តម្លៃមាសអន្តរជាតិ

ហេតុអ្វីតម្លៃមាសហក់ឡើងដល់២០០០ដុល្លារ ក្នុងមួយអោន ចំពេលមានវិបត្តិ?


ក្រោយពីបានធ្លាក់ចុះថ្លៃក្រោម ២ពាន់ដុល្លារ នៅដើមខែតុលា ពេលនេះតម្លៃមាសបានហក់ឡើងវិញហើយ ដោយបានឡើងថ្លៃដល់ជាង២ពាន់ដុល្លារក្នុងមួយអោនដោយសារមានការព្រួយបារម្ភអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងនូវបំណុលរបស់អាម៉េរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃមាសអន្តរជាតិ
ដោយ

តម្លៃមាសបានហក់ឡើងរហូតដល់ជា​ង២ពាន់ក្នុងមួយអោន នៅថ្ងៃទី២៦ ខែតុលា នេះជាការកើនឡើងលើកទី២ ត្រឹមរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតម្លៃមាសបានធ្លាក់ចុះក្រោម ២ពាន់ដុល្លារក្នុងមួយអោននៅដើមខែតុលានេះ។

មានកត្តាសំខាន់២ធំៗ ដែលជំរុញឱ្យតម្លៃមាសឡើងថ្លៃបែបនេះគឺសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស និង វិបត្តិបំណុលរបស់អាម៉េរិក។ ហានិភ័យភូមិសាស្ត្រនយោបាយបានជំរុញឱ្យអ្នកវិនិយោគចាក់បញ្ចូលលុយរបស់ពួកគេចូលទៅក្នុងមាសជាច្រើនដោយសារពួកគេជឿថាមាសគឺជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត ព្រោះវាជាវត្ថុមានតម្លៃដ៏កម្រ។

តម្លៃមាសក៏ធ្លាប់បានហក់ឡើងដល់ជាង២ពាន់ដុល្លារដែរ កាលពីខែមីនា ឆ្នាំ២០២២បន្ទាប់ពីប្រទេសរុស្ស៊ី បើកការលុកលុយទៅលើអ៊ុយក្រែន ដែលវាជិតស្មើនឹងតម្លៃកំណត់ត្រារបស់មាសនៅឆ្នាំ២០២០។

បញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងស្ថានភាពសារពើពន្ធនៅសហរដ្ឋអាម៉េ​រិក ខណៈដែលបំណុលអាម៉េ​រិក បានកើនឡើងដល់កំណត់ត្រាជាង៣៣ទ្រីលានដុល្លារ។

ការកើនឡើងតម្លៃមាសនេះទៀតសោត ដោយសារតែភាពមិនច្បាស់លាស់នៃសារពើពន្ធដូច្នេះហើយទើបអ្នកវិនិយោគ ក៏ងាកទៅរកមាសជាជំនួសវិញ ព្រោះមាសមិនងាយរងគ្រោះដូចជាភាគហ៊ុន មូលបត្របំណុលសាជីវកម្ម ឬក៏បំណុលរដ្ឋាភិបាលនោះទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្លាប់របស់លោក លី ខឺឈាំង បានធ្វើឱ្យចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្តាយ

ព័ត៌មាន
ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងសោកសៅបំផុតសម្រាប់ប្រទេសចិន ខណៈដែលអតីតនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៧ តុលានេ…

ធនាគារប្រ៊ីដសហការជាមួយមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ ដើម្បីលើកស្ទួយការយល់ដឹងជំងឺមហារីក

ព័ត៌មាន
ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ វិធីការពារស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ