អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ក្នុងខេត្តកំពង់ឆ្នាំង


អិលអូអិលស៊ី កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ដែលបានប្រព្រឹត្តឡើងនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។
អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ក្នុងខេត្តកំពង់ឆ្នាំង
ដោយ
អំពី LOLC

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលរួមដោះស្រាយបញ្ហាប្រឈមទាក់ទងទៅនឹងហានិភ័យនៃកម្ចីក្រៅផ្លូវការ និងកម្ចីអនឡាញ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដល់អាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនោះផងដែរ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្តីពី “ការចូលរួមពីអាជ្ញាធរមូលដ្ឋានក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ផងដែរ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានកិត្តិយសក្នុងរក្សាបាននូវវិញ្ញាបនបត្រកម្រិតមាសលើកិច្ចគាំពារអតិថិជន (CPP) សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៨ បន្ទាប់ពីការវាយតម្លៃយ៉ាងលម្អិតដោយស្ថាប័នវាយតម្លៃអន្តរជាតិ M-CRIL (Micro-Credit Ratings International Ltd)។

ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំជិតមួយទសវត្សរ៍មកនេះរបស់ អិលអូអិលស៊ី ចាប់តាំងពីឆ្នាំ២០១៥ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដោយត្រឹមត្រូវ តម្លាភាព និងទំនួលខុសត្រូវ។ ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឈានមុខគេមួយក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី នៅតែបន្តយកចិត្តទុកដាក់ ប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ការពារអតិថិជន ដើម្បីធានាឱ្យបាននូវសុខុមាលភាព និងការជឿទុកចិត្តពីអតិថិជនគ្រប់រូប។

បន្ថែមពីនេះ អិលអូអិលស៊ី តែងតែយកចិត្តទុកដាក់លើការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាក់ស្តែង អិលអូអិលស៊ី បាននិងកំពុងអនុវត្តវគ្គបណ្តុះបណ្តាលយ៉ាងសកម្មតាមតំបន់ជនបទដាច់ស្រយាល ដែលមិនសូវទទួលបានឱកាសចូលរួមកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ។ គិតពីខែឧសភា ឆ្នាំ២០២៣ មកដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៥ អិលអូអិលស៊ី បានផ្តល់វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុបានសរុប ៨២៤ វគ្គ ដល់អតិថិជន និងអ្នកភូមិផ្សេងទៀតសរុបចំនួន ១៥.៥១៤ នាក់ រួចមកហើយ។

ជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ចំពោះការចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ អិលអូអិលស៊ី នឹងបន្តបង្កើត និងពង្រីកកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ ទាំងផ្ទាល់ និងតាមបច្ចេកវិទ្យាឌីជីថល។ អិលអូអិលស៊ី (LOLC) មានបំណងឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីគ្រប់គ្រងប្រាក់កាសរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព បង្កើនសមត្ថភាពរស់នៅ និងរួមចំណែកក្នុងការកសាងសហគមន៍ឱ្យរឹងមាំ។




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមនឹងផ្តល់ថវិកា១៩០ដុល្លារដល់អ្នក ដែលប្តូរម៉ូតូប្រើសាំងទៅប្រើម៉ូតូអគ្គិសនី

ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាស អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាម នឹងផ្តល់ថវិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ