ទីផ្សារដែក

ប្រទេសមួយចំនួនគ្រោងបើកការស៊ើបអង្កេតលើការលក់បង្ខូចថ្លៃរបស់ក្រុមហ៊ុនចិន ក្រោយតម្លៃដែកលើទីផ្សារពិភពលោកដាំក្បាលចុះខ្លាំង


ការនាំចេញដែករបស់មហាយក្សចិន បានកើនឡើងយ៉ាងគំហុក ខណៈដែលបណ្ដាក្រុមហ៊ុនផលិតដែកចិន សម្រុកនាំចេញផលិតផលដែកច្រើនលើសលប់ទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលតម្រូវការក្នុងស្រុកធ្លាក់ចុះ ដែលកត្តានេះបានជំរុញឱ្យប្រទេសមួយចំនួនពិចារណាបើកការស៊ើបអង្កេតជុំវិញការលក់បង្ខូចថ្លៃពីសំណាក់ក្រុមហ៊ុនផលិតដែករបស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុននីកេ។
ទីផ្សារដែក
ដោយ

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បាននាំចេញដែករហូតដល់ទៅ៥៣លានតោនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង២៤% ហើយការនាំចេញសរុបសម្រាប់ឆ្នាំ២០២៤ នេះអាចនឹងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០១៥ ដែលឆ្នាំនោះចិននាំចេញដែកបានរហូតដល់ទៅ១១០លានតោន។

ស្តុកដែកនៅតាមបណ្ដាក្រុមហ៊ុនផលិតដែកនៅចិន បានកើនឡើងខ្លាំងជាងស្តុកដែកនៅតាមបណ្ដាក្រុមហ៊ុនចែកចាយដែកទៅទៀត ហើយពេលនេះក្រុមហ៊ុនផលិតដែកនានាមានស្តុកដែករហូតដល់ទៅប្រមាណ៤លានតោនឯណោះ។ ​ស្របពេលស្តុកដែកកើនឡើងដោយសារតម្រូវការក្នុងស្រុកធ្លាក់ចុះ ក្រុមហ៊ុននានាកំពុងផ្ដោតលើការនាំចេញ ជាហេតុធ្វើទីផ្សារអន្តរជាតិជោរជន់ដោយផលិតផលដែកចិន និងធ្វើឱ្យតម្លៃដែកធ្លាក់ចុះខ្លាំង។

យោងតាមក្រុមហ៊ុនផលិតដែកធំៗបានឱ្យដឹងថា តម្លៃដែករ៉ូឡូនៅទីផ្សារអាស៊ីអាគ្នេយ៍ បានធ្លាក់ចុះពីចន្លោះ៧០០ ទៅ៩០០ដុល្លារអាម៉េរិក ក្នុងមួយតោន នៅអំឡុងឆ្នាំ២០២១-២០២២ មកនៅត្រឹមប្រមាណ៥២០ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយតោនដោយសារកំណើននាំការនាំចេញពីប្រទេសចិន។

ទន្ទឹមនេះតម្លៃជួញដូរដែករ៉ូឡូ នៅផ្សារហ៊ុនអាម៉េរិក Chicago Mercantile Exchange ក៏បានធ្លាក់ចុះខ្លាំងផងដែរពីជាង១.០០០ដុល្លារអាម៉េរិក ក្នុងមួយតោន កាលពីឆ្នាំមុន មកនៅត្រឹមប្រមាណ៦៦០ដុល្លារអាម៉េរិក ក្នុងមួយតោន នៅពេលនេះ។

ក្រុមហ៊ុនផលិតដែកថែបធំៗរបស់ជប៉ុន ក៏កំពុងជួបបញ្ហាប្រឈមស្រដៀងគ្នានេះដែរ។ តួយ៉ាង ក្រុមហ៊ុន Nippon Steel បានរាយការណ៍កាលពីខែឧសភាថា ការធ្លាក់ចុះតម្លៃនៅក្នុងទីផ្សារពិភពលោកភាគច្រើន គឺដោយសារតែការកើនឡើងការនាំចេញរបស់ចិន។

លោក ថាដាស៊ី អ៊ីម៉ៃ (Tadashi Imai) ប្រធានក្រុមហ៊ុន Nippon Steel បានលើកឡើងថា តាមការព្យាករ ប្រទេសចិន នឹងបន្តបង្កើនការផលិតដែក ហើយវានឹងធ្វើឱ្យទីផ្សារដែកកាន់តែជួបការលំបាក ដោយសារការផ្គត់ផ្គង់ជោរជន់ពេញទីផ្សារ ជាពិសេសផលិតផលដែករបស់ចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


មេផ្សារហ៊ុនអះអាងថា ទីផ្សារភាគហ៊ុនកម្ពុជា នៅតែបន្តរឹងមាំ ទោះបីតម្លៃភាគហ៊ុនធំៗនៅអាស៊ីរងការរង្គោះរង្គើក៏ដោយ

ទីផ្សារភាគហ៊ុននៅតំបន់អាស៊ី បានរងការរង្គោះរង្គើយ៉ាងខ្លាំង ក្រោយលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសបោះបង់មិនបន្តឈរឈ្មោះក្នុងការប…

បណ្ដាប្រទេសកំពុងភិវឌ្ឍន៍កំពុងប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ តើមកពីមូលហេតុអ្វី?

ការសិក្សាថ្មីមួយបានរកឃើញគួរឱ្យភ្ញាក់ផ្អើលថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ