វិស័យសេដ្ឋកិច្ច

ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាអាចចាក់បញ្ចូលថវិកាលើស៤,៧ទ្រីលានដុល្លារក្នុង១ឆ្នាំទៅក្នុងសេដ្ឋកិច្ចពិភពលោក


ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាជាកម្លាំងចលករជំរុញដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបានរួមចំណែកចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចរាប់ទ្រីលានដុល្លារអាម៉េរិក្នុងមួយឆ្នាំៗ។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម LGBT Capital ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បច្ចុប្បន្ននៅលើពិភពលោកមានមនុស្សស្រលាញ់ភេទដូចគ្នាប្រមាណ៣៨៨លាននាក់ ដោយពួកគេទាំងនេះត្រូវបានគេវាយតម្លៃថា អាចចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចលើស៤,៧ទ្រីលានដុល្លារក្នុង១ឆ្នាំ។
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន នីកេ អេស៊ា បានរាយការណ៍ថា សកម្មភាពសេដ្ឋកិច្ចឥន្ធូ ដែលសំដៅលើអាជីវកម្ម និងសេវាកម្ម ដែលបម្រើឱ្យក្រុមមនុស្សស្រលាញ់ភេទដូចគ្នានៅលើពិភពលោកមានទំហំដ៏មហាសាលរាប់ទ្រីលានដុល្លារអាម៉េរិក។ អាជីវកម្ម និងសេវាកម្មដែលមានសក្តានុពលម្រាប់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាមានដូចជាសេវាកម្មវះកាត់ប្តូរភេទ កម្មវិធីកម្សាន្ត សេវាកម្មគាំទ្រផ្សេងៗរាប់ទាំងការធ្វើដំណើរផងដែរ។

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម LGBT Capital ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស អំណាចនៃការចំណាយរបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាមានប្រមាណ៣៨៨លាននាក់ នៅទូទាំងពិភពលោកជាមួយប៉ាន់ស្មានលើសពី៤,៧ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ។

អ្នកស្រលាញ់ភេទដូចគ្នារាប់ពាន់នាក់មកពីប្រទេសផ្សេងៗកាលពីថ្ងៃទី១ ខែមិថុនា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសថៃ ដើម្បីអបអរការទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍របស់មនុស្សស្រាលាញ់ភេទដូចគ្នារបស់រដ្ឋាភិបាលថៃ។ បើតាមការអះអាងរបស់សហស្ថាបនិកក្រុមហ៊ុន Bangkok Pride គ្រាន់តែពិធីជួបជុំក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ដែលបានរៀបចំនៅបាងកក កាលពីខែមុន និងព្រឹត្តិការណ៍ពាក់ព័ន្ធត្រូវបានគេប៉ាន់ប្រមាណថា បានផ្តល់ប្រាក់ចំណូលរហូត១៣៨លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ ព្យាករថា តម្លៃមាសនឹងហក់ឡើងដល់៤,៤៥០ដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ

ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International Co.,LTD បានព្យាករថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃរហូតដល់៣,៦៥០…

នាយករដ្ឋមន្ត្រីអូស្ត្រាលី ទៅបំពេញទស្សនកិច្ចនៅចិន ក្រោយអាម៉េរិក ឱ្យបញ្ជាក់ពីជំហក្នុងករណីខ្លួនផ្ទុះសង្គ្រាមជាមួយចិន នៅកោះតៃវ៉ាន់

នៅចំពោះមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានលើកឡើងថា កិច្ចសន្ទនាគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ