ព្រឹទ្ធសមាជិកអាម៉េរិក

ព្រឹទ្ធសភាអាម៉េរិកកំពុងពិនិត្យកញ្ចប់ថវិកាដ៏មហាសាល ដែលភាគច្រើនផ្តល់ជំនូយលើសង្រ្គាម ខណៈជំនួយមនុស្សធម៌មានតិចតួច


ព្រឹទ្ធសភាអាម៉េរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកំពុងពិនិត្យសេចក្តីព្រាងកញ្ចប់ថវិកា ដែលមានទឹកប្រាក់រហូតដល់ទៅជាង៩៥ពាន់លានដុល្លារ។ កញ្ចប់ជំនួយដ៏មហាសាលនេះ គឺសម្រាប់ជួយដល់កិច្ចការសន្តិសុខសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក ខណៈកញ្ចប់ជំនួយមនុស្សធម៌អន្តរជាតិក៏មាននៅក្នុងកញ្ចប់នេះដែរ ប៉ុន្តែមានទំហំទឹកប្រាក់តិចតួចប៉ុណ្ណោះ។
ព្រឹទ្ធសមាជិកអាម៉េរិក
ដោយ

ទោះបីជាកញ្ចប់ថវិកា ដែលមានតម្លៃសរុបរហូតដល់ជាង៩៥ពាន់លានដុល្លារនៅមិនទាន់អនុម័តដោយសភាក៏ដោយ មានសេចក្តីរាយការណ៍ថា សមាជិកពឹ្រទ្ធសភា ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកំពុងតែពិនិត្យកញ្ចប់ថវិកានេះ។ កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាកញ្ចប់ថវិកាសម្រាប់ផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល បញ្ហានៅសមុទ្រក្រហម និងមូលនិធិគាំទ្រផ្នែកសន្តិសុខដល់ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលជំនួយផ្នែកមនុស្សធម៌ គឺមានតម្លៃត្រឹមតែជាង៩ពាន់លានដុល្លារប៉ុណ្ណោះ។

តាមឯកសារដែលសារព័ត៌មានធំៗបានបង្ហាញបានឲ្យដឹងថា សហរដ្ឋអាម៉េរិកបានគ្រោងថវិកាសម្រាប់ជួយអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងទំហំទឹកប្រាក់សរុបដល់ទៅជាង៦០ពាន់លានដុល្លារ ដោយភាគច្រើននៃជំនួយនេះ នឹងធ្វើឡើងក្នុងទម្រង់ជាអាវុធ និងឧបករណ៍យោធាដែលបានទិញពីក្រុមហ៊ុនការពារជាតិអាម៉េរិក និងដើម្បីស្ដារឃ្លាំងស្តុករបស់អាម៉េរិកឡើងវិញ បន្ទាប់ពីជួយទ្រទ្រង់សង្រ្គាមរយៈពេលពីរឆ្នាំមកនេះ ។

ដោយឡែក សម្រាប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សា សហរដ្ឋអាម៉េ​រិកបានត្រៀមថវិកាជាង១៤ពាន់លានដុល្លារ ខណៈកញ្ចប់ជំនួយជួយការពារ និងទ្រទ្រង់សភាពការណ៍នៅសមុទ្រក្រហមដែលកំពុងតែអុកឡុកដោយក្រុមឧទ្ទាមហ៊ួធី នៅយេម៉ែន គឺមានទំហំ ជាង២ពាន់លានដុល្លារ។ ជាមួយគ្នានេះ អាម៉េ​រិកបានត្រៀមកញ្ចប់ថវិកាជិត៥ពាន់លានដុល្លារ សម្រាប់ជួយគាំពារសម្ព័ន្ធមិត្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងកោះតៃវ៉ាន់ផងដែរ។

សម្រាប់ជំនួយមនុស្សធម៌វិញ ក៏មាននៅក្នុងកញ្ចប់មូលនិធិនេះដែរ ដោយអាម៉េ​រិកបានត្រៀមកញ្ចប់ថវិកាតែជាង៩ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីជួយគាំទ្រលើការផ្តល់អាហារ ទឹក ទីជម្រក ការថែទាំវេជ្ជសាស្រ្ត និងសេវាកម្មផ្សេងៗទៀតដល់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា អ៊ុយក្រែន និងប្រជាជននៅក្នុងតំបន់ជម្លោះជុំវិញពិភពលោកផ្សេងទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្សត្រទាំង១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកគង់នៅប្រទេសណាខ្លះ និងមានទ្រព្យសម្បត្តិច្រើនកម្រិតណា?

ព័ត៌មាន
ព្រះមហាក្សត្រ គឺជាស្ដេចផែនដី នៃប្រទេសមួយដែលគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្រ ហើយទោះបីជាបច្ចុប្បន្នមហាក្សត្រនៃប្រទេសជាច្រើនមិនកាន់អំណាចយ…

ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីដោះស្រាយបំណុលគ្រួសារ ដែលចេះតែកើនឡើង

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានលើកឡើងកាលពីពេលថ្មីៗថា ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ