បារាំងនឹងកែប្រែការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ដើម្បីផាត់រថយន្តចិនចេញ

បារាំងនឹងកែប្រែការផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ដើម្បីផាត់រថយន្តចិនចេញ


រដ្ឋាភិបាលបារាំងកំពុងកំណត់ឡើងវិញពីលក្ខខណ្ឌឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនក្រោមច្បាប់ថ្មី ដើម្បីមិនរាប់បញ្ចូលរថយន្តដែលផលិតនៅប្រទេសចិន។ ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឱ្យអ្នកទិញរថយន្តអគ្គិសនីរបស់បារាំងមានសិទ្ធិទទួលបានការលើកទឹកចិត្តជាសាច់ប្រាក់រហូតដល់ជាង៥ពាន់ដុល្លារ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលកំពុងវិនិច្ឆ័យលើប្រាក់លើកទឹកចិត្តបៃតង ដែលមានបំណងដោយប្រយោលក្នុងការកំណត់ការនាំចូលរថយន្តរបស់ចិន ក្រោមផែនការ «ឧស្សាហកម្មបៃតង»របស់រដ្ឋាភិបាលបារាំង។ នេះបើតាមការផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បារាំងនឹងកែប្រែការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ដើម្បីផាត់រថយន្តចិនចេញ
ដោយ

ការផ្លាស់ប្តូររបស់ទីក្រុងប៉ារីសនេះបានកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសការស៊ើបអង្កេតលើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលធ្វើឱ្យក្រុមហ៊ុនផលិតរបស់ចិនអាចជោរជន់នៅក្នុងទីផ្សារអឺរ៉ុបជាមួយនឹងរថយន្តចិន ដែលមានតម្លៃថោក។
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺ មែរ (Bruno Le Maire) បាននិយាយកាលពីថ្ងៃទី១៨ ខែកញ្ញាថា បារាំងនឹងបញ្ឈប់ការឧបត្ថម្ភធនលើរថយន្តអគ្គិសនី ដែលមានកម្រិតកាបូន មិនល្អ និងលើកកម្ពស់ផលិតកម្មឧស្សាហកម្ម ដែលមានកាបូនទាប ហើយរដ្ឋាភិបាលបានត្រៀមថវិកាជាង១ពាន់លានអឺរ៉ូប្រហែលជាង១ពាន់លានដុល្លារសម្រាប់ប្រាក់លើកទឹកចិត្តបៃតង។
លក្ខណៈវិនិច្ឆ័យថ្មីនេះ នឹងផ្អែកលើប្រភេទថាមពល ដែលប្រើប្រាស់ក្នុងការផលិតរថយន្ត ហើយនឹងមិនរាប់បញ្ចូលដោយស្វ័យប្រវត្តិនូវរថយន្តស្ទើរតែទាំងអស់ ដែលផលិតនៅប្រទេសចិនដោយសារតែរោងចក្រនៅទីនោះពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ថាមពល។ ប្រទេសបារាំងពឹងផ្អែកលើប្រភពថាម ពលចម្រុះដែលមានន័យថា អ្នកទិញរថយន្ត ដែលផលិតនៅបារាំងនឹងទទួលបានអត្ថប្រយោជន៍ពីប្រាក់លើកទឹកចិត្តបៃតង។

រដ្ឋាភិបាលបារាំងបានអះអាងថា លក្ខណៈវិនិច្ឆ័យនេះបានកំណត់លើមូលដ្ឋានវិទ្យាសាស្ត្រ ប៉ុន្តែច្បាប់ថ្មីនេះបានអនុគ្រោះយ៉ាងច្បាស់ដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប។ ក្រសួងសេដ្ឋកិច្ចបានប្រាប់អ្នកសារព័ត៌មានថា ការណ៍នេះនឹងធ្វើឲ្យមានការស៊ីចង្វាក់គ្នាជាមួយបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកទាក់ទងនឹងផលប៉ះពាល់បរិស្ថាន។
មន្ត្រីម្នាក់នៃក្រសួងសេដ្ឋកិច្ចបារាំងបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៨ កញ្ញាថា គេបានប៉ាន់ប្រមាណថាចំនួនមួយភាគបីនៃរថយន្ត ដែលទទួលបានការឧបត្ថម្ភធនមានកាបូនឌីអុកស៊ីតមិនល្អនៅក្នុងការផលិត។ មន្ត្រីរូបនេះបានបន្តថា រថយន្តតូចមួយគ្រឿង ដែលផលិតនៅចិនបានបំភាយឧស្ម័នច្រើនជាងរថយន្តដូចគ្នាដែលផលិតនៅអឺរ៉ុបក្នុងអត្រា៤៥%ហើយជាធម្មតាអាគុយដែលផលិតនៅចិនបានបញ្ចេញកាបូនច្រើនជាងអាគុយ ដែលផលិតនៅបារាំងក្នុងកម្រិតជិត២ដងដោយសារការរួមបញ្ចូលថាមពលគ្នានៃប្រទេសទាំង២៕

អត្ថបទ៖ ​ សុខ ជា




អត្ថបទបន្ទាប់


ពីសន្និបាត UN លោក បៃដិន ឱ្យពិភពលោកឈរជាមួយអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ទទួលឱ្យបញ្ចប់សង្គ្រាម

នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ ដែលរៀបចំពីថ្ងៃទី១៨ដល់២៦ខែកញ្ញា មេដឹកនាំជុំវិញពិភពលោកកំពុងមានវត្តមាននៅទីក្រុងញូវយ…

សភាអាមេរិកចោទសួររដ្ឋបាលលោក បៃដិន ពីមូលហេតុមិនទាន់ដាក់ទណ្ឌកម្មលើមន្ត្រីចិនក្នុងសំណុំរឿងស៊ីងជាំ

គណៈកម្មាធិការសភាអាមេរិកបានប្រាប់ក្រសួងការបរទេសអាមេរិក ដោយចោទសួរ និងទាមទារហេតុផលថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃដិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ