តម្លៃប្រេង

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ ក្រោយអាម៉េរិក ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា


ក្រោយកងកម្លាំងយោធាពិសេសរបស់សហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការវាយឆ្មក់ចូលចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាបានជោគជ័យ ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសថា នឹងគ្រប់គ្រងប្រទេសនេះបានជំរុញឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកមានការធ្លាក់ចុះមួយរំពេច។ តម្លៃប្រេងឆៅដែលជួញដូរនៅលើទីផ្សារអាម៉េរិក បានធ្លាក់ចុះពីមកនៅត្រឹម៥៧,១២ដុល្លារ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស ធ្លាក់ចុះមកនៅត្រឹម៦០,៦២ដុល្លារក្នុង១បារ៉ែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
តម្លៃប្រេង
ដោយ

ក្រោយប្រើកម្លាំងយោធាពិសេសវាយឆ្មក់ចូលចាប់ប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាម៉េរិកនឹង គ្រប់គ្រងប្រទេសវេណេស៊ុយអេឡា ហើយនឹងបញ្ជូនក្រុមហ៊ុនអាម៉េរិក ទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងដែលចាស់ទ្រុឌទ្រោមនៅក្នុងប្រទេសនេះ។ ការប្រកាសរបស់លោក ត្រាំ នេះបានទាញទម្លាក់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ឱ្យធ្លាក់ចុះនៅដើមសប្តាហ៍នេះ ព្រោះមានការរំពឹងទុកថា ប្រេងឆៅរបស់វេណេស៊ុយអេឡា ដែលជាប្រទេសមានស្តុកប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក នឹងត្រូវបានបញ្ចេញទៅកាន់ទីផ្សារកាន់តែច្រើនបន្ថែមទៀត។

លោក ជីអូវាន់នី ស្តូណូវូ (Giovanni Staunovo) អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន UBS ជឿជាក់ថា ក្រោយប្រេងរបស់ប្រទេសវេណាស៊ុយអេឡា ត្រូវបានបញ្ចេញទៅកាន់ទីផ្សារពិភពលោក នោះនឹងធ្វើឱ្យតម្លៃប្រេងចុះថោក។ តែយ៉ាងណាក៏ដោយ ដើម្បីអាចឱ្យប្រេងរបស់វេណេស៊ុយអេឡាអាចបញ្ចេញទៅកាន់ទីផ្សារបានកាន់តែច្រើន ទាមទារឱ្យប្រទេសនេះបោះទុនវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រេងបន្ថែមទៀត ព្រោះក្រោយរងទណ្ឌកម្មតាំងពីឆ្នាំ១៩៩៩ មក បច្ចុប្បន្នប្រេងនៅវេណេស៊ុយអេឡា អាចបូមបានប្រមាណ១លានបារ៉ែលក្នុង១ថ្ងៃប៉ុណ្ណោះ ខណៈកាលមុនអាចបូមបានប្រមាណ៣,៥លានបារ៉ែលក្នុង១ថ្ងៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជាដាក់ពាក្យប្ដឹងថៃ ទៅកាន់ UN ចំពោះទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែង លួចប្លន់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យប្ដឹងប្រទេសថៃ ទៅកាន់លោក Volker Turk ឯឧត្តមស្នងការនៃការិយាល័យឧត្…

សេដ្ឋកិច្ចវៀតណាម អាចនឹងជែងឈ្នះសេដ្ឋកិច្ចថៃ នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះ

សេដ្ឋកិច្ចវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់អាចនឹងជែងឈ្នះសេដ្ឋកិច្ចថៃ ដែលមានប្រជាជនសរុបប្រមាណ៧០លាននាក់នៅដើមឆ្នាំ២០២៦ ដែលជំរុញដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ