វិស័យសេដ្ឋកិច្ច

បំណុលរដ្ឋាភិបាលនៅលើពិភពលោកកើនដល់១១១ទ្រីលានដុល្លារ ខណៈអាម៉េរិកជំពាក់ច្រើនជាងគេ


បំណុលរដ្ឋាភិបាលនៅទូទាំងពិភពលោក បានហក់ឡើងដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន គឺ ១១១ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៥។ តួលេខដ៏មហិមានេះ បានបង្ហាញពីការកើនឡើងយ៉ាងគំហុកបើធៀបនឹងឆ្នាំ២០០០ ដែលមានត្រឹមតែ១៩,៧ទ្រីលានដុល្លារប៉ុណ្ណោះ។ ក្នុងនោះមហាយក្សសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក និងចិន គឺជាប្រទេស ដែលមានបំណុលច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Visual Capitalist កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
វិស័យសេដ្ឋកិច្ច
ដោយ
អំពី Economic sector

ភាគច្រើននៃការកើនឡើងបំណុលនេះ គឺបណ្ដាលមកពីវិបត្តិសកលធំៗ។ បំណុលបានកើនឡើងខ្លាំង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ខណៈដែលរដ្ឋាភិបាលនានាបញ្ចេញសាច់ប្រាក់យ៉ាងច្រើនដើម្បីជួយសង្គ្រោះធនាគារ និងបង្កើនការចំណាយ ហើយនៅឆ្នាំ២០២០ អំឡុងវិបត្តិកូវីដ-១៩ ប្រទេសនានាបានខ្ចីប្រាក់យ៉ាងច្រើន ដើម្បីគាំទ្រដល់អាជីវកម្ម និងគ្រួសារពលរដ្ឋ។

ទិន្នន័យបង្ហាញថា បច្ចុប្បន្នរដ្ឋាភិបាលអាម៉េរិក និងចិន ជំពាក់បំណុលច្រើនជាងគេ ក្នុងនោះអាម៉េរិក ជំពាក់បំណុលរហូតដល់ទៅជាង៣៨ទ្រីលានដុល្លារ ខណៈចិន ជំពាក់បំណុលជាង១៨ទ្រីលានដុល្លារ។ នេះមានន័យថា មហាអំណាចទាំងពីរនេះរួមបញ្ចូលគ្នាទំហំបំណុលគ្របដណ្ដប់រហូតដល់ទៅប្រមាណ ៥១% នៃបំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោក។

សហរដ្ឋអាម៉េរិក បានឃើញការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២០ ដោយសារតែការចំណាយអំឡុងវិបត្តិកូវីដ-១៩ ខណៈដែលបំណុលរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ ដែលភាគច្រើនជំរុញដោយហេដ្ឋារចនាសម្ព័ន្ធ និងការខ្ចីប្រាក់របស់រដ្ឋបាលមូលដ្ឋាន។

សេដ្ឋកិច្ចធំៗផ្សេងទៀតបង្ហាញពីនិន្នាការបំណុលកើនឡើងផ្សេងៗគ្នា។ តួយ៉ាងបំណុលរបស់ប្រទេសជប៉ុន នៅតែខ្ពស់ខ្លាំង បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលបំណុលរបស់សហភាពអឺរ៉ុប បានកើនឡើង​បន្ទាប់ពីការចំណាយថ្មីៗលើថាមពល និងការពារជាតិ៕




អត្ថបទបន្ទាប់


តើសង្រ្គាមមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សរសៃឈាមអ៊ីនធឺណិត ក្រោមបាតសមុទ្រពិភពលោកឬយ៉ាងណា?

ស្របពេលដែលភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្តីបារម្ភថ្មីមួយបានកើតឡើងចំពោះសុវត្ថិភាព នៃបណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមបាតសម…

វិបត្តិថាមពលកំពុងវាយប្រហាររូបិយប័ណ្ណរបស់បណ្តាប្រទេសនៅអាស៊ី ដែលពឹងផ្អែកលើមជ្ឈិមបូព៌ា

តម្លៃថាមពលដែលហក់ឡើងខ្ពស់ ដោយសារភាពតានតឹងកាន់តែអាក្រក់ទៅៗនៅមជ្ឈិមបូព៌ា កំពុងបង្កឱ្យមានគម្លាតកាន់តែខ្លាំងរវាងរូបិយប័ណ្ណអាស៊ី ធៀបនឹងរូបិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ