FamilyMart របស់ជប៉ុន-7-Eleven ប្រទេសថៃ

ហាងទំនិញ FamilyMart របស់ជប៉ុន ដែលជាគូប្រជែងដ៏ធំរបស់ហាង 7-Eleven ដកខ្លួនចេញពីប្រទេសថៃក្រោយប្រតិបត្តិការបាន៣ទសវត្សរ៍


ហាងទំនិញរបស់ជប៉ុន FamilyMart ដែលគេស្គាល់ថា ជាគូប្រជែងដ៏ធំមួយរបស់ហាង7-Eleven នោះ បានប្រកាសនឹងដកខ្លួនចេញពីប្រទេសថៃ បន្ទាប់ពីកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្ម Franchise របស់ខ្លួន ជាមួយក្រុមហ៊ុនលក់រាយក្នុងស្រុក Central Group បានបិទបញ្ចប់កាលពីចុងខែឧសភា។ ការចាកចេញរបស់ FamilyMart ដែលមានជាង២០០សាខានៅប្រទេសថៃនេះ ត្រូវបានគេមើលឃើញថា គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនគូប្រជែងរបស់ខ្លួន 7-Eleven មានវិសាលភាពកាន់កាប់ទីផ្សារក្នុងប្រទេសថៃកាន់តែធំ។
គូប្រជែងដ៏ធំមួយរបស់ហាង 7-eleven ដកខ្លួនចេញពីទីផ្សារនៅថៃ
ដោយ

ក្រុមហ៊ុនហាងលក់ទំនិញ FamilyMart របស់ជប៉ុន បានប្រកាសដកខ្លួនចេញពីទីផ្សារនៅថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ហើយការដកខ្លួនរបស់ក្រុមហ៊ុននេះនឹងធ្វើឱ្យហាងរបស់ខ្លួនប្រហែល២០០សាខា នៅក្នុងប្រទេសថៃ នឹងត្រូវបំប្លែងខ្លួនទៅជាម៉ាកយីហោឈ្មោះ Tops Daily វិញ ដែលជាបណ្តាញផ្សារទំនើបខ្នាតតូច ដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយ Central Group។
ក្រុមហ៊ុន FamilyMart បានជាប់ចំណាត់ថ្នាក់ទី៤នៅក្នុងទីផ្សារហាងទំនិញប្រើប្រាស់របស់ប្រទេសថៃគិតត្រឹមខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមកម្មវិធីវាយតម្លៃតាមអ៊ីនធឺណិត Statista របស់អាល្លឺម៉ង់។ ចំណាត់ថ្នាក់ទីមួយបានទៅលើក្រុមហ៊ុន 7-Eleven ដែលមានទីតាំងជាង ១ម៉ឺន៣ពាន់កន្លែង ឬប្រហែល៨០%នៃទីផ្សារថៃដែលដំណើរការដោយក្រុមហ៊ុនធំរបស់ប្រទេសថៃ គឺក្រុមហ៊ុន ចារើនផូកហ្វេនគ្រុប (Charoen Pokphand Group) ក្រោមកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មបន្ដ ឬហៅថា Franchise។

ក្រុមហ៊ុន FamilyMart បានចាប់ផ្ដើមផែនការពង្រីកខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំ១៩៩២តាមរយៈការបណ្តាក់ទុនរួមគ្នា ដោយបើកហាងជាលើកដំបូងរបស់ខ្លួននៅទីនោះនៅក្នុងឆ្នាំ១៩៩៣។ ទោះបីជាក្រុមហ៊ុននេះនឹងដកខ្លួនចេញពីប្រទេសថៃនៅពេលនេះក៏ដោយប៉ុន្តែក្រុមហ៊ុននេះមិនមានការផ្លាស់ប្តូរផែនការក្នុងការស្វែងរកការពង្រីកអាជីវកម្មនៅក្រៅប្រទេសរបស់ពួកគេឡើយ ហើយពួកគេនឹងបន្តពង្រីកបន្ថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នហាង FamilyMart មានហាងសរុបជាង ២ម៉ឺនកន្លែងនៅទូទាំងពិភពលោក ខណៈដែល 7-Eleven វិញមានប្រមានជាង៧ម៉ឺនកន្លែង៕


អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាមចំណាយជិត ៥ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈនៅ៧ខែឆ្នាំនេះ

សហគ្រាសក្នុងស្រុកនៅប្រទេសវៀតណាមបាននាំចូលប្រេងឥន្ធនៈសរុបនៅក្នុងបរិមាណចំនួនប្រមាណជាជាង ៦លាន២សែនតោន ដើម្បីធានាការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុ…

ឥណ្ឌូនេស៊ីចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន

ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃស្រូវ-អង្ករ នៅប្រទេសកម្ពុជា និងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាររបស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ