អង្គការសហប្រជាជាតិជំរុញឱ្យម៉ាឡេស៊ី សិង្ហបុរី និងថៃ ឈប់ធ្វើបាបពលករបម្រើការតាមផ្ទះ

របាយការណ៍ UN បង្ហាញថា ជិត១ភាគ៣ នៃអ្នកធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ស្ថិតក្នុងលក្ខខណ្ឌការងារបែបបង្ខំ


លទ្ធផលស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា ជិត១ភាគ៣នៃពលករចំណាកស្រុក ដែលបម្រើការងារក្នុងផ្ទះនៅប្រទេសម៉ាឡេស៊ី កំពុងធ្វើការក្នុងលក្ខខណ្ឌការងារបែបបង្ខំ ខណៈដែលអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសសិង្ហបុរី និងក្នុងប្រទេសថៃ ជួបប្រទះស្ថានភាពបែបនេះតិចជាង។
អង្គការសហប្រជាជាតិជំរុញឱ្យម៉ាឡេស៊ី សិង្ហបុរី និងថៃ ឈប់ធ្វើបាបពលករបម្រើការតាមផ្ទះ

អង្គការ ILO បានសម្គាល់លក្ខខណ្ឌនានា ដូចជាការបំពេញការងារលើសម៉ោង, ការមិនមានប្រាក់ឈ្នួលចំពោះការងារលើសម៉ោង, ប្រាក់ឈ្នួលទាប, ការរឹតត្បិតលើការដើរហើរ, និងភាពមិនអាចឈប់ពីការងារបាន ថាជាទម្រង់នៃពលកម្មបែបបង្ខំ។ ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ត្រូវបានជំរុញឱ្យផ្ដល់សច្ចាប័នឱ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីពលករធ្វើការតាមផ្ទះនិងពលកម្មបែបបង្ខំ។

អង្គការអន្តរជាតិខាងការងារ (ILO) បានសម្គាល់លក្ខខណ្ឌនានា ដូចជាការបំពេញការងារលើសម៉ោង, ការមិនមានប្រាក់ឈ្នួលចំពោះការងារលើសម៉ោង, ប្រាក់ឈ្នួលទាប, ការរឹតត្បិតលើការដើរហើរ, និងភាពមិនអាចឈប់ពីការងារបាន ថាជាទម្រង់នៃពលកម្មបែបបង្ខំ។

ការស្ទង់មតិបានផ្អែកលើការសម្ភាសជាមួយពលករតាមផ្ទះចំនួនជាង ១ ២០០ នាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផល គេបានរកឃើញថា មាន ២៩% នៃអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រឈមមុខនឹងលក្ខខណ្ឌខាងលើ។ អ្នកធ្វើការនៅតាមផ្ទះក្នុងប្រទេសសិង្ហបុរី និងក្នុងប្រទេសថៃ ដែលជួបស្ថានភាពស្រដៀងគ្នា មានអត្រាតិចជាងនៅប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាក់ស្ដែង មានតែ ៧% ប៉ុណ្ណោះ ក្នុងប្រទេសសិង្ហបុរី និង ៤% នៅក្នុងប្រទេសថៃ។

អាជ្ញាធរម៉ាឡេស៊ី​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​លើ​លទ្ធផល​អង្កេតរបស់អង្គការអន្តរជាតិខាងការងារនេះ។ ដោយឡែក លោក វណ្ណារ៉ាត ស្រីស៊ុកសៃ (Wannarat Srisuksai) អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ ​បាន​និយាយ​ថា ​ការ​ប្រព្រឹត្ត​ចំពោះ​ពលករ​បម្រើ​តាម​ផ្ទះ ​មាន​ភាព​ប្រសើរ​ឡើង បន្ទាប់ពីមាន​ច្បាប់​ឆ្នាំ ២០១២ ដែល​ការពារ​ពួកគេ។ ទន្ទឹមនឹងនេះ ក្រសួងធនធានមនុស្សរបស់ប្រទេសសិង្ហបុរី បាននិយាយថា ភាគច្រើននៃពលករចំណាកស្រុកដែលធ្វើការតាមផ្ទះ ពេញចិត្តនឹងការងារនិងជីវភាពរស់នៅក្នុងប្រទេសសិង្ហបុរី។ ពួកគេទទួលបានកិច្ចការពារនានា រួមទាំងការបើកប្រាក់ខែទាន់ពេលវេលា, ពេលវេលាសម្រាកប្រចាំថ្ងៃគ្រប់គ្រាន់, អាហារនិងកន្លែងស្នាក់នៅត្រឹមត្រូវ, និងការពិនិត្យសុខភាពទៀងទាត់។

ទោះជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិខាងការងារបាននិយាយថា ម៉ោងធ្វើការជាមធ្យមរបស់ពលករតាមផ្ទះនៅក្នុងប្រទេសទាំងបីខាងលើនេះ គឺ"លើស"ពីម៉ោងស្របច្បាប់សម្រាប់ពលករផ្សេងៗទៀត ហើយគ្មាននរណាម្នាក់ក្នុងចំណោមពលករតាមផ្ទះ ទទួលបានប្រាក់ឈ្នួលអប្បបរមាទេ។

អង្គការអន្តរជាតិខាងការងារបានជំរុញឱ្យប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីពលករធ្វើការតាមផ្ទះនិងពលកម្មបែបបង្ខំ, ទទួលស្គាល់លក្ខណៈជំនាញនៃការងារតាមផ្ទះ និងធានាឱ្យមានការធ្វើចំណាកស្រុកដែលមិនចងភ្ជាប់ពលករទៅនឹងនិយោជករបស់ពួកគេ។

សូមបញ្ជាក់ថា គ្រួសារធូរធារនៅអាស៊ីជារឿយៗជួលពលករឱ្យមកបម្រើការងារនៅក្នុងផ្ទះ ហើយជាទូទៅគឺជួលនារីមកពីប្រទេសកំពុងអភិវឌ្ឍ ដូចជាឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម ដោយឱ្យពួកគេជួយថែរក្សាផ្ទះ ក្នុងនោះមានទាំងចម្អិនអាហារ បោសសម្អាត មើលក្មេង និងថែសួនជាដើម ៕




អត្ថបទបន្ទាប់


ប្រទេសថៃជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ចំពេលមានតម្រូវការខ្ពស់

ព័ត៌មាន
រដ្ឋាភិបាលចាំផ្ទះថៃកំពុងតែខិតខំធ្វើយ៉ាងណាជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ខណៈដែលមានសេចក្តីរាយការណ៍ថា ផលិតផលចេកស្រស់និងចេកកែច្…

អាផាតមិន «ថោកដូចស្ពៃ»នៅតាមទីក្រុងមួយចំនួន ក្នុងប្រទេសចិន កំពុងទាក់ទាញអ្នកទិញ ប៉ុន្ដែបង្ហាញសញ្ញាគួរប្រុងប្រយ័ត្ន

ព័ត៌មាន
បច្ចុប្បន្ន បើតាមទីភ្នាក់ងារសារព័ត៌មានរើយធើ តម្លៃអចលនទ្រព្យនៅតាមក្រុងតូចៗក្នុងប្រទេសចិន បានធ្លាក់ចុះជិត៣០% នៅពេលដែលវិបត្តិវិស័យអចលនទ្រព្យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ