ការសម្រេចលុបចោលពន្ធ២៥% លើការនាំចូលដែកថែបពីជប៉ុនទៅអាមេរិក

អាមេរិកសម្រេចលុបចោលពន្ធ២៥% លើការនាំចូលដែកថែបពីជប៉ុនវិញហើយ


នៅទីបំផុត អាមេរិក ហើយនិងជប៉ុនបានឈានដល់កិច្ចព្រមព្រៀងរួមគ្នាលើពាណិជ្ជកម្មដែកថែប ដោយអាមេរិកបានសម្រេចនឹងលុបចោលវិញនូវពន្ធគយ ២៥% លើមុខទំនិញដែកថែបដែលនាំចូលមកពីប្រទេសជប៉ុន ខណៈដែលពន្ធនេះ ត្រូវបានដាក់តាំងតែជំនាន់អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំឆ្នាំ២០១៨មកម្ល៉េះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការសម្រេចលុបចោលពន្ធ២៥% លើការនាំចូលដែកថែបពីជប៉ុនទៅអាមេរិក

រដ្ឋបាល​លោក​ចូ​បៃ​ឌិន​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ហើយ បន្ទាប់​ពី​កាល​ជំនាន់​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ជា​ប្រធានាធិបតី​បាន​បន្សល់​ទុក​នៅ​ភាព​រកាំ​កូ​ស​ជា​ច្រើន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃគូ​។ តួយ៉ាង កាលពី​ចុងឆ្នាំ​២០២១ អា​មេ​រិ​ក​ក៏​ទើបតែ​សម្រេច​បញ្ចប់​ជម្លោះ​ពន្ធគយ​លើ​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម​ជាមួយនឹង​សហភាព​អឺ​រុ​ប ហើយ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ឆ្នាំ​២០២២​នេះ អា​មេ​រិ​ក​ក៏​បាន​លុប​ចោលការ​យកពន្ធ ២៥% លើ​មុខទំនិញ​ដែកថែប​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ប្រកាស​ពី​ការ​ព្រមព្រៀង​ផ្នែក​ពន្ធ​ជាមួយនឹង​ជប៉ុន ដូចដែល​អា​មេ​រិ​កបាន​ធ្វើ​ជាមួយនឹង​អឺរ៉ុប​នា​ពេល​កន្លង​មកនេះ វា​នឹង​ជួយ​ឲ្យ​អា​មេ​រិ​ក អាច​កសាង​នូវ​ទំនាក់ទំនង​ឡើង​វិញ​ជាមួយនឹង​ប្រទេស​សម្ព័ន្ធមិត្ត នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ដែល​អា​មេ​រិ​ក និង​ដៃគូ​ត្រូវ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើភាព​ពី​សំណាក់​ប្រទេស​ចិន​។ 

សូម​រំឭក​ថា កាលពី​អំឡុង​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​បន្ថែម ២៥% លើ​ដែកថែប និង​ពន្ធ ១០% លើ​អាលុយមីញ៉ូម​ពី​ទីផ្សារ​ដូច​ជា​ប្រទេស​ជប៉ុន និង អឺរ៉ុប​។

ភាគី​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ពិភាក្សា​លើ​ការ​យកពន្ធ​ដែល​នៅ​សេសសល់​បន្ថែម​ទៀត ដោយ​ប្រទេស​ជប៉ុន​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​លុប​ចោល​ទាំងស្រុង​នូវ​ពន្ធគយ ដែល​បាន​ដាក់​ដោយ​អតីត​ប្រ​ធានា​បតី​មុន​មក​លើ​ដែកថែប និង​អាលុយមីញ៉ូម​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ?

ព័ត៌មាន
តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ? គេសង្កេតឃើញថា សេដ្ឋកិច្ចចិនគិ…

សហរដ្ឋអាមេរិកយល់ព្រមលក់ប្រព័ន្ធខែលការពារដែនអាកាសតម្លៃ១០០លានដុល្លារបន្ថែមទៀតទៅឲ្យកោះតៃវ៉ាន់

ព័ត៌មាន
សហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាសថ្មី បូករួមនឹងសេវាកម្មផ្សេងទៀតដូចជា ការថែទាំ និងហ្វឹកហាត់ប្រើប្រាស់ គិតជាតម្លៃសរុបមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ