បន្ទះឈីប

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ស្ថិតក្នុងចំណោមអ្នកដេញថ្លៃទិញយកក្រុមហ៊ុនដំឡើងបន្ទះឈីបសិង្ហបុរី UTAC ក្នុងតម្លៃ៣ពាន់លានដុល្លារ


ក្រុមហ៊ុនយក្ស Foxconn របស់តៃវ៉ាន់ ដែលមានឈ្មោះល្បីរន្ទឺខាងដំឡើងគ្រឿងអេឡិចត្រូនិកផ្សេងៗឱ្យក្រុមហ៊ុនបច្ចេកវិទ្យធំៗទូទាំងពិភពលោក រួមទាំងដំឡើងឱ្យក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាម៉េរិក ផងដែរនោះ ស្ថិតក្នុងចំណោមអ្នកដេញថ្លៃទិញយកក្រុមហ៊ុនដំឡើងបន្ទះឈីបសិង្ហបុរី UTAC Holdings ក្នុងតម្លៃរហូតដល់ទៅប្រមាណ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
បន្ទះឈីប
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្ស Foxconn របស់តៃវ៉ាន់ ស្ថិតក្នុងចំណោមអ្នកដេញថ្លៃទិញយកក្រុមហ៊ុនដំឡើងបន្ទះឈីបសិង្ហបុរី UTAC Holdings ក្នុងតម្លៃរហូតដល់​ប្រមាណ៣ពាន់លានដុល្លារ។ ប្រភពខាងលើដែលសុំលាក់អត្តសញ្ញាណដោយសារពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់ បានឱ្យដឹងទៀតថា ក្រុមហ៊ុនមូលធនឯកជន Wise Road Capital មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន ដែលជាក្រុមហ៊ុនមេរបស់ UTAC បានជួលធនាគារវិនិយោគអាម៉េរិក Jefferies ឱ្យដំណើរការលក់អាជីវកម្មនេះ ហើយរំពឹងថា នឹងទទួលបានការឱ្យថ្លៃដំបូងនៅត្រឹមដំណាច់ខែឧសភា នេះ។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Foxconn និងធនាគារអាម៉េរិក Jefferies បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុនបុត្រសម្ព័ន្ធ UTAC និងក្រុមហ៊ុនមេ Wise Road ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ការផលិតបន្ទះឈីបទូទាំងពិភពលោក ត្រូវបានហ៊ុមព័ទ្ធដោយក្តីព្រួយបារម្ភអំពីសន្តិសុខជាតិ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។

ជាយូរណាស់មកហើយ ដែលបណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបបានពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងពិភពលោក ប៉ុន្តែពេលនេះ សហរដ្ឋអាម៉េរិក កំពុងប្រឹងប្រែងរឹតបន្តឹងធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមហាយក្សចិន ទទួលបានបន្ទះឈីបកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះឈីបដ៏ទំនើបក្រោមហេតុផលថា បន្ទះឈីបកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះឈីបដ៏ទំនើបទាំងនោះនឹងផ្តល់ផលប្រយោជន៍ដល់យោធារបស់ប្រទេសចិន ដែលទីក្រុងប៉េកាំង បដិសេធថា មិនមែនជាការពិត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាស៊ានប្រកាន់យកការចរចា និងមិនសងសឹក ចំពោះការដំឡើងពន្ធរបស់អាម៉េរិក

ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) បានកោះប្រជុំលើកទី២៥ របស់ខ្លួនដោយពិភាក្សាលើប្រធានាបទគន្លឹះចំនួន១១ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិ…

តើតម្លៃទូរសព្ទស្មាតហ្វូននៅអាម៉េរិកនឹងហក់ឡើងថ្លៃដល់ប៉ុន្មាន ក្រោយលោក ត្រាំ ដំឡើងពន្ធ២៥%?

ក្រៅពីដែក បន្ទះឈីប រថយន្ត និងផលិតផលនំាចូលផ្សេងៗ ឥឡូវនេះ សូម្បីតែទូរសព្ទស្មាតហ្វូន ក៏ត្រូវបានជាប់ក្នុងដង្កៀបពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ