តម្លៃដែកនៅកម្ពុជាធ្លាក់ចុះ

តម្លៃដែកនៅកម្ពុជាធ្លាក់ចុះ កំពុងផ្តល់ក្តីសង្ឃឹមដល់ក្រុមហ៊ុនម៉ៅការសំណង់


ការធ្លាក់ចុះតម្លៃដែក និងដែកថែបសកលដោយសារការធ្លាក់ចុះតម្រូវការពីប្រទេសធំៗ បានទាញទម្លាក់តម្លៃដែកនៅកម្ពុជាឲ្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ បើតាមការគូសបញ្ជាក់របស់ក្រុមអ្នករកស៊ីក្នុងវិស័យនេះ តម្លៃដែកនៅកម្ពុជាមានការធ្លាក់ចុះចន្លោះពី៥%ទៅ១០% ដែលការធ្លាក់ចុះត្រូវបានសន្និដ្ឋានថា អាចបណ្តាលមកពីការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈ និងការធ្លាក់ចុះវិស័យសំណង់នៅក្នុងប្រទេសធំៗ ជាពិសេសចិនតែម្តង។ ការធ្លាក់ចុះនៃតម្លៃដែកនេះ ក៏កំពុងផ្តល់ក្តីសង្ឃឹមដល់ក្រុមហ៊ុនម៉ៅការសាងសង់ និងអ្នកអភិវឌ្ឍន៍អគារលំនៅឋានផងដែរ។
តម្លៃដែកនៅកម្ពុជាធ្លាក់ចុះ
ដោយ

លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជាបានគូសបញ្ជាក់ថា តម្លៃដែក ដែលក្រុមហ៊ុនលោកទិញចូលបច្ចុប្បន្នមានការធ្លាក់ចុះក្នុងរង្វង់១០០ដុល្លារ ឬស្មើនឹងជាង១០% ក្នុង១តោន ពោលគឺបច្ចុប្បន្នដែក១តោនក្រុមហ៊ុនលោកទិញចូលក្នុងតម្លៃជាង៧រយដុល្លារ ខណៈកាលពីមុនជាង៨រយដុល្លារក្នុង១តោន។ លោកកត់សម្គាល់ឃើញថា ទំនោរនៃការធ្លាក់ចុះតម្លៃដែកនេះបានកើតឡើងក្នុងរយៈពេលពី១ទៅ២ខែចុងក្រោយនេះ។ ពាក់ព័ន្ធមូលហេតុនៃការធ្លាក់ចុះតម្លៃដែកនៅកម្ពុជានេះ ត្រូវបានលោកវាយតម្លៃថា អាចបណ្តាលមកពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលធ្វើឲ្យតម្រូវការដែកមានធ្លាក់ចុះ។ ម្យ៉ាងទៀត ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅមួយចុងក្រោយ ក៏ជាមូលហេតុមួយផងដែរ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការរូបនេះអះអាងថា ការធ្លាក់ចុះតម្លៃដែកនៅមួយរយៈចុងក្រោយនេះកំពុងផ្ដល់នូវក្តីសង្ឃឹមឡើងវិញដល់ក្រុមហ៊ុនម៉ៅការសំណង់ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់អគារលំនៅឋាន និងអគារផ្សេងៗ តាមរយៈការជួយកាត់បន្ថយថ្លៃដើមនៃការចំណាយ ជំរុញឲ្យមានប្រាក់ចំណេញកើនឡើងវិញ។ ប៉ុន្តែការឡើងចុះនៃតម្លៃដែកនេះ ក៏បានបង្កការលំបាកដល់ក្រុមហ៊ុនម៉ៅការសាងសង់ក្នុងការវាយតម្លៃគម្រោងជូនអតិថិជនផងដែរ។

ពាក់ព័ន្ធបញ្ហាតម្លៃទីផ្សារដែកនេះដែរ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ ហ៊ួត ជា បានគូសបញ្ជាក់ថា តម្លៃដែកនៅក្រុមហ៊ុនរបស់លោកនៅមួយរយៈចុងក្រោយមានការធ្លាក់ចុះជាង៥% ពោលគឺបច្ចុប្បន្នដែកមួយតោនលក់ចេញក្នុងតម្លៃចន្លោះពី៧៧០ ទៅ៧៨០ដុល្លារទៅតាមប្រភេទដែក ខណៈកាលពីមុនលក់ចេញជាង៨រយដុល្លារក្នុងតោន។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ដែកមានត្រឹមតែ២០%ប៉ុណ្ណោះនៃគ្រឿងសំណង់ ដែលបានដាក់លក់នៅក្នុងក្រុមហ៊ុនរបស់លោកឧកញ៉ា ហើយដែកទាំងនោះ គឺជាផលិតផលក្នុងស្រុក។ ទោះបីយ៉ាងនេះក្តី ឧកញ៉ា អះអាងថា ការលក់ដែក និងគ្រឿងសំណង់ផ្សេងៗនៅក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននៅតែបង្ហាញទំនោរធ្លាក់ចុះក្នុងរង្វង់៣០% បើធៀបនឹងការលក់កាលពីមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីខែកក្កដា កន្លងទៅ កម្ពុជាបាននាំចូលដែក និងដែកថែបពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុកមានតម្លៃជិត៣០លានដុល្លារ កើនឡើងជិត២១% បើធៀបនឹងខែកក្កដា កាលពីឆ្នាំ២០២១ ដែលមានជាង២៤លានដុល្លារ។ ដោយឡែកនៅក្នុងរយៈ៧ខែឆ្នាំ២០២២ កម្ពុជាបានចូលដែក និងដែកថែមមានតម្លៃសរុបជា២១៥លានដុល្លារ មានការកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត១៨០លានដុល្លារ៕




អត្ថបទបន្ទាប់


បើចិនពិតជាវាយកោះតៃវ៉ាន់មែននោះ តើនឹងត្រូវខាតបង់ក្នុងទំហំប៉ុនណា?

ព័ត៌មាន
របាយការណ៍ស្តីពីផលប៉ះពាល់របស់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលអាចកើតមានលើប្រទេសចិន ក្នុងករណីដែលចិនពិតជាវាយយកតៃវ៉ាន់ដោយកម្លាំង បានបង្កក្…

ការនាំចេញដំឡូងមីបន្ដកំណើនខ្ពស់ ស្របពេលការនាំចេញកសិផលសំខាន់ៗជាច្រើនទៀតធ្លាក់ចុះ, តើមកពីហេតុអ្វី?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កសិកម្ម អះអាងថា ទីផ្សារនាំចេញដំឡូមីនៅរយៈពេលចុងក្រោយនេះ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈតម្លៃវិញក៏មានភាពល្អប្រសើរផងដែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ