សម្ព័ន្ធប្រទេស G20

ប្រធានាធិបតីបារាំង ព្រមានថា សម្ព័ន្ធប្រទេស G20 ប្រហែលជាជិតដល់ទីបញ្ចប់ហើយ


ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលធ្លាប់រិះគន់អង្គការបក្សសម្ព័ន្ធយោធា NATO ថា ងាប់ខួរក្បាលប្រៀបដូចមនុសុ្សរុក្ខជាតិ (Brain Dead) ដែលចង់សំដៅថា អសមត្ថភាពធ្វើអ្វីមិនកើតនោះ ពេលនេះបានចេញមកព្រមានគួរឱ្យភ្ញាក់ផ្អើលថា ក្រុមប្រទេសសេដ្ឋកិច្ចរីកកចម្រើនធំៗទាំង ២០ ហៅកាត់ថា G20 ប្រហែលជាជិតដល់ទីបញ្ចប់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា។
សម្ព័ន្ធប្រទេស G20
ដោយ

ថ្លែងនៅឯកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង ដោយគ្មានវត្តមានសហរដ្ឋអាម៉េរិក ចូលរួម ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ប្រហែលជាជិតដល់ទីបញ្ចប់ហើយ ពោលគឺអនាគតរបស់ G20 កំពុងតែប្រឈមហានិភ័យ​។

លោក Emmanuel Macron បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឱ្យអនាគតរបស់ G20 កំពុងតែប្រឈមហានិភ័យរួមមាន​៖ ទី១៖ អវត្តមានរបស់សហរដ្ឋអាម៉េរិក ទី២៖ ការបរាជ័យក្នុងការការពារច្បាប់អន្តរជាតិ និង ទី៣៖ អសមត្ថភាពក្នុងការឯកភាពគ្នាលើការដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយធំៗដូចជា សង្គ្រាមនៅអ៊ុយក្រែន ជាដើម។

ប្រធានាធិបតីបារាំង រូបនេះបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងត្រដាបត្រដួសក្នុងការរក្សាបទដ្ឋានស្តង់ដា​ និងកិច្ចសហប្រតិបត្តិការរួម។

លោក Emmanuel Macron ដែលនឹងការបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោកនៅឆ្នាំ២០២៧ បានធ្វើអត្ថាធិប្បាយរិះគន់កាន់តែខ្លាំងឡើងចំពោះការធ្លាក់ចុះកិច្ចសហប្រតិបត្តិការរបស់ពិភពលោក។

គួររំឭកថា ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្លាប់បានរិះគន់អង្គការបក្សសម្ព័ន្ធយោធា NATO ថា ងាប់ខួរក្បាលដូចមនុសុ្សរុក្ខជាតិ (Brain Dead) ដែលចង់សំដៅថាអសមត្ថភាពធ្វើអ្វីមិនកើត ហើយបានអំពាវនាវជាយូរមកហើយឱ្យមានការការពារអឺរ៉ុប ឱ្យកាន់តែរឹងមាំ ប៉ុន្តែប្រទេសបារាំង ច្រើនជាបានសម្ដី បានត្រឹមតែផ្ដល់គំនិត និងគ្មានសកម្មភាពច្បាស់លាស់នោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឱ្យធនាគារធំៗដំឡើងការព្យាករថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុតទី២ ក្នុងតំបន់អាស៊ាន នៅឆ្នាំ២០២៥?

ប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៥ ត្រូវបានធនាគារអន្តរជាតិ ធំៗព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចស្ទុះ…

អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ច Bloomberg New Economy 2025 នៅប្រទេសសិង្ហបុរី

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ជាធុរជនខ្មែរដ៏លេចធ្លោមួយរូប ដែលបានចូលរួមក្នុងវេទិកាដ៏មានកិត្យានុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ