អាម៉េរិក-ឥណ្ឌូនេស៊ី

រឿងរ៉ែនីកែល ធ្វើឱ្យព្រឹទ្ធសមាជិកអាម៉េរិកប្រឆាំងការចុះ FTA ជាមួយឥណ្ឌូនេស៊ី


ព្រឹទ្ធសមាជិកអាម៉េរិក មួយចំនួនបានប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយនឹងប្រទេសឥណ្ឌូនេស៊ី ដោយពួកគេលើកឡើងអំពីការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាចពាក់ព័ន្ធនឹងការឧបត្ថម្ភធនរ៉ែនីកែលដ៏មហាសាល។ ព្រឹទ្ធសមាជិកអាម៉េរិកបានបង្ហាញនូវក្តីបារម្ភថា កិច្ចព្រមព្រៀងនេះអាចនឹងមានប្រយោជន៍ពាក់ព័ន្ធនឹងការឧបត្ថម្ភទុន ដល់គម្រោងផលិតរថយន្តអគ្គីសនីរបស់ឥណ្ឌូនេស៊ី ដែលមានការជាប់ពាក់ព័ន្ធជាមួយចិន។
អាម៉េរិក-ឥណ្ឌូនេស៊ី
ដោយ

ព្រឹទ្ធសមាជិកសហរដ្ឋអាម៉េ​រិក បានប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌូនេស៊ី ក្រោយបារម្ភប្រទេសនេះមានការទទួលបានអត្ថប្រយោជន៍ដោយប្រយោលពីការឧបត្ថម្ភធនពាក់ព័ន្ធនឹងរ៉ែនីកែល ដែលបម្រើឱ្យការផលិតរថយន្តអគ្គីសនី ក្រោមកិច្ចសហការរវាងឥណ្ឌូនេស៊ី និងចិន។ ព្រឹទ្ធសមាជិកអាម៉េ​រិកមួយចំនួនបានដាក់លិខិតនេះទៅកាន់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េ​រិក ក៏ដូចជាទៅលោកស្រី ជេណេត យ៉េឡេន (Janet Yellen) រដ្ឋមន្រ្តីរតនាគារជាតិ និងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត ដើម្បីបញ្ជាក់អំពីក្តីបារម្ភនេះ។

សមាជិកព្រឹទ្ធសភាបានទទួលស្គាល់ថា ឥណ្ឌូណេស៊ី បានដើរតួនាទីជាយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមានសក្តានុពលក្នុងការក្លាយជាដៃគូតាមរយៈក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីវិបុលភាព ប៉ុន្តែប្រសិនបើការពង្រីកត្រូវបានចាត់ទុកថាចាំបាច់ វាគួរតែឆ្ពោះទៅរកប្រទេសដែលមានភាពរឹងមាំលើការងារ សិទ្ធិមនុស្ស និងស្តង់ដាបរិស្ថានខ្ពស់។

ប្រសិនបើការរារាំងនេះដំណើរការដោយមិនអាចឈានដល់ការរកច្រកចេញបាន នោះគឺជា ឧបសគ្គធំមួយសម្រាប់មហិច្ឆតារបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើនតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកផលិតរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ខណៈគេដឹងថា នីកែលរួមជាមួយនឹងសាធាតុ លីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយរថយន្តអគ្គីសនី ដែលចិនកំពុងតែធ្វើកិច្ចការនេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងឥណ្ឌូនេស៊ីបានទទួលសញ្ញាវិជ្ជមាន នៅពេលដែលលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីអាម៉េរិក បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែកញ្ញា ឆ្នាំ២០២២៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ៊ីស្រាអែលវាយប្រហារលើជំរុំជនភៀសខ្លួននៅហ្កាហ្សា និងបានពង្រាយមីស៊ីលការពារដែនអាកាស

ជនបរទេសកាន់តែច្រើនបានត្រៀមបន្តចាកចេញពីតំបន់ហ្គាហ្សា ដែលត្រូវបានកងទ័ពអ៊ីស្រាអែលហ៊ុំព័ទ្ធគិតមកដល់ថ្ងៃព្រហស្បតិ៍នេះ។អាជ្ញាធរនៅហ្កាហ្សាគ្រប់គ្រង…

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបារាំង TotalEnergies លើគម្រោងស្វែងរកថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង ថ្មីៗនេះ បានបង្កើតកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ