កំណើនសេដ្ឋកិច្ចវៀតណាម

វៀតណាមដាក់មហិច្ឆតាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៧% នៅឆ្នាំនេះ


ប្រទេសវៀតណាមបង្ហាញពីគោលបំណងនឹងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៧% នៅឆ្នាំ២០២២នេះ ពោលគឺខ្ពស់ជាងអ្វីដែលបានព្យាករពីមុន ដែលថានឹងមាន៦% ទៅ៦,៥% នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។
វៀតណាមដាក់មហិច្ឆតាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៧% នៅឆ្នាំនេះ

ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចទៅតាមផែនការដែលបានកំណត់ទុកនេះ នៅក្នុងត្រីមាសទី៣ វៀតណាមត្រូវតែធ្វើយ៉ាងណាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៩% និងត្រីមាសទី៤ ត្រូវសម្រេចបានកំណើន ៦,៣% ទើបអាចសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ៧% នៅឆ្នាំ២០២២នេះ។ នេះបើតាមការអះអាងរបស់លោក ង្វៀន ឈីដុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។

លោក ឈីដុង បន្ថែមថា កញ្ចប់ថវិកាសម្រេចបានអតិរេក បានផ្ដល់វិសាលភាពសម្រាប់គោលនយោបាយសារពើពន្ធ ដើម្បីប្រើប្រាស់សម្រាប់គាំទ្រដល់អាជីវកម្ម និងជីវភាពប្រជាពលរដ្ឋ។ លោកបន្ថែមថា ស្ថាប័នផ្ដល់កម្ចី នាពេលខាងមុខនឹងត្រូវការកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ពួកគេ ដើម្បីកាត់បន្ថយសម្ពាធថ្លៃដើម សម្រាប់អាជីវកម្ម និងសេដ្ឋកិច្ចផងដែរ។

វៀតណាម គឺជាមជ្ឈមណ្ឌលសម្រាប់វិស័យកម្មន្ដសាលមួយនៅក្នុងតំបន់នោះ បានចាប់ផ្ដើមដកចេញនូវវិធានការបិទខ្ទប់ពាក់ព័ន្ធនឹងកូវីដ១៩ តាំងពីចុងឆ្នាំមុនមកម្ល៉េះ ហើយបានបើកឱកាសឲ្យរោងចក្រមានដំណើរការប្រតិបត្តិការពេញលេញឡើងវិញ។ សេដ្ឋកិច្ចវៀតណាម កាលពីឆ្នាំមុនសម្រេចបានកំណើនត្រឹមតែជាង ២,៥% ប៉ុណ្ណោះ ដែលជាកំណើនមួយទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

យ៉ាងណាមិញ នៅត្រីមាសទី២នៅឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាម សម្រេចបានកំណើនជាង៧,៧% ឯណោះជាកំណើនមួយខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ កំណើននៅត្រីមាសទី២នេះ ត្រូវបានជំរុញដោយកំណើនរឹងមាំនៃការនាំចេញ ប៉ុន្ដែ ក៏មានការព្រមានពាក់ព័ន្ធនឹងសម្ពាធអតិផរណាដែលអាចកើនឡើងនៅឆមាសទី២នៅឆ្នាំនេះផងដែរ គួបផ្សំដែលបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅវៀតណាមក៏កំពុងកើនកាន់តែខ្ពស់ជាបន្ដបន្ទាប់៕




អត្ថបទបន្ទាប់


ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ចេញផែនការសកម្មភាព

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសពីផែនការសកម្មភាពនៃផែនការមេអភិវ…

អ៊ុយក្រែនបាត់បង់ក្រុងមួយទៀតទៅក្នុងដៃរុស្ស៊ី ប៉ុន្ដែលោកហ្សេលេនស្គីថា នឹងវាយយកមកវិញឱ្យបាន

ព័ត៌មាន
ទាំងភាគីអ៊ុយក្រែន និងទាំងភាគីរុស្ស៊ីសុទ្ធតែបានទទួលស្គាល់រៀងៗខ្លួនថា ទីក្រុងលីស៊ីឆាន់ (Lysychansk) ក្នុងតំបន់ដុនបាសភាគខាងកើតរបស់អ៊ុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ