វិស័យភាគហ៊ុន

វិនិយោគិនបរទេសចំនួន១៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យភាគហ៊ុននៅកម្ពុជា ខណៈអាជ្ញាធរប្រាប់ពីគន្លឹះវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ


វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ បើទោះបីបច្ចុប្បន្នទំហំនៃការជួញដូរប្រចាំថ្ងៃក្នុងវិស័យនេះមានទំនោរធ្លាក់ចុះក៏ដោយ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ តាមរយៈសិក្ខាសាលាស្តីពី«ជំនួបវិនិយោគិនបរទេសសក្តានុពលក្នុងបរិបទវិស័យមូលបត្រកម្ពុជា»បានទាក់ទាញវិនិយោគិនបរទេសចំនួន១៥០នាក់ មកពីប្រទេសចិន សិង្ហបុរី និងម៉ាឡេស៊ីជាដើម ឱ្យមកសិក្សាពីឱកាសវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។
វិស័យភាគហ៊ុន
ដោយ

យ៉ាងណាមិញស្របពេលដែលមានការវិនិយោគបោក.ប្រាស់នៅតាមប្រព័ន្ធអ៊ិនធឺណិតកើតមានជាហូរហែ និយ័តករមូលបត្រកម្ពុជាជំរុញវិនិយោគិនជាតិ និងអន្តរជាតិ បង្កើនការប្រុងប្រយ័ត្ន និងសិក្សា​ឱ្យបានច្បាស់លាស់មុនសម្រេចចិត្តបោះទុនវិនិយោគ ជាពិសេសត្រូវវិនិយោគជាមួយក្រុមហ៊ុនណាដែលមានអាជ្ញាបណ្ណ និងទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។

វិនិយោគិនបរទេសចំនួន១៥០នាក់ មកពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសផ្សេងៗមួយចំនួនទៀតបានមកសិក្សា និងសម្លឹងឱកាសវិនិយោគក្នុងវិស័យភាគហ៊ុន ក៏ដូចជាឧបករណ៍និស្សន្ទនៅកម្ពុជា ដែលជាទីផ្សារកំពុងមានការរីកចម្រើន និងអាចមានសក្តានុពលខ្ពស់នៅមួយទស្សវត្សរ៍ខាងមុខ។ ការមកសិក្សាពីឱកាសវិនិយោគរបស់វិនិយោគិនបរទេសទាំងនេះធ្វើឡើងតាមរយៈសិក្ខាសាលាមួយស្តីពី«ជំនួបវិនិយោគិនបរទេសសក្តានុពលក្នុងបរិបទវិស័យមូលបត្រកម្ពុជា» ដែលសហការរៀបចំដោយក្រុមហ៊ុន ភីភីលីង និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងក្នុងសិក្ខាសាលាខាងលើ ឯកឧត្ដម វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានជំរុញឱ្យវិនិយោគិនជាតិ និងអន្តរជាតិសិក្សាឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តវិនិយោគក្នុងវិស័យភាគហ៊ុន ក៏ដូចជាឧបករណ៍និស្សន្ទ ជាពិសេសត្រូវវិនិយោគជាមួយក្រុមហ៊ុនណា ដែលមានអាជ្ញាបណ្ណ និងទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ ក៏ដូចជាចាញ់បោកគេ។ ការជំរុញបែបនេះធ្វើឡើងក្រោយ ឯកឧត្តម សង្កេតឃើញនៅលើពិភពលោក រួមទាំងកម្ពុជាមានសកម្មភាពវិនិយោគបោកប្រាស់នៅតាមប្រព័ន្ធអ៊ិនធឺណិតកើតមានជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាមទារឱ្យមានយកចិត្តទុកដាក់ខ្ពស់ពីភាគីពាក់ព័ន្ធ។

​លោក ជា សុធា អគ្គនាយក និង អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានគូសបញ្ជាក់ថា ការវិនិយោគភាគហ៊ុន ឬការជួញដូរលើឧបករណ៍និស្សន្ទ អ្វីដែលវិនិយោគិនជាតិ និងអន្តរជាតិ ត្រូវគិតដំបូងគេ គឺសុវត្ថិភាពក្នុងការការពារសាច់ប្រាក់វិនិយោគរបស់ពួកគេជាមុនសិន ទន្ទឹមនឹងចង់បានប្រាក់ចំណេញ​។ ទន្ទឹមនេះ លោក បានចាត់ទុកវត្តមានរបស់វិនិយោគិនអន្តរជាតិ ដែលបានមកចូលរួមក្នុងសិក្ខាសាលាខាងលើ គឺចំណុចវិជ្ជាមួយ និងបានបង្ហាញពីទំនុកចិត្ត និងការចាប់អារម្មណ៍មកលើវិស័យមូលបត្រកម្ពុជា ហើយលោករំពឹងថា វិស័យមូលបត្រកម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀត។

​ជាមួយគ្នានេះលោកសាស្រ្តាចារ្យ អាល់បឺត ថេន (Albert Tan) ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក (Asia Pacific TOP Excellence Brand Committee)ជឿជាក់ថា ការជួញដូរភាគហ៊ុន ក៏ដូចជាឧបករណ៍និស្សន្ទរបស់កម្ពុជានឹងឈានដល់ដំណាក់កាលកំពូល ឬដំណាក់កាលមាសនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ អ្នកជំនាញរូបនេះសង្កេតឃើញថា កម្ពុជាមានសក្តានុពលក្នុងការវិនិយោគ តែអ្វីដែលជាចំណុចខ្សោយរបស់កម្ពុជា គឺការផ្សព្វផ្សាយពីសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក។

​ដោយឡែកលោក ឡរ៉េន ឃុក (Lawrence Kook) អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យលោកសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ គួបផ្សំកម្ពុជា មានហេដ្ឋារចនាសម្ពន្ធប្រកបដោយសក្តានុពល និងមានកម្លាំងពលកម្មវ័យក្មេងច្រើន។ ជាមួយគ្នានេះ អ្នកជំនួញរូបនេះ លើកទឹកចិត្តឱ្យវិនិយោគិនបរទេសដែលចង់វិនិយោគនៅកម្ពុជាមិនសិក្សាឱកាសវិនិយោគដោយផ្ទាល់ កុំជឿលើការចុះផ្សាយរបស់សារព័ត៌មាន ឬការលើកឡើងណាមួយនៅលើបណ្តាញសង្គម ដែលតែងតែវាយប្រហារមកលើកម្ពុជា។

​គួរបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើង និងបើកឱ្យជួញដូរលើកដំបូងនៅឆ្នាំ២០១១ ដោយបច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រចំនួន២២ ក្នុងនោះក្រុមហ៊ុនចំនួន១១ចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនទៀតបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ហើយក្រុមហ៊ុនទាំងនេះអាចប្រមូលសាច់ប្រាក់បានប្រមាណ៤០០លានដុល្លារ។ ដោយឡែកទីផ្សារឧបករណ៍និស្សន្ទត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៦ ដោយទំហំជួញដូរក្នុងនេះមានកើនឡើងជាបន្តបន្ទាប់ ពោលគឺកើនឡើងពីប្រមាណ៤លានដុល្លារនៅឆ្នាំ២០១៧ ដល់ប្រមាណ៣០០លានដុល្លារនៅឆ្នាំ២០២៣៕

None



អត្ថបទបន្ទាប់


រថភ្លើងដែលទើបទិញពីប្រទេសជប៉ុន គ្រោងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែមិថុនា ខាងមុខ

ប្រសិនបើមិនមានការប្រែប្រួលទេទូររថភ្លើងប្រភេទ KiHa ១៨៣ ដែលក្រុមហ៊ុន Royal Railway Cambodia ទើបនាំចូលពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរ…

តើភាពមិនច្បាស់លាស់នៃការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងណាដល់វិស័យធនាគារនៅអាស៊ាន?

បណ្ដាធនាគារនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានា ដែលបង្កឡើងដោយភាពមិនច្បាស់លាស់នៃការកាត់បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ