ក្លឹបបាញ់កាំភ្លើង

រដ្ឋាភិបាលបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជនទាំងអស់នៅខេត្តព្រះសីហនុ ក្រោយបារម្ភជាប្រភពនាំឱ្យមានការនាំចូលអាវុធ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងពីរនៅក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាបង្កើនទំនុកចិត្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសឱ្យមកកាន់ខេត្តមួយនេះ។ ការបញ្ជាបែបនេះធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាល បារម្ភខ្លាចក្លឹបបាញ់កាំភ្លើងឯកជនអាចជាប្រភពធ្វើឱ្យមានការនាំចូលគ្រាប់កាំភ្លើង និងកាំភ្លើងផ្តេសផ្តាស។
ក្លឹបបាញ់កាំភ្លើង
ដោយ

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានហាមមិនឱ្យមានការបើកក្លឹបបាញ់ស៊ីបឯកជនបន្តទៀតផងដែរ ខណៈទីតាំងដែលទទូលបានច្បាប់អនុញ្ញាត និងកំពុងដំណើរការ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានត្រឹមត្រូវ។

នាពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០ ២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាគោលដៅអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧។ ជាមួយគ្នានេះ សម្ដេធិបតី បានជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវចាត់វិធានការ និងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ដើម្បីឈានទៅសម្រេចបានជោគជ័យប្រកបដោយចីរភាពក្នុងការស្រូបទាញការវិនិយោគមកកាន់ខេត្តព្រះសីហនុ និងធ្វើឱ្យខេត្តនេះមានការរីកចម្រើនលើគ្រប់វិស័យ។ យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ លើកលែងតែកន្លែងបាញ់កាំភ្លើងនៅសមុទ្ររាម ដែលបម្រើឱ្យការហ្វឹកហាត់របស់កម្លាំងប្រដាប់អាវុធតែមួយប៉ុណ្ណោះ តែមិនត្រូវបើកអាជីវកម្មឱ្យជនស៊ីវិលចូលបាញ់នោះទេ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលឆាប់ៗខាងមុខនេះ សម្ដេច នឹងដឹកនាំកិច្ចប្រជុំពិសេសមួយដើម្បីគិតគូរពីវិធានការចំបាច់ និងដាក់ចេញយុទ្ធនាការការពារសន្តិសុខនៅក្នុងខេត្តព្រះសីហនុ ដែលជាគោលនយោបាយមួយក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ ដើម្បីធានាភាពកក់ក្ដៅ និងសុវត្ថិភាពសម្រាប់ការរីកចម្រើនរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា កន្លងមកមានស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយបំផ្លើសពីបញ្ហាសន្តិសុខនៅកម្ពុជា ដែលធ្វើឱ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេសមួយចំនួនមានការយល់ច្រឡំមកលើកម្ពុជា។ សម្រាប់សម្តេច ការចុះផ្សាយទាំងនោះ គឺមិនបានឆ្លុះបញ្ចាំងពីការតថភាពជាក់ស្តែងនៃស្ថានភាពសន្តិសុខនៅកម្ពុជាទាល់តែសោះ។ ការណ៍នេះ គឺទាមទារឱ្យមានការលុបលាងការភាន់ច្រឡំទាំងនោះ តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសវត្ថិភាពឱ្យកានតែសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលត្រូវការទុនជាង១ពាន់លានដុល្លារ ដើម្បីដោះបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ

បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ទទួលការយកចិត្តទុកដាក់ដោះសា្រយយ៉ាងខ្លាំងពីប្រុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញយន្តការដោះសា្រយជ…

កម្ពុជា ផ្ដល់ទិដ្ឋាការពិសេសដល់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យមានតម្លៃលើសពី១០ម៉ឺនដុល្លារនៅខេត្តព្រះសីហនុ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ទិដ្ឋាការពិសេសសម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារ នៅក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ