ទុរេន​ម៉ាឡេស៊ី

តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញ​ឲ្យ​ម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ!


តម្រូវការផ្លែទុរេន កំពុងមានការកើនឡើង ពិសេសគឺតម្រូវការនាំចេញទៅកាន់ទីផ្សារចិនតែម្ដង បានជំរុញឲ្យប្រទេសម៉ាឡេស៊ី គ្រោងធ្វើការដាំដុះដំណាំទុរេនលក្ខណៈទ្រង់ទ្រាយធំ ដើម្បីក្ដោបក្ដាប់ទីផ្សារដែលកំពុងមានតម្រូវការកើនឡើងនេះ។ រាជរដ្ឋាភិបាលម៉ាឡេស៊ី យល់ឃើញថា ការពង្រីកការដាំដុះដំណាំទុរេននេះ នឹងបង្កើនចំណូលកាន់តែច្រើនដល់ពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលផងដែរ នៅពេលអនាគត។
តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ (រូបភាព៖ Reuters)
ដោយ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និងកសិឧស្សាហកម្ម​ម៉ាឡេស៊ី លោក សាឡាហុតឌីន អយ៉ាប បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ម៉ាឡេស៊ី នាពេល​ថ្មីៗនេះថា ក្រសួង​បាន​ពិភាក្សា​លើសំណើ​ដើម្បី​ពង្រីក​ការនាំដាំដុះ​ដំណាំទុរេន ប្រភទេ ម៉ូសាង ឃីង ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច ហើយ​បច្ចុប្បន្ន​ក្រសួងទាំងពីរ​បានដាក់ចេញ​នូវ​ការសិក្សា ដើម្បី​ពិនិត្យលម្អិត ពីនិរន្ដរភាព​នៃផ្ទៃដីដាំដុះ​សម្រាប់​សំណើនេះ។

លោក សាឡាហុតឌីន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន តម្រូវការ​ផ្លែទុរេន ពីប្រទេសចិន មានប្រមាណ​១០០០ តោន​ក្នុងមួយខែៗ ហើយម៉ាឡេស៊ី​ពិតជា​លំបាកណាស់​ក្នុងការ​បំពេញ​តាមតម្រូវការ​នេះ ដូច្នេះហើយ ទើប​រដ្ឋាភិបាលម៉ាឡេស៊ី​ចាំបាច់​ត្រូវការ​គិតគូរ​លើការជម្រើរើស​ទីតាំង​អំណោយផល​សម្រាប់​ការពង្រីកការដាំដុះ​ទុរេន ដែលវា​នឹង​ផ្ដល់​នូវ​ទីផ្សារ​កាន់តែប្រសើរឡើង។ 

កាលពីឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បាន​នាំចេញ​ផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន ក្នុងតម្លៃជាទឹកប្រាក់ ២,២៦ លានដុល្លារអាមេរិក ឬស្មើនឹង​បរិមាណ​២៣៥,៦២ តោន។

ទិន្នផល​ទុរេន​របស់ម៉ាឡេស៊ី បានកើនឡើង​ដល់ ជាង​៣៤ ម៉ឺនតោន កាលពីឆ្នាំ២០១៨ ដែលបានកើនឡើង​កាលពីឆ្នាំ២០១៧ ដែលមានត្រឹមតែ ជាង​២១ម៉ឺនតោនប៉ុណ្ណោះ។ បើតាមរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ម៉ាឡេស៊ី ទិន្នផលទុរេន​រំពឹងថា​នឹង​កើនឡើង​ថែមទៀត នៅអនាគត ពិសេស​គឺ​ប្រភេទ​ទុរេន​ដែល​មានការពេញនិយម​ដូចជា ម៉ូសាងឃីង និង​ប្លេកថន ជាដើម។

លោករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ម៉ាឡេស៊ី​បាន​លើកឡើងទៀតថា ក្រសួង​នឹង​សិក្សាអំពី​វិធី​ដើម្បី​ផ្ដល់​ឱកាស​ដល់ម្ចាស់​ចម្ការធំៗ និងកសិករ​ខ្នាតតូច ដើម្បី​ប្រើប្រាស់​ដី​ដាំដុះទុរេន​សម្រាប់​ការបង្កើនចំណូល​គ្រួសារ និង​ក៏ដូចជា​ពង្រីកទិន្នផល​កសិកម្ម​សម្រាប់​ប្រទេស​ជាតិតាំងមូលផងដែរ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បិរមាណ​នាំចេញអង្ករនៅខែ សីហា ដាំក្បាលចុះជាង ២៣% ខណៈអ្នកជំនាញថា ដោយសារតែការ​ប្រមូលផលយឺត!

ព័ត៌មាន
នៅក្នុងខែសីហា មុននេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា បានបង្ហាញពីការដាំក្បាលចុះច្រើនគួរឲ្យកត់សម្គាល់ ពោលគឺមានរហូតដល់ ជាង២៣% ធៀបនឹងខែសីហា…

វៀតណាមមានមហិច្ឆតាក្លាយជា ប្រទេសកំពូលទី១៥ សម្រាប់ការផលិតកសិកម្មសរីរាង្គ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ចង់ក្លាយជាប្រទេសកំពូលទី១៥ ក្នុងការផលិតកសិកម្មសរីរាង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ