៩០% ឯណោះ ដូចជា ក្រុមហ៊ុនផលិតសំបកកង់រថយន្ត ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គុំអគ្គិសនីជាដើម។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេញមួយឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំទឹកប្រាក់សរុបរហូតជាង៥ពាន់២រយលានដុល្លារ ពីការនាំចេញទំនិញសំខាន់ៗ ចេញពីតំបន់សេដ្ឋកិច្ចពិសេស ខណៈកាលពីឆ្នាំ២០២១ ការនាំចេញទំនិញសរុបពីតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទំហំទឹកប្រាក់ជាង ៤ពាន់២រយលានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលបានការគាំទ្រពីរដ្ឋសភា

រដ្ឋសភានីតិកាលទី៧បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនហើយកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទសម្ត…

កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៤ពាន់លានដុល្លារ កើនឡើង២១% នៅ៧ខែឆ្នាំនេះ

បើទោះបីសេដ្ឋកិច្ចកម្ពុជា និងលើពិភពលោកមានកំណើនយឺត និងបន្តរងនូវសម្ពាធដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងអតិផរណាក្តី ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ