
នៅលើពិភពលោកទាំងមូល មានកុមារ ១៥៦លាននាក់ អាយុក្រោម៥ឆ្នាំ ដែលប្រឈមនឹងភាពក្រេសក្រិនដោយសារខ្វះអាហារូបត្ថម្ភ។ កុមារ ១៦៨លាននាក់ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងពលកម្មកុមារ។
ខាងក្រោមនេះ ជាតួលេខសកលដែលឆ្លុះបញ្ចាំងអំពីស្ថានភាពរបស់កុមារ នៅលើពិភពលោក៖
១) ជារៀងរាល់ថ្ងៃ មានកុមារចំនួនជាង ១៦,០០០ នាក់ស្លាប់ មុនពេលគេមានអាយុប្រាំឆ្នាំ។
២) ប្រហែលជា មួយភាគបួននៃកុមារអាយុក្រោមប្រាំឆ្នាំ (១៥៦ លាននាក់) ប្រឈមនឹងភាពក្រេសក្រិន ដោយសារ កង្វះអាហារូបត្ថម្ភ។
៣) កុមារម្នាក់ក្នុងចំណោមកុមារប្រាំមួយនាក់ដែលគ្រប់អាយុចូលរៀន នៅទូទាំងពិភពលោក មិនបានចូលរៀន។
៤) ជំលោះបានបង្ខំឲ្យស្ទើរតែកុមារម្នាក់ក្នុងចំណោម ៨០ នាក់ ចាកចេញពីផ្ទះ។
៥) កុមារចំនួន ១៦៨ លាននាក់ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងពលកម្មកុមារ ក្នុងនោះកុមារចំនួន៨៥ លាននាក់ ពាក់ព័ន្ធនឹង ការងារប្រកបដោយគ្រោះថ្នាក់ ដែលចំនួននេះច្រើនជាងចំនួនកុមារទាំងអស់ រស់នៅក្នុងទ្វីបអ៊ឺរ៉ុប (១៣៨ លាននាក់)។
៦) ជារៀងរាល់ប្រាំពីរវិនាទី កុមារីអាយុក្រោម ១៥ ឆ្នាំម្នាក់ ត្រូវបានគេបង្ខំឲ្យរៀបការ។
៧) ជារៀងរាល់ពីរវិនាទី កុមាររីម្នាក់ប្រសូត្របុត្រ៕