វិនិយោគ​នៅប្រទេសថៃ

រោងចក្រ​ឧស្សាហកម្ម​​ធំៗ កំពុង​ចាកចេញ​ពី​ចិន​មក​កាន់​ប្រទេស​ថៃ?


រោងចក្រ​ឧស្សាហកម្ម​ផលិត​ធំៗ ដែល​ភាគច្រើន​ ជារោងចក្រផលិត​គ្រឿង​បង្គុំ​រថយន្ត ប្លាស្ទិក គ្រឿងចក្រ និង​គ្រឿង​សង្ហារិម បាន​និង​កំពុង​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ពី​ប្រទេស​ចិន ក្រុង​ហុងកុង មកកាន់​ប្រទេស​ថៃ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង មហា​អំណាច​សេដ្ឋកិច្ច​ចិន​និង​អាមេរិក។ នេះ​បើ​យោង​តាម​ការអះអាង​ពី​ក្រុមប្រឹក្សា​វិនិយោគ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។
រូបថត​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា នៅក្នុង​​ឱកាស​វេទិកា​ធុរកិច្ច​ថៃ-កូរ៉េ​ខាងត្បូង​ នាពេល​កន្លង​មក។
ដោយ

លោក ណារិទ្ធ ធើតស្តីរ៉ាសុខឌី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ បាន​បញ្ជាក់​ឲ្យដឹង​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ អ្នកវិនិយោគិន​ចិន និង​ហុងកុង បាន​ដាក់​សំណើ​ស្នើ​សុំ​អត្រា​ពន្ធ​ពិសេស ពី​ក្រុមប្រឹក្សា​វិនិយោគ​ថៃ ប្រមាណ ១៦៤​គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​​លាន​ដុល្លារ​អាមេរិក។ 

ហើយ គ្រាន់តែ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ ចំនួន​ពាក្យស្នើ​សុំ​មាន​រហូត​ដល់​ទៅ ១១១​គម្រោង និង​មាន​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក សុខឌី បន្ថែមថា ក្រុមហ៊ុន​មួយ​ចំនួន មកពី​តៃវ៉ាន់  និង​កូរ៉េខាងត្បូង ដែល​មាន​មូលដ្ឋាន​ផលិត​នៅក្នុង​ប្រទេស​ចិន ដើម្បី​នាំចេញ​ទៅ​អាមេរិក ក៏​បាន​ផ្លាស់ប្តូរ​មូលដ្ឋាន​របស់​ពួកគេ មក​កាន់​តំបន់​អាស៊ាន រួមមាន​ទាំង​ប្រទេស​ថៃ ផងដែរ។

កាលពី​ខែ​កញ្ញា​កន្លង​ទៅ រាជ​រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​លើ​គម្រោង​លើក​ទឹកចិត្ត​បន្ថែម សម្រាប់​វិនិយោគ​បរទេស ដែល​ធ្វើការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ យ៉ាងហោច​ណាស់​ ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក និង​ចូលរួម​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

សូម​ជម្រាប​បន្ថែម​ថា ក្នុងខែ​តុលានេះ​ ឧបនាយករដ្ឋមន្រ្តី​ថៃ លោក សោមគីត ចតុស្រីបិតក នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន និង​ហុងកុង សម្រាប់​រយៈពេល ៦ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី និង​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់​តែ​ស្អិត​រមួត ហើយ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ ក៏​គ្រោងនឹង​រៀបចំ​កម្មវិធី Roadshow ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម ពី​ចិន និង​ហុងកុង នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ផងដែរ៕




អត្ថបទបន្ទាប់


ពិភព​លោក​ខាតបង់​សេដ្ឋកិច្ច ៧០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ដោយសារ​ជម្លោះ​​អាមេរិក​-ចិន

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​យក្ស​លេខ១ និង​លេខ២ នៃ​ពិភព​លោក អាមេរិក និងចិន អាច​នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្…

វៀតណាម​​ព្យាយាម​​ទាក់ទាញ​ចិន សហការ​គ្នា​ផលិត​និង​នាំ​ចេញ​តែ​និង​កាហ្វេ

ព័ត៌មាន
ប្រទេស​វៀតណាម​ព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ចិន​បន្ថែម​ទៀត ជាពិសេស លើ​ការ​ផលិត​និង​នាំចេញ​តែ​និង​កាហ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ