នយោបាយហិរញ្ញវត្ថុ

អាម៉េរិកថា ខ្លួនមិនស្ទាក់ស្ទើរក្នុងការដំឡើងអត្រាការប្រាក់ និងរឹតបន្តឹងហិរញ្ញវត្ថុនោះឡើយ


ប្រតិបត្តករ និងអ្នកជំនាញការនៅធនាគារកណ្តាលអាម៉េរិក បានបញ្ជាក់អំពីគោលជំហរនិងការគាំទ្រគោលនយោបាយហិរញ្ញវត្ថុ ដែលសម្រេចបន្តអនុវត្តការរឹតបន្តឹងការគ្រប់គ្រងអត្រាការប្រាក់។ តែយ៉ាងណាថ្នាក់ដឹកនាំធនាគារកណ្តាលអាម៉េរិកអះអាងថា បើទោះបីគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនមានការរឹតបន្តឹងក៏ពិតមែន តែរក្សាជម្រើសបើកចំហរជានិច្ចក្នុងការពិភាក្សារកដំណោះស្រាយលើបញ្ហាផ្សេងៗ។
នយោបាយហិរញ្ញវត្ថុ
ដោយ

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចអាម៉េរិកបានព្រមានប្រតិបត្តករហិរញ្ញវត្ថុ កុំឱ្យវង្វេងនឹងស្ថានភាពល្អប្រសើររបស់សេដ្ឋកិច្ចអាម៉េរិកនៅត្រីមាសទី៣ រហូតភ្លេចខ្លួនរៀបចំចំណាត់ការ។

លោក ជេរ៉ុម ផូវែល (Jay Powell ) ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាល សហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា ជម្រើសនៃការតម្លើងអត្រាការប្រាក់ គឺនៅតែស្ថិតលើតុជានិច្ច ប្រសិនបើលក្ខខណ្ឌសេដ្ឋកិច្ចតម្រូវ ហើយធនាគារកណ្តាលអាម៉េរិក ក៏នឹងរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុបន្ថែមទៀតដោយមិនស្ទាក់ស្ទើរផងដែរ ប្រសិនបើចាំបាច់។ ថ្នាក់ដឹកនាំរូបនេះបានថ្លែងកាលពីពេលថ្មីៗថា គោលនយោបាយរូបិយវត្ថុ និងគោលដៅទម្លាក់អត្រាអតិផរណានៅតែបន្តស្ថិតក្នុងការគ្រប់គ្រង និងការសម្រេចចិត្តដ៏តឹងរឹង ហើយធនាគារកណ្តាល ក៏កំពុងរក្សាជម្រើសរបស់ខ្លួនសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតឱ្យនៅលើតុផងដែរ។

លោក ផូវែល បានថ្លែងនៅចំពោះមុខអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីក្រុងវ៉ាស៊ីន តោនថា ប្រសិនបើមានលក្ខខណ្ឌសមស្រប ដែលជំរុញឱ្យធនាគារកណ្តាលអាម៉េ​រិករឹតបន្តឹងគោលនយោបាយបន្ថែមទៀត នោះលោកនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះនោះទេ។

មកដល់ពេលនេះស្ថានភាពសេដ្ឋកិច្ចអាម៉េរិក មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅត្រីមាសទី៣កន្លងទៅតែម្តង ដោយសេដ្ឋកិច្ចអាម៉េ​រិកសម្រេចបានកំណើនប្រមាណជិត៥ភាគរយ ខណៈ អត្រាគ្មានការងារធ្វើបានធ្លាក់មកនៅត្រឹមមកម្រិត៣,៩%នៅក្នុងខែតុលា ដែលជាកម្រិតវិជ្ជមានបំផុតចាប់តាំងពីឆ្នាំ២០២១។

ដោយមើលឃើញពីប្រសិទ្ធភាពនៃការរឹតបន្តឹងគោលនយោបាយរបស់ខ្លួន លោក ផូវែល បានអះអាងថា ធនគារកណ្តាលអាម៉េ​រិកនឹងបន្តអនុវត្តការងារដោយប្រុងប្រយ័ត្ន ហើយការរឹតបន្តឹងនេះអាចនឹងអនុញ្ញាតឱ្យខ្លួនដោះស្រាយបានទាំងបញ្ហាហានិភ័យនៃការវង្វេងដោយទិន្នន័យវិជ្ជមានដែលទទួលបាន និងឱកាសនៃការរឹតបន្តឹងអត្រាការប្រាក់។​

មកដល់ពេលនេះក្រុមប្រតិបត្តិករធនាគារកណ្តាលអាម៉េ​រិក កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើការគ្រប់គ្រងចរន្តនៃអត្រាការប្រាក់ បន្ទាប់ពីការសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅចន្លោះពី ៥,២៥%ទៅ ៥,៥% បើទោះបីគេដឹងថា កម្រិតអត្រាការប្រាក់នេះគឺជាកម្រិតកំណត់មួយដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល២២ឆ្នាំមកនេះក៏ដោយចុះ។ ​

យ៉ាងណាក៏ដោយមកទល់ពេលនេះគេនៅមិនទាន់ដឹង និងអាចធ្វើសេចក្តីសន្និដ្ឋានណាមួយឱ្យច្បាស់លាស់នៅឡើយទេថា ធនាគារកណ្តាលអាម៉េ​រិក អាចនឹងកំណត់អត្រាការប្រាក់នៅខែក្រោយឱ្យស្ថិតក្នុងរង្វង់ប៉ុន្មាននៅឡើយទេ ប៉ុន្តែអ្នកជំនាញអាម៉េ​រិកផ្សេងៗ គឺសុទ្ធតែគាំទ្រឱ្យបង្កើនអត្រាការប្រាក់បន្ថែម។

លោក ណែល កាសការី (Neel Kashkari) អ្នកជំនាញការសេដ្ឋកិច្ចអាម៉េ​រិកមួយរូបទៀត បានលើកឡើងថា លោកនៅមិនទាន់ត្រៀមខ្លួនក្នុងការនិយាយអំពីស្ថានភាពហិរញ្ញវត្ថុនៅពេលឥឡូវនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកបានបង្ហើបថា លោកពេញចិត្តនឹងការរឹតបន្តឹងជាជាងការបន្ធូរ។

ដោយឡែក លោកស្រី មីសែល បូវមេន (Michelle Bowman) ទេសាភិបាលធនាគារកណ្តាលអាម៉េ​រិកបានថ្លែងថា ធនាគារកណ្តាលត្រូវបានគេសង្ឃឹមថានឹងតម្លើងអត្រាការប្រាក់ ដើម្បីទម្លាក់អតិផរណា ហើយនេះគឺជាអ្វីដែលលោកស្រីបានគាំទ្រការសម្រេចចិត្ត ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនយឺតនៃសេដ្ឋកិច្ចចិន ទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតកម្មពិភពលោក

ព័ត៌មាន
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងអូសបន្លាយពេលដំណើរការឧស្សាហកម្មផលិតកម្មពិភពលោកដោយធ្វើឱ្យខាតបង់ប្រាក់ចំណេញសរុប៩%គួបផ្សំនឹងការធ្លាក…

រដ្ឋាភិបាលវៀតណាមគ្រោងបង្កើនការខ្ចីបំណុលបន្ថែមដល់ ២៨ពាន់លានដុល្លារ នៅឆ្នាំក្រោយ

ព័ត៌មាន
រដ្ឋសភាវៀតណាមបានបើកភ្លើងខៀវឲ្យរដ្ឋាភិបាលស្នើខ្ចីបំណុលបន្ថែមដល់ប្រមាណជាង ២៨ពាន់លានដុល្លារ នៅឆ្នាំ២០២៤ខាងមុខ ពោលគឺកើនលើសឆ្នាំ២០២៣ ប្រមាណ ៦…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ