លោក ដូណាល់ ត្រាំ

តើកិច្ចព្រមព្រៀងពន្ធសាជីវកម្មសកលអាចដំណើរការបានទេ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញ?


អនាគតនៃការអនុវត្តកិច្ចព្រមព្រៀងការយកពន្ធសាជីវកម្មជាសកលកំពុងស្ថិតក្នុងភាពមន្ទិល ក្រោយការប្រកាសដកខ្លួនចេញរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ពន្ធសាជីវកម្មសកលនេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការអភិវឌ្ឈន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) មានមូលដ្ឋាននៅទីក្រុងប៉ារីស ដោយមានប្រទេសចុះហត្ថលេខាចំនួន១៤០ រួមទាំងសហរដ្ឋអាម៉េរិក សហគមន៍អឺរ៉ុប ឥណ្ឌា និងចិនជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
លោក ដូណាល់ ត្រាំ
ដោយ

ដំណើរការអនុវត្តយន្តការនៃការយកពន្ធសាជីវកម្មសកល ដែលមានប្រទេសចំនួន១៤០ រួមទាំងអាម៉េរិក ចិន និងសហគមន៍អឺរ៉ុប បានព្រមព្រៀងគ្នា កាលពីឆ្នាំ២០២១ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយការដកខ្លួនចេញរបស់អាម៉េរិក។ ប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតនៅលើពិភពលោកបានចោទជាសំណើរថា តើកិច្ចព្រមព្រៀងពន្ធសាជីវកម្មសកល ដែលបានព្រមព្រៀងគ្នាកន្លងមកអាចដំណើរការបានដែរឬទេ បន្ទាប់ពីលោក ត្រាំ បានប្រកាសដកខ្លួនចេញ?

ក្រោយឡើងកាន់តំណែងភ្លាមៗ លោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងអនុវត្តកាតព្វកិច្ចពន្ធអប្បបរមាលើសាជីវកម្មសកល១៥% មិនមានឥទ្ធិពលនៅក្នុងសហរដ្ឋអាម៉េរិកឡើយ ពីព្រោះលោកបានដកខ្លួនចេញពីអនុវត្តតាមកិច្ចព្រមព្រៀងនេះហើយ។

លោក ទូហ៊ីន កាន់តា ផានដេ(Tuhin Kanta Pandey ) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌា បានលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិ កដកខ្លួនចេញហើយ លោកគិតថា ឥណ្ឌានឹងត្រូវវាយតម្លៃថា តើក្របខណ្ឌទាំងមូលនឹងដំណើរការឬអត់។

បន្ទាប់ពីចុះហត្ថលេខានៅក្នុងឆ្នាំ២០២១ ក្រោមការផ្តួចផ្តើមដោយអង្គការអភិវឌ្ឈន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ការអនុវត្តកិច្ចព្រមព្រៀងនេះហាក់មិនទាន់ទៅមុខនៅឡើយទេ ទោះបីប្រទេសមួយចំនួននៅអាស៊ានដូចជាវៀតណាម និងថៃ បានប្តេជ្ញាថា នឹងអនុវត្តនៅក្នុងឆ្នាំ២០២៥ នេះក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះ ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក វាល់ឌីស ដូមប្រូស្គី (Valdis Dombrovskis) បានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ហើយបានអះអាងថា ចំពោះសហភាពអឺរ៉ុបនៅតែប្តេជ្ញាចិត្តចំពោះការអនុវត្តតាមកាតព្វកិច្ចពន្ធអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋាភិបាលហ្វីលីពីន បញ្ចេញស្តុកអង្ករចូលទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហាអតិផរណា

ប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករដ៏ធំមួយនៅលើពិភពលោកកំពុងជួបបញ្ហាអតិផរណាតម្លៃអង្ករ ដែលបានជំរុញឱ្យរដ្ឋាភិបាលប្រទេសនេះបានប្រកាសពីភាពអាស…

អាស៊ានបារម្ភពីគ្រោះថ្នាក់នៃរោងចក្រថាមពលនុយក្លេអ៊ែ តែរំពឹងចង់បាន ដើម្បីបំពេញតម្រូវការថាមពលដែលកើនឥតឈប់

អាស៊ីអគ្នេយ៍មានរោងចក្រថាមពលនុយក្លេអ៊ែមួយរួចហើយគ្រាន់តែមិនដំណើរការ ដោយសារតែបារម្ភអំពីផលប៉ះពាល់ ប៉ុន្តែដោយសារតែតម្រូវការថាមពលកាន់តែកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ