ការកាត់បន្ថយការយកពន្ធ

ចិនគ្រោងកាត់បន្ថយការយកពន្ធបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកើនយឺត


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន(Liu Kun) បាននិយាយនៅថ្ងៃអង្គារទី២២កុម្ភៈថា ប្រទេសចិននឹងបង្ហាញគម្រោងកាត់បន្ថយការយកពន្ធ និងកម្រៃអាករកាន់តែច្រើនជាងមុន នៅឆ្នាំ២០២២នេះ ព្រមទាំងបង្កើនការផ្តល់ប្រាក់ដល់រដ្ឋបាលតាមតំបន់ ដើម្បីទូទាត់ផលប៉ះពាល់ប្រាក់ចំណូលរបស់ពួកគេ អំឡុងពេលសេដ្ឋកិច្ចចិនមានកំណើនយឺតកាលពីឆ្នាំទៅមិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
China plans more tax cuts this year to boost slower growth

បើទោះបីជា មិនបានបញ្ជាក់ពីទំហំនៃការកាត់បន្ថយការយកពន្ធនៅឆ្នាំនេះ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោកលីវ គុន គូសបញ្ជាក់ថា ការកាត់បន្ថយថ្លៃពន្ធនឹងមានទំហំធំជាងនៅឆ្នាំមុន ដែលកាលនោះ​ក្រុងប៉េកាំង​បានកាត់បន្ថយការយកពន្ធតែ​​ជាង ១៧៥ពាន់លានដុល្លារប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន សង្កត់ធ្ងន់ថា នៅឆ្នាំនេះ រដ្ឋាភិបាលប៉េកាំងនឹងបង្កើនទំហំនៃការផ្ទេរ​ប្រាក់​ទៅតាមតំបន់ និងមានការ​អនុគ្រោះ​ដល់តំបន់​ដែលមានការលំបាក និងតំបន់ដែលមិនទាន់មានការអភិវឌ្ឍផងដែរ។ មន្ត្រីជាន់ខ្ពស់ប៉េកាំងរូបនេះអះអាងថា ការបង្កើន​ការផ្ទេរប្រាក់​ទៅរដ្ឋាភិបាលក្នុងតំបន់​នឹងជួយទូទាត់​បាន​មួយភាគធំ នៃផលប៉ះពាល់ពី​គម្រោងកាត់បន្ថយពន្ធ និងប្រាក់ចំណូលរបស់​រដ្ឋាភិបាល​ក្នុងតំបន់។

គួរជម្រាបថា ការស្ទុះងើបឡើងវិញ​ដ៏រឹងមាំ​របស់សេដ្ឋកិច្ច​ចិន​កាលពីដើម​ឆ្នាំ២០២១ បន្ទាប់ការធ្លាក់ចុះ​យ៉ាងខ្លាំង​ដែលបណ្តាល​មកពីជំងឺរាតត្បាតរាតត្បាតកាលពីឆ្នាំ២០២០ បានចាប់ផ្តើមបាត់បង់សម្ទុះ​ម្តងបន្តិចៗ នៅពាក់កណ្តាលឆ្នាំមុន បណ្តាលមកពីបញ្ហាបំណុលនៅក្នុងទីផ្សារអចលនទ្រព្យ និងវិធានការប្រឆាំងមេរោគកូវីដ១៩ដ៏តឹងរ៉ឹងដែលប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយរបស់ពលរដ្ឋ។

បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធធ្លាក់ចុះថ្មី ដែលទាមទារឱ្យមានភាពរឹងមាំ​នៃគោលនយោបាយ​សារពើពន្ធថ្មីមួយ។

សូមជម្រាបថា កាលពីពេលថ្មីនេះ ក្រុមអ្នកជំនាញជាច្រើននៅក្នុងប្រទេសចិន​ក៏កំពុងសិក្សាពីរបៀប​កែលម្អគោលនយោបាយ​ប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ១៩ដ៏តឹងរ៉ឹង ដែលត្រូវបានគេស្គាល់ថា Zero COVID ឬគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសមួយនេះផងដែរ។ ការត្រួតពិនិត្យនិងកែលំអគោលនយោបាយនេះឡើងវិញ ធ្វើឡើងខណៈដែលសម្ពាធសេដ្ឋកិច្ច ដែលបណ្ដាល​មកពីគោលនយោបាយដ៏តឹងរ៉ឹងនេះ កំពុងកើនឡើងកាន់តែខ្លាំង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបរឿង ជុំវិញការលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែ?

ព័ត៌មាន
ឆ្លើយតបទៅនឹងការវិភាគមួយចំនួនដែលបានលើកឡើងថា កម្ពុជាអាចជាប់អន្ទាក់បំណុលចិនលើរឿងការអភិវឌ្ឍកំពង់ផែសមុទ្រ ដូចទៅនឹងប្រទេសស្រីលង្ការនោះ សម្ត…

EU ដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា២២នាក់ និងក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា

ព័ត៌មាន
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា ២២ នាក់ និង ក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា។ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ