វិបត្តិថាមពលសកល

វិបត្តិថាមពលសកល៖ មេដឹកនាំអឺរ៉ុបមិនចុះសម្រុងគ្នាក្នុងកិច្ចប្រជុំរកដំណោះស្រាយ ខណៈតម្លៃថាមពលបន្ដឡើងថ្លៃខ្លាំង


វិបត្តិថាមពលសកល ដែលបានកើតឡើងនៅតាមបណ្តាប្រទេសទាំងតូចទាំងធំ រួមទាំងចិន សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម កំពុងធ្វើឲ្យមេដឹកនាំរដ្ឋនីមួយៗឈឺក្បាលវិលមុខខ្លាំងមែនទែនក្នុងការដោះស្រាយបញ្ហានេះ ខណៈតម្រូវការប្រើប្រាស់មានខ្ពស់ ឯតម្លៃវិញក៏ហក់ឡើងខ្លាំង។ ក្នុងនោះ បើយើងមើលទៅលើតំបន់អឺរ៉ុប មេដឹកនាំទាំង ២៧ប្រទេសនៅសប្តាហ៍នេះ បានណាត់គ្នាមកអង្គុយចុះ ពិភាក្សារកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យតម្លៃថាមពលធ្លាក់ថ្លៃមកវិញ ក្រោយពីតម្លៃថាមពលគ្រប់មុខ រួមមាន ប្រេងសាំង អគ្គិសនី និងហ្គាស នៅតំបន់អឺរ៉ុប បានបន្តហក់ឡើងព្រមៗគ្នា។
រូបតំណាងនៃវិបត្តិថាមពលសកល
ដោយ

រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​សមាជិក​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់ នៅ​ប្រទេស​លុ​ច​សាំ​បួរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ទប់ទល់​នឹង​បញ្ហា​នេះ ក៏​ប៉ុន្តែ​វិបត្តិ​នេះ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​បាន​ផង ស្រាប់តែ​មាន​បញ្ហា​បន្ថែម​មួយ​ពីលើ​ទៀត ពោល​គឺ​ដោយសារ​តែ​ការ​ខ្វែងគំនិត ទាស់​សំដី និង មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​សមាជិក​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​គេ​មិន​បាន​សម្រេច​វិធានការ​អ្វី​ទាល់តែ​សោះ​។

មិន​ចុះសម្រុង​គ្នា ហើយ​រក​ដំណោះស្រាយ​មិន​បាន​ក៏​ដោយសារ​តែ បារាំង អេ​ស្ប៉ា​ញ ក្រិ​ច និង សាធារណរដ្ឋ​ឆេ​ក​ជាដើម បាន​ផ្តល់​យោបល់​ឲ្យ​ដោះស្រាយ​ក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប​ទាំងមូល​តែ​ម្តង​ទៅ ដើម្បី​បញ្ចុះតម្លៃ​ថាមពល​។ ពោល​គឺ អឺរ៉ុប​ត្រូវ​តែ​រួម​គ្នា ពិនិត្យ និង​រៀបចំ​ឡើង​វិញ នូវ​ទីផ្សារ​ផ្គត់ផ្គង់ និង​ចែកចាយ​ថាមពល ដើម្បី​ការពារ​កុំ​ឲ្យ​តម្លៃ​ឡើង​ចុះ​មិន​ប្រាក​ប្រជា​។

ប៉ុន្តែ ផ្ទុយ​ពី​ប៉ុន្មាន​ប្រទេស​ខាងលើ មាន​ប្រទេស​ចំនួន​៩ ដែល​ក្នុង​នោះ មាន​បងធំ​របស់​អឺរ៉ុប​គឺ អា​ល្លឺ​ម៉​ង់ ផង បាន​ចេញ​មក​ប​ដិ​សេ​ដ​ថា ខ្លួន​មិន​គាំទ្រ​ចំពោះ​គំនិត​ចង់​កែទម្រង់​ទីផ្សារ​ថាមពល​អឺរ៉ុប​ឡើយ ដោយ​បាន​អះអាង​ថា វា​នឹង​មិន​ជួយ​បញ្ចុះតម្លៃ​ថាមពល​ឡើយ ព្រោះ​តម្លៃ​ថាមពល បាន​រង​ឥទ្ធិពល​ដោយ​ផ្ទាល់ ពី​ទីផ្សារ​ពិភពលោក នៃ​តម្លៃ​វត្ថុធាតុដើម​ប្រភព​ថាមពល​ហ្វូ​ស៊ី​ល​ឯណោះ​ទេ​។

ទោះ​កិច្ចប្រជុំ​នេះ មិន​មាន​ផ្ដល់​ជា​ដំណោះស្រាយ​រួម ឬ​ផ្លែផ្កា​អ្វី​ក៏​ដោយ​ចុះ ប៉ុន្ដែ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ គណកម្មការ​អឺរ៉ុប បាន​ស​ន្យ​ថា គេ​នឹង​ពិនិត្យ​មើល​រឿង​នេះ​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​។ គណៈកម្មការ​អឺរ៉ុប ក៏​កំពុង​សិក្សា​ដែរ ក្នុង​ករណី​ទិញ​ហ្គា​ស​រួម​គ្នា ថា​តើ អ្នក​ណា​ជា​អ្នក​ចំណាយ​លើ​ការ​ស្តុក​ហ្គា​ស ហើយ​ត្រូវ​បែង​ចែង ឲ្យ​គ្នា​ដោយ​របៀប​ណា​។

សូម​ជម្រាប​ថា វិបត្តិ​ថាមពល​កំពុង​តែ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ដល់​ប្រទេស​ជឿនលឿន ខណៈ​ដែល​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​លើក​ទី​២៦ នឹង​ខិត​ជិត​មក​ដល់​ក្នុង​ពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង​។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា រវាង​ក្រុម​ប្រទេស​ចង់​ដំឡើង​ពន្ធ​លើ​ប្រភព​ថាមពល​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និក និង​អ្នក​ដែល​ចង់​ទាមទារ​បញ្ចុះ​អត្រាពន្ធ ដើម្បី​បន្ថយ​តម្លៃ​លក់​លើ​ទីផ្សារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណត់ត្រាការលក់ថ្មីរបស់ក្រុមហ៊ុន SAMSUNG មានជាង៦៣ពាន់លានដុល្លារត្រឹមនៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មាន
បើទោះបីជា មានការខ្វះខាតនូវផ្នែកខ្លះនៃការផ្គត់ផ្គង់ដល់ផលិតកម្មរោងចក្រនៅទូទាំងពិភពលោកក៏ដោយចុះ ប៉ុន្ដែ ក្រុមហ៊ុនយក្សលំដាប់ទី១របស់កូរ៉េខាង…

វៀតណាមនាំចេញបង្គាទៅទីផ្សារអាមេរិកកើនឡើង២២%ក្នុងរយៈ៩ខែឆ្នាំ២០២១

ព័ត៌មាន
វៀតណាមរកបានប្រាក់ចំណូលជាង ៧៧៥ លានដុល្លារ ពីការនាំចេញបង្គាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០២១ ដែលកើនឡើង ២២ ភាគរយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ