លោក បៃដិន គ្រោងនឹងជួបជាមួយលោកស៊ី ជីនពីង ក្នុងពេលឆាប់ៗខាងមុខ

បុរសខ្លាំងអាមេរិក និងចិន គ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែប្រេះឆា


ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងជួបទល់មុខជាមួយសមភាគីចិន លោក Xi Jinping នៅចុងខែនេះ ក្នុងពេលដែលភាពតានតឹងរវាងមហាអំណាចទាំងពីរជុំវិញរឿងរ៉ាវកោះតៃវ៉ាន់ និងពាណិជ្ជកម្មកំពុងមានភាពអាប់អួរយ៉ាងខ្លាំងឡើងៗ ដោយនៅចុងក្រោយនេះ ភាគីចិនក៏បានព្រម ចាត់វិធានការទាំងបង្ខំចិត្ត ទៅលើអាមេរិកផងដែរ ប្រសិនបើប្រធានសភាអាមេរិក លោកស្រី ផេឡូស៊ី ពិតជានឹងធ្វើដំណើរទស្សនកិច្ចនៅក្នុងទីក្រុងតៃប៉ិមែននោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។
បុរសខ្លាំងអាមេរិក និងចិន គ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែប្រេះឆា

លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មាន ខណៈដែលលោកត្រឡប់មកពីរដ្ឋម៉ាសាជូសេតន៍ (Massachusetts) វិញថា៖ «លោកមានបំណងជួបនិយាយជាមួយប្រធានាធិបតីចិនលោកស៊ី នៅរយៈពេល ១០ ថ្ងៃខាងមុខនេះ»។

ការណ៍នេះត្រូវបានគេមើលឃើញថា វាជាលើកដំបូងហើយ និងជាពេលវេលាមួយគួរឲ្យចិត្តទុកដាក់ក្នុងក្នុងរយៈពេល ៤ ខែមកនេះ ដែលមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំងពីរស្កាត់ជួបគ្នា ដើម្បីពិភាក្សាបញ្ហាដ៍ចម្រូងចម្រាស់មួយចំនួន ដូចជាភាពតានតឹងនៅកោះតៃវ៉ាន់ ព្រមទាំងការកាត់បន្ថយពន្ធនាំចូលលើទំនិញពីប្រទេសចិន ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណាសម្រាប់អ្នកប្រើប្រាស់នៅអាមេរិកជាដើម។

សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិនថា ជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ដូច្នេះហើយប្រទេសទាំងពីរត្រូវមានការចូលរួមយ៉ាងសកម្ម ដើម្បីរក្សាការពារទំនាក់ទំនងឲ្យមានស្ថិរភាព ក៏ដូចជាកើតមានជម្លោះដោយចៃដន្យណាមួយ។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ ក្រោយពីលោកស្រីណេនស៊ី ពេឡូស៊ី (Nancy Pelosi) ដែលជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ត្រូវបានចុះផ្សាយដោយកាសែត Financial Time ថាលោកស្រីគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់នៅខែក្រោយនោះ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធនេះថា៖ «វាមិនមែនជាគំនិតល្អទេនៅពេលនេះ ហើយលោកក៏ព្រួយបារម្ភលើរឿងនេះដែរ»។

ភ្លាមៗ ក្រោយមានការចុះផ្សាយពីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក នៅទីក្រុងតៃប៉ិនោះ ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើការឆ្លើយតបដោយប្រើ "វិធានការទាំងបង្ខំចិត្ត" ប្រសិនបើលោកស្រី Pelosi មានវត្តមាននៅកោះតៃវ៉ាន់មែន ក៏ព្រោះតែចិនចាត់ទុក ដំណើរទស្សនកិច្ចនេះនឹងធ្វើឲ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន»។

ក៏ប៉ុន្តែ ការិយាល័យរបស់លោកស្រី Pelosi បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចនេះនោះទេ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ។

ទោះបីជាយ៉ាងក៏ដោយចុះ ទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋបាលលោក Biden ជាមួយប្រទេសចិន ជុំវិញការដាក់រឿងពន្ធ ក៏ជាបញ្ហាចាក់ស្រេះមួយដែលត្រូវលើកមកពិភាក្សាគ្នាដែរ។

ការកើនឡើងអតិផរណានៅអាមេរិកថ្មីៗនេះ បានជំរុញឱ្យសេតវិមានបន្ធូរបន្ថយពន្ធលើទំនិញចិនផងដែរ រួមទាំងពន្ធ ដែលដាក់ដោយអតីតប្រធានាធិបតី លោក Donald Trump លើការនាំចូលពីប្រទេសចិនមានតម្លៃប្រហែល ៣៧០ ពាន់លានដុល្លារ។

យោងតាមអ្នកជំនាញពន្ធគយបានប្រាប់ទីភ្នាក់ងារ Reuters ថា គេមិនទាន់ដឹងទេថា រដ្ឋកាលលោកបៃដិន នឹងបន្ធូរបន្ថយពន្ធ ឬក៏បន្ថែមយ៉ាងណាទេ តែបើតាមការស៊ើបអង្កេតថ្មីលើឧស្សាហកម្មរបស់ប្រទេសចិន អាចនាំឱ្យមានការបន្ថែមពន្ធគយលើទំនិញចិនថែមមួយកម្រិតទៀតក៏ថាបាន៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុនអចលនទ្រព្យមួយ ដើម្បីជួយជំរុញវិស័យសំណង់លំនៅដ្ឋាន

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ គ្រុប បានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊…

តើអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បោះពាក្យសម្ដីឆ្លើយឆ្លងអ្វីខ្លះទៅលោក ប្រាយុត ចាន់អូចា?

ព័ត៌មាន
អាយៃឆ្លើយឆ្លងគ្នារវាង អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ី និងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា កំពុងបន្ដធ្វើឡើងជាបន្ដបន្ទាប់នាពេលថ្មីៗនេះ។ តួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ