សត្វចិញ្ចឹមក្នុងស្រុក

រដ្ឋមន្ត្រីកសិកម្មបញ្ជាឲ្យសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហាចាក់ស្រែះជុំវិញទីផ្សារសត្វ និងសាច់សត្វ


ស្របពេលដែល ទីផ្សារសត្វ និងសាច់សត្វកំពុងជួបបញ្ហាកាន់តែក្ដៅគគុកនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរួមទាំងអ្នកចិញ្ចឹមសត្វ និងអ្នកនាំចូលសាច់សត្វផងដែរ។
សត្វចិញ្ចឹមក្នុងស្រុក
ដោយ

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអះអាងដែរថា ក្រសួងកសិកម្មនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានក្រសួងកសិកម្មបញ្ជាក់ថា ធ្វើឡើងដើម្បី ស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។

បន្ថែមពីនេះ ឯកឧត្តមឌិត ទីណា ក៏បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមអ្នកចិញ្ចឹមសត្វបានត្អូញត្អែរថា ពួកគេកំពុងប្រឈមនឹងការក្ស័យធនកាន់តែច្រើនឡើង នៅចំពេលដែលស្ថានភាពទីតម្លៃទីផ្សារសាច់ពិសេស គោរស់ និងជ្រូករស់ មានការធ្លាក់ថ្លៃខ្លាំង ដោយពួកគេអះអាងថា បញ្ហានេះ បណ្ដាលមកពីបញ្ហានាំចូលសាច់បង្កកច្រើនពេក ពិសេសការនាំចូលសាច់បង្កកខុសច្បាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តពោធិ៍សាត់ ប្រាប់ឱ្យកសិករផ្អាកធ្វើស្រូវប្រាំងលើកទី២ ដើម្បីទប់ស្កាត់ការខ្វះទឹក និងខាតបង់ថវិកា

ព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២របស់ខ្លួន ដើម្បីទល់ស្តាត់កុំឱ្យខ្វះទឹកសម្រាប់ប្រើប្រ…

សហគមន៍ពាមក្រសោបរកចំណូលបានជិត១លានដុល្លារពីផលគ្រំចំពុះទា នៅឆ្នាំ២០២៣

ព័ត៌មាន
សហគមន៍ពាមក្រសោប ក្នុងខេត្តកោះកុង ប្រមូលផលនេសាទសមុទ្រគ្រំចំពុះទាបានជិត៣ពាន់តោនមានការកើនឡើងប្រមាណ២០០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ